ទន្លេស្ងួតបានចាប់ផ្តើមមានទឹកឡើងវិញ ក្រោយគោកទឹកជាច្រើនសតវត្សរ៍មកហើយ
បន្ទាប់ពីរងការខូចខាត និងរីងគោកដោយសារការបោះបង់ចោល និងមិនមានអ្នកថែទាំ រាប់សតវត្សរ៍មកហើយនោះ ពេលនេះទន្លេស្ងួតចាប់ផ្តើមមានទឹកឡើងវិញបន្ទាប់ពីមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ស្តារស្រះបុរាណនេះ។ លោក ភឿន សុឃឹម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធបានឲ្យដឹងថា ទន្លេស្ងួតជាស្រះបុរាណមួយដែលបុព្វបុរសខ្មែរ បានសាងសង់ឡើងតាំងពីសម័យអង្គរ ស្ថិតនៅភាគខាងជើងក្រុងអង្គរធំ ចម្ងាយប្រមាណ៤០០ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង ហើយនៅក្បែរនោះខាងកើតមានប្រាសាទព្រះខ័ន ...