Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកកិច្ចប្រជុំស្តីពីដំណើរការរៀបចំផែនការ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្នាលទូរទស្សន៍ ឌីជីថល ជាតិ

ដោយ Pothe Thun
25/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកកិច្ចប្រជុំស្តីពីដំណើរការរៀបចំផែនការ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្នាលទូរទស្សន៍ ឌីជីថល ជាតិ
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នាទីស្ដីការក្រសួងព័ត៌មាន មានរៀបចំ កិច្ចប្រជុំស្តីពីដំណើរការ រៀបចំផែនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្នាល ទូរទស្សន៍ ឌីជីថល ជាតិ (National Digital TV Platform) ក្រោមអធិបតីភាពបើក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ។

ការរៀបចំ បង្កើតថ្នាលទូរទស្សន៍ឌីជីថល ជាតិ (National Digital TV Platform)នេះ គឺដើម្បីដោះស្រាយបន្ទារហ្រ្វេកង់ ៧០០MHz សម្រាប់វិស័យទូរគមនាគមន៍ និងផ្លាស់ប្តូរការផ្សាយទូរទស្សន៍ពីប្រព័ន្ធ អាណាឡូក ទៅជាប្រព័ន្ធ ឌីជីថល ឲ្យបានទាន់ពេលវេលា សម្រាប់ធ្វើសមាហរណកម្មទូរទស្សន៍ ឌីជីថល កម្ពុជា ទៅក្នុងតំបន់ និងនៅលើពិភពលោក។ ផែនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្នាលទូរទស្សន៍ ឌីជីថលនេះ សម្រាប់រយៈពេល បី ឆ្នាំ ដំបូងគឺចាប់ពីឆ្នាំ ២០២១ ដល់ ឆ្នាំ២០២៣ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន លើកឡើងថា៖ ការផ្លាស់ប្តូរប្រព័ន្ធផ្សាយ ទូរទស្សន៍ ពីអានណាឡូក ទៅជា ឌីជីថល គឺជាកិច្ចការងារចាំបាច់ដែលកម្ពុជាត្រូវធ្វើ ហើយគម្រោងនេះត្រូវបានលើកឡើងជាច្រើនឆ្នាំមកហើយ នឹងមានបណ្តាប្រទេសមួយចំនួនបាន មកសិក្សាពីកិច្ចការងារនេះផងដែរ។ ក្រោយមក ទើបតែរាជរដ្ឋាភិបាលសម្រេចឲ្យបង្កើត ដោយជំហានដំបូង ត្រូវបង្កើតជាក្រុមការងារអន្តរក្រសួង ។ សម្រាប់ដំណើរការងារ រៀបចំ ទូរទស្សន៍ ឌីជីថល ជាតិនេះ ជំហ៊ានទី១ គ្រោងចំណាយថវិកាអស់ប្រមាណ ៦០ លានដុល្លារអាមេរិច ហើយជំហានបន្តបន្ទាប់ទៀត សរុបជារួមត្រូវចំណាយអស់ប្រមាណ ១៨០ លានដុល្លា ដើម្បីអាចដំណើរការផ្សាយជាផ្លូវការ ទូរទស្សន៍ ឌីជីថល ដែលមានប្រមាណ ៥០ប៉ុស្តិ ផ្សាយចេញនៅទូទាំងប្រទេស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ថា៖ នៅពេលទូរទស្សន៍ឌីជីថលនេះដំណើរការ គឺមិនធ្វើឲ្យមានការប៉ះពាល់ដល់វិស័យឯកជន ដែលបានវិនិយោគទុនក្នុងរយៈពេលកន្លងមកនោះទេ ហើយកិច្ចការងារនេះ ជាជម្រើសក្នុង ដំណោះស្រាយឈរលើគោល នយោបាយឈ្នះ ឈ្នះ ទាំងរាជរដ្ឋាភិបាល និងវិស័យឯកជន។ ដូច្នេះកិច្ចប្រជុំក្នុងឱកាសនេះ គឺសម្រេចរៀបចំបង្កើតអនុគណ:កម្មការ សាងសង់អគារ ស្ទូតឌីយ៉ូ អង់តែនទូរទស្សន៍ និង អនុគណ:កម្មការ នីតិកម្មទទួលការងារផ្នែកច្បាប់ ដើម្បីពន្លឿនការងារ បង្កើត ទូរទស្សន៍ឌីជីថល ឲ្យបានរួចរាល់នៅឆ្នាំ២០២៣ មុនដំណើរការ នៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

គួរជម្រាបថា ការផ្លាស់ប្តូរប្រព័ន្ធផ្សាយ ទូរទស្សន៍ អាណាឡូក ទៅជា ឌីជីថល មុនគេគឺ សហរដ្ឋអាមេរិក នៅឆ្នាំ២០១០ ហើយសម្រាប់ បណ្តាប្រទេសក្នុង អាស៊ាន បានសម្រេចឲ្យហើយនៅមុនឆ្នាំ២០២០ ។ ការផ្លាស់ប្តូរទៅជា ទូរទស្សន៍ ឌីជីថល គឺមាន សារៈសំខាន់សម្រាប់បណ្តាប្រទេសទាំងអស់ ក្នុងការផ្លាស់រូបភាព ឯកសារនានាបានល្អ និង ងាយស្រួល។

 

អត្ថបទ និង រូបភាព ៖ ក្រសួងព័ត៌មាន

Tags: ក្រសួងព័ត៌មានទូរទស្សន៍ឌីជីថល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្ដសៀមរាប ជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យរុះរើសំណង់ខុសច្បាប់ ដើម្បីអភិវឌ្ឍន៍គម្រោងផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប !

អាជ្ញាធរខេត្ដសៀមរាប ជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យរុះរើសំណង់ខុសច្បាប់ ដើម្បីអភិវឌ្ឍន៍គម្រោងផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប !

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជម្រាបមហាសន្និបាតសហព័ន្ធសន្តិភាពសកលថា ពេលវិបត្តិកូវីដ១៩នេះ សភារឹតតែមានតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជម្រាបមហាសន្និបាតសហព័ន្ធសន្តិភាពសកលថា ពេលវិបត្តិកូវីដ១៩នេះ សភារឹតតែមានតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា

សន្និសីទស្តីពីបច្ចុប្បន្នភាព រោគកុមារវិទ្យា លើកទី៥នៅកម្ពុជា

សន្និសីទស្តីពីបច្ចុប្បន្នភាព រោគកុមារវិទ្យា លើកទី៥នៅកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.