រយៈពេល៥ខែដើមឆ្នាំ២០១៩ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការជួសជុលផ្ទះរបស់ប្រជាពលរដ្ឋបានជាង៦០០ករណី
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសហគមន៍អាជ្ញាធរជាតិអប្សរា នារយៈពេល៥ខែដើមឆ្នាំ២០១៩នេះ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាបានចុះផ្តល់ការអនុញ្ញាតជួសជុល កែលម្អផ្ទះរបស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរបានចំនួន ៦៣៨ករណី។ ការអនុញ្ញាតខាងលើបានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ចំនួន១៣៩ករណី ស្រុកអង្គរធំចំនួន៥៦ករណី ស្រុកពួកចំនួន ១១១ករណី ស្រុកបន្ទាយស្រីបានចំនួន ១១៥ករណី និងក្រុងសៀមរាបចំនួន ២១៧ករណី។ បើតាមការឲ្យដឹងពីលោក អឿន សំអុន ប្រធានលេខាធិការដ្ឋានសហគមន៍ បានឱ្យដឹងថា ក្នុងរយៈពេល៥ខែដំបូងនេះ ...