រដ្ឋសភា នឹងបន្តសម័យនៅថ្ងៃចន្ទសប្តាហ៍ក្រោយដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៤ ក្នុងនោះមាន ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយផងដែរ
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា នៅព្រឹកថ្ងៃសុក្រទី ២២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ឋវីដេអូ។ ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលាឆ្នាំ២០២១ ដោយមានរបៀបវារៈចំនួន ៤នៅក្នុងនោះមាន ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ...