Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារ និងពិភាក្សាអំពីទិសដៅការងារបន្ត សម្រាប់ឆ្ពោះទៅរៀបចំកិច្ចប្រជុំ ASEP11

ដោយ Pothe Thun
21/09/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារដែលបានរៀបចំកន្លងមក និងពិភាក្សាអំពីទិសដៅការងារបន្ត ដូចជាផ្នែកខ្លឹមសារនិងឯកសារកិច្ចប្រជុំ ការងាររដ្ឋបាល ពិធីការ និងជាពិសេសការងារបច្ចេកទេសព័ត៌មានវិទ្យា (ICT) សម្រាប់ឆ្ពោះទៅរៀបចំ និងដឹកនាំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ តាមអនឡាញ ONLINE ឬហៅថាប្រព័ន្ធនិម្មិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។

កិច្ចប្រជុំនេះរៀបចំឡើងនៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាអនុប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ និងឯកឧត្តម លោកជំទាវ ជាប្រធានអនុគណៈកម្មការរៀបចំទាំង៦ ប្រធានគណៈប្រតិភូ និងប្រធានដឹកនាំកិច្ចប្រជុំក្រុមពិភាក្សាទាំងបី ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀត។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានមានប្រសាសន៍ថា កាលបរិច្ឆេទនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ គឺនៅសល់រយៈពេលតែជាង១ខែទៀតទេ នឹងដល់ថ្ងៃនៃកិច្ចប្រជុំដែលត្រូវរៀបចំតាមអនឡាញ ឬហៅថាប្រព័ន្ធនិម្មិត (Virtual Meeting)។ កិច្ចប្រជុំតាមរយៈអនឡាញបែបនេះគឺជាការរៀបចំលើកទី១ហើយសម្រាប់វេទិកាកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) និងក៏ជាលើកទី១ដែរសម្រាប់សភាកម្ពុជា ដែលទទួលរៀបចំកិច្ចប្រជុំអនឡាញ ហើយមានទ្រង់ទ្រាយធំបែបនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ក៏បានមានប្រសាសន៍លើកឡើងពីបញ្ហ ការអញ្ជើញតំណាងអង្គការខ្លះចូលរួមជាភ្ញៀវកិច្ចប្រជុំ។ ការជ្រើសរើសវាគ្មិន និងអ្នករាយការណ៍សម្រាប់កិច្ចប្រជុំក្រុមពិភាក្សានីមួយៗ។ ការកំណត់ពេលវេលាដែលត្រូវផ្ញើរសេចក្ដីព្រាងសេចក្ដីប្រកាស(Zero Draft) ទៅប្រទេសសមាជិក Asep ទាំងអស់ ។ ការរៀបចំស្ប៉តជាឃ្លីបវីដេអូខ្លីសម្រាប់ចាក់បញ្ចាំងនៅមុនពេលពិធីបើកកិច្ចប្រជុំ និងទីកន្លែង(សាល)ដែលត្រូវរៀបចំពិធីបើក និងដំណើរការកិច្ចប្រជុំជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ ASEP-11 បានរាយការណ៍សង្ខេបអំពីលទ្ធផលការងារត្រៀមសម្រាប់ការរៀបចំកិច្ចប្រជុំខាងលើ ហើយសមាជិកអង្គប្រជុំផ្សេងៗទៀតក៏បានចូលរួមមតិយោបល់ ពិភាក្សាផងដែរ។

អង្គប្រជុំ ក៏បានទទួលនូវការចូលរួមផ្ដល់មតិយោបល់ ពិភាក្សាយ៉ាងក្បោះក្បាយ ពីលោកជំទាវ ឯកឧត្ដម ជាសមាជិកនៃអង្គប្រជុំដែលបានចូលរួមនាពេលនេះ។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានថ្លែងអំណរគុណចំពោះការចូលរួមផ្ដល់មតិយោបល់ របស់លោកជំទាវ ឯកឧត្ដមទាំងអស់ និងសូមស្នើឲ្យអនុគណៈកម្មការនានា ចំណុះគណៈកម្មការរៀបចំ បន្តធ្វើការងារតាមមុខសញ្ញារៀងៗខ្លួន ពិសេសអនុគណៈកម្មការព័ត៌មាននិងអាយស៊ីធី ត្រូវសិក្សាជាមួយអង្គភាពជំនាញ សំដៅធ្វើយ៉ាងណាត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាឲ្យកិច្ចប្រជុំតាមប្រព័ន្ធនិម្មិតនេះ ប្រព្រឹត្តទៅដោយរលូន និងចៀសវាងភាពរអាក់រអួល។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិតប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ក៏បានជំរុញឲ្យលេខាធិការដ្ឋាន (ASEP11) រៀបចំការងារ និងឯកសារពាក់ព័ន្ធនានាដាក់ជូនអនុគណៈកម្មការខ្លឹមសារ និងឯកសារពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលាដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។ ហើយលេខាធិការដ្ឋាន (ASEP11) ក៏ត្រូវ បន្តធ្វើទំនាក់ទំនងជាប្រចាំជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងជាមួយមន្ត្រីសម្របសម្រួលការងារ ASEP នៅទីក្រុងប្រ៊ុយស៊ែល ដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំកិច្ចប្រជុំនេះ ប្រព្រឹត្តទៅបានរលូននិងទទួលបានជោគជ័យ៕

 

Tags: ASEP11​រដ្ឋសភា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប អនុញ្ញាតឲ្យមានអ្នកដឹកជញ្ជូនចំនួន ២២៣នាក់ ដើម្បីជួយដឹកជញ្ជូនដោយឥតគិតថ្លៃដល់គេហដ្ឋានប្រជាពលរដ្ឋក្នុងតំបន់ក្រហម ក្នុងក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប អនុញ្ញាតឲ្យមានអ្នកដឹកជញ្ជូនចំនួន ២២៣នាក់ ដើម្បីជួយដឹកជញ្ជូនដោយឥតគិតថ្លៃដល់គេហដ្ឋានប្រជាពលរដ្ឋក្នុងតំបន់ក្រហម ក្នុងក្រុងសៀមរាប

មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប ចុះបាញ់ថ្នាំសម្លាប់មេរោគ ការពារជំងឺសត្វពាហនៈ

មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប ចុះបាញ់ថ្នាំសម្លាប់មេរោគ ការពារជំងឺសត្វពាហនៈ

សម្តេចពិជ័យសេនា ទៀ បាញ់ ចាត់តំណាងចុះសួរសុខទុក្ខបងប្អូនយោធិនពិការ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិន ពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ

សម្តេចពិជ័យសេនា ទៀ បាញ់ ចាត់តំណាងចុះសួរសុខទុក្ខបងប្អូនយោធិនពិការ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិន ពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.