ក្រុមប្រឹក្សាធម្មនុញ្ញ ផ្សព្វផ្សាយពីសមិទ្ធផលធម្មនុញ្ញដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្តសៀមរាប
នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំដោយឯកឧត្តម ហ៊ី សោភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានផ្សព្វផ្សាយពីសមិទ្ធផលធម្មនុញ្ញដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្តសៀមរាប។ ក្នុងក្នុងឱកាសនោះ ឯកឧត្តម ហ៊ី សោភា បានរំលេចពីសមិទ្ធផលសំខាន់ៗ និងបទបង្ហាញជុំវិញប្រធានបទ នៃការផ្សព្វផ្សាយរដ្ឋធម្មនុញ្ញ ...