Sunday, January 17, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

លទ្ធផល​គំហើញ​នៃ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ប្រាសាទបន្ទាយក្តី

ដោយ Pothe Thun
23/08/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍

427
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ប្រាសាទបន្ទាយក្តី បានចាប់ផ្តើម​ឡើង​នៅ​ថ្ងៃទី​១០ និង​បញ្ចប់​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ជាមួយ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ប្រទេស​ជប៉ុន និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដើម្បី​ដឹង​អំពី​ការវិវឌ្ឍ​នៃ​រចនា​សម្ពន្ធ និង​ទំនាក់ទំនង​របស់​សំណង់​នីមួយៗ ព្រមទាំង​ការបណ្ដុះបណ្ដាល​ដល់​និស្សិត​មហាវិទ្យាល័យ​បុរាណវិទ្យា និង​ស្ថាបត្យកម្ម ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​របស់​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​។

​លោក ញឹម សុធា​វិន្ទ អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ប្រទេស​ជប៉ុន បានឱ្យដឹងថា នៅ​ឆ្នាំ​២០១៩ យើង​បានធ្វើ​កំណាយ​នៅ​ទីតាំង​នៃ​សំណង់​មួយ​ហៅថា «​ខឿន​ព្រះពុទ្ធសាសនា​» ក្នុង​គោលបំណង​ចង់​បញ្ជាក់បន្ថែម​លើ​កំណាយ​កាលពី​ឆ្នាំ​១៩៩៥​និង​១៩៩៦ ដែល​បានធ្វើ​នៅ​ផ្នែក​ខាងលិច​នៃ​ខឿន​ព្រះពុទ្ធសាសនា​នេះ​។

​លោក ញឹម សុធា​វិន្ទ បន្តថា កន្លងមក​ក្រុមការងារ​បាន​ប្រទះឃើញ​កោដ្ឋ​ដាក់​ឆ្អឹង​ខ្លះ​ដែលជា​ភាជន៍​ចិន ផលិត​ក្នុង​រវាង​ស​.​វ​.​ទី​១៦​និង​១៧​។ លើក​នេះ យើង​បើក​រណ្ដៅ​ធ្វើ​កំណាយ​នៅ​ផ្នែក​ខាងកើត ដើម្បី​ចង់ដឹងថា តើ​មាន​កោដ្ឋ​ដែល​គេ​យកមក​បញ្ចុះ​នៅ​ទីតាំង​ខឿន​ព្រះពុទ្ធសាសនា​នេះ​ទៀត​ដែរឬទេ​? ហើយក៏​ចង់​ស្វែងយល់​អំពី​ទំនាក់ទំនង​នៃ​រចនា​សម្ពន្ធ​របស់​ខឿន​ព្រះពុទ្ធសាសនា និង​សំណង់​ថ្មបាយក្រៀម (​យើង​ឱ្យ​ឈ្មោះថា C19) រួមទាំង​សំណង់​មួយទៀត​ដែល​យើង​មិនទាន់​ដឹង​អំពី​តួនាទី​ពិតប្រាកដ​។ ថ្វី​ត្បិត​យើង​មិនអាច​កំណត់​កាលបរិច្ឆេទ​នៃ​សំណង់ C19 ក្ដី ប៉ុន្តែ​យើង​យល់ថា វា​សាង​មុន​ខឿន​ព្រះពុទ្ធសាសនា នេះ​បើ​ពិនិត្យមើល​លើ​ស្ថានភាព​គ្រឹះ​នៃ​សំណង់​ដែល​យើង​ធ្វើ​កំណាយ​ឃើញ​។ យើង​នឹងធ្វើ​កំណាយ​បញ្ជាក់​ម្ដងទៀត​នៅ​ឆ្នាំក្រោយ ដើម្បី​ស្វែងយល់​លម្អិត​អំពី​រចនា​សម្ពន្ធ​របស់​សំណង់​ទាំងពីរ​នេះ​។​

ព័ត៌មានជាតិ ថ្មីៗ

ចំណីអាហារផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនត្រូវបានដកហូត នៅផ្សារមួយកន្លែង ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

ចំណីអាហារផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនត្រូវបានដកហូត នៅផ្សារមួយកន្លែង ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

15/01/2021
ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ត្រូវលើកទៅដើមខែកុម្ភៈ និងវិនិច្ឆ័យលទ្ធផលដោយប្រព័ន្ធឌីជីថល

ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ត្រូវលើកទៅដើមខែកុម្ភៈ និងវិនិច្ឆ័យលទ្ធផលដោយប្រព័ន្ធឌីជីថល

15/01/2021

​លោក សុធា​វិន្ទ បញ្ជាក់ទៀតថា កំណាយ​លើក​នេះ យើង​បាន​ប្រទះឃើញ​កោដ្ឋ​ចំនួន​៣ ចាន​ដាក់​ឆ្អឹង​ចំនួន​៣ និង​ដប​ដាក់​ទឹក​ចំនួន​៤ (​បើ​ពង្រីក​រណ្ដៅ​កំណាយ​អាចមាន​ច្រើន​ទៀត​) ដែល​គេ​យកមក​បញ្ចុះ​នៅ​ទីតាំង​នៃ​ខឿន​ព្រះពុទ្ធសាសនា​នេះ​។ បើ​ពិនិត្យ​លើ​ការបញ្ចុះ​ដោយមាន​ដាក់​ដប​ទឹក និង​ប្រភេទ​កោដ្ឋ គឺជា​របស់​ថ្មី​ទេ អាច​ក្នុង​រវាង​៤០​ទៅ​៦០​ឆ្នាំ​ប៉ុណ្ណោះ​។ យោងតាម​អ្នកភូមិ​រហាល ពួកគាត់​ថា​នៅក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ មាន​អ្នកភូមិ​រហាល និង​ស្រះស្រង់ (​ភូមិ​នៅក្បែរ​ប្រាសាទ​) បាន​យក​កោដ្ឋ​មក​បញ្ចុះ​នៅទីនេះ ខ្លះ​យកទៅ​បញ្ចុះ​នៅ​អង្គរវត្ត​។ កាលពី​ទសវត្ស​ឆ្នាំ​១៩៧០ ពេលដែល​មានការ​ទម្លាក់​គ្រាប់បែក​ខ្លាំង អ្នកភូមិ​នៅក្បែរ​បន្ទាយក្ដី​ក៏បាន​នាំគ្នា​មក​រស់នៅក្នុង​បរិវេណ​ប្រាសាទ​នេះ​ច្រើន ដើម្បី​សុវត្ថិភាព​។ ពេលនោះ​ក៏មាន​គេ​យក​កោដ្ឋ​សាច់ញាតិ​មក​បញ្ចុះ​នៅ​ជុំវិញ​ខឿន​ព្រះ​ព្រះពុទ្ធសាសនា​នេះដែរ​។ រហូតដល់​សព្វថ្ងៃ ពេល​ចូលឆ្នាំ​ខ្មែរ និង​មុន​ភ្ជុំបិណ្ឌ អ្នកភូមិ​តែងតែ​មក​រៀបចំ​ពិធី​នៅទីនេះ ដើម្បី​រំឭក​ដល់​សាច់ញាតិ​ដែល​បាន​ចែក​ស្ថាន​ទៅ​។ ក្រុមការងារ​ក៏​នឹង​ស្រាវជ្រាវ​បន្ត​រក​សាច់ញាតិ​ដែល​បាន​យក​កោដ្ឋ​មក​បញ្ចុះ​នៅ​ទីតាំង​នេះ ដើម្បី​ដឹង​ព័ត៌មាន​លម្អិត​ក្រោយ​ចប់​កំណាយ​។

