អ្នកជំនាញបង្ហាញថា ឡដុតកុលាលភាជន៍នៅក្នុងតំបន់អង្គរ គឺបានចាប់ដំណើរការតាំងពីពាក់កណ្តាលសតវត្សរ៍ទី១២ មកម្លេះ
បន្ទាប់ពីមានការសហការគ្នារវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យហាវ៉ៃ និង Flinders University ដោយប្រើឧបករណ៍វាស់ស្ទង់រករចនាសម្ព័ន្ធឡដុតកុលាលភាជន៍នៅខ្លោងទ្វារដីឆ្នាំងនៃអង្គរធំកាលពីពេលកន្លងទៅ អ្នកជំនាញបានបញ្ជាក់ថា ឡដុតកុលាលភាជន៍ជាច្រើន នៅជ្រុងពាយព្យនាភូមិនគរក្រៅ សង្កាត់គោកចកក្រុងសៀមរាប គឺបានចាប់ដំណើរការតាំងពីពាក់កណ្តាលសតវត្សរ៍ទី១២ មកម្លេះ។ បើតាមលោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រោយពីបានចុះពិនិត្យផ្ទៀងផ្ទាត់ ...