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំនេះ យើង​បាន​យល់​អំពី​ការវិវឌ្ឍ​ន៍​និង​សម័យកាល​របស់​រចនា​សម្ពន្ធ​នៃ​សំណង់​នីមួយៗ​។ ទោះបី​សំណង់​នៃ​ប្រាសាទបន្ទាយក្ដី​បាន​សាង​ឡើង​នៅក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នា​ចុង​ស​.​វ​ទី​១២​ក្ដី ប៉ុន្តែ​យើង​បាន​រកឃើញ​រចនា​សម្ព​ន្ធ​នៃ​សំណង់​ខ្លះ​នៅ​ស​.​វ​.​ទី​១០ និង​ទី​១១​ដែរ​។ បើ​យោងតាម​សិលាចារឹក​ស្ដុក​កក់ធំ (K.235) ចារ​នៅក្នុង​ឆ្នាំ​១០៥១​គ​.​ស ទីតាំង​នៃ​ប្រាសាទ​នេះ​មាន​មនុ​ស្សមក​តាំងទី​បង្កើតជា​ភូមិ ស្រុក​នៅ​ដើម​ស​.​វ​ទី​៩ ដែល​សូម្បីតែ​ឈ្មោះ​នៃ​ប្រាសាទ​នេះ “​ក្ដី​” ក៏មាន​ចារ​នៅក្នុង​សិលាចារឹក​ស្ដុក​កក់ធំ និង​សិលាចារឹក​ប្រាសាទបាតជុំ (K.266) ដែរ​។ ក្រៅពីនេះ​យើង​ក៏បាន​ធ្វើ​កំណាយ​រកឃើញ​វត្ថុ​សិល្បៈ​ជាច្រើន​នៅក្នុង​បរិវេណ​បន្ទាយក្ដី ជាពិសេស​នៅ​ឆ្នាំ​២០០០​និង​២០០១ យើង​បានធ្វើ​កំណាយ​រកឃើញ​ប្រតិមា​ព្រះ​ពុទ្ធរូប​ចំនួន​២៧៤​បំណែក ហើយ​នៅ​ឆ្នាំ​២០១០ រកឃើញ​ចំនួន​៦​បំណែ​កទៀត ដែល​សព្វថ្ងៃ​ប្រតិមា​ទាំងនោះ​ដាក់​តាំងនៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ​៕

​អត្ថបទ និង រូបភាព​៖ អ៊ិន សី​ហរិ​ទ្ធ​

Tags: ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​ប្រាសាទបន្ទាយក្តីសាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូរ៉េ​ខាង​ត្បូ ដាក់ពង្រាយ យន្ដហោះ​ចម្បាំង​បំបាំងកាយ F-35A ៤​គ្រឿង​ទៀត ក្រោម​ផែនការ​ដាក់ពង្រាយ ៤០​គ្រឿង​ត្រឹម​ឆ្នាំ​២០២១

កូរ៉េ​ខាង​ត្បូ ដាក់ពង្រាយ យន្ដហោះ​ចម្បាំង​បំបាំងកាយ F-35A ៤​គ្រឿង​ទៀត ក្រោម​ផែនការ​ដាក់ពង្រាយ ៤០​គ្រឿង​ត្រឹម​ឆ្នាំ​២០២១

ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន មាន​សភាព​ធ្ងន់ធ្ងរ​ដោយ​មិនមាន​វិធីសាស្ត្រ​ក្នុងការ​បង្ក្រាប​

ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន មាន​សភាព​ធ្ងន់ធ្ងរ​ដោយ​មិនមាន​វិធីសាស្ត្រ​ក្នុងការ​បង្ក្រាប​

យន្តហោះ យោធា​គ្មាន​មនុស្ស​បើក របស់​អាមេរិក ត្រូវ​ពួក​ឧទ្ទាម​ហួ​ធី បាញ់​ទម្លាក់ នៅក្នុង​ប្រទេស យេ​ម៉ែន​

យន្តហោះ យោធា​គ្មាន​មនុស្ស​បើក របស់​អាមេរិក ត្រូវ​ពួក​ឧទ្ទាម​ហួ​ធី បាញ់​ទម្លាក់ នៅក្នុង​ប្រទេស យេ​ម៉ែន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

24/08/2020
នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

24/08/2020
ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

06/08/2020

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (255)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,117)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,845)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (443)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (328)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (435)
  • សេដ្ឋកិច្ច និង កសិកម្ម (113)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.