Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប ចុះបាញ់ថ្នាំសម្លាប់មេរោគ ការពារជំងឺសត្វពាហនៈ

ដោយ Pothe Thun
21/09/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទ ចុះអនុវត្តវិធានជីវៈសុវត្ថិភាព ដោយការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមកសិដ្ឋានចិញ្ចឹមសត្វពាហនៈ សត្តឃាតដ្ឋាន និង ក្រោលសត្វនានានៅតាមសហគមន៍ចិញ្ចឹមសត្វពាហនៈក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំនៅពេលរដូវវស្សាចូលមកដល់ហើយនោះ មន្ទីរតែតងតែរៀបចំផែនការចុះបាញ់ថ្នាំសម្លាប់មេរោគសត្វពាហនៈ ដែលជាផ្នែកមួយជួយទប់ស្កាត់នៃជំងឺឆ្លងទៅដល់សត្វ និងការពារសុខភាពសត្វ ដោយសាររដូវវស្សាចូលមកដល់សត្វពាហនៈ និងសត្វចិញ្ចឹមផ្សេងៗងាយរងទទួលនូវការឈឺ និងស្លាប់ដោយសារមេរោគ និងបាក់តេរីផ្សេងៗ ដែលតែងតែបង្កឱ្យសត្វមានសុខភាពខ្សោយ ងាយរងនូវអំងឺឆ្លងផ្សេងៗ ហេតុនេះហើយទាមទារត្រូវធ្វើនូវវិធានការសុវត្ថិភាពដោយការបាញ់ថ្នាំរម្ងាប់មេរោគទាំងនៅតាមក្រោល និងនៅតាមសត្តឃាត្តដ្ឋាននានា ដើម្បីធានាបាននូវសាច់សត្វបោះទៅកាន់ទីផ្សារមានគុណភាព និងមានអនាម័យល្អសម្រាប់អ្នកបរិភោគ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ព្រំ វិច មានប្រសាសន៍ទៀតថា ការថែទាំសុខភាពសត្វមិនមែនអាស្រ័យលើការបាញ់ថ្នាំតែម្យ៉ាងនេះទេ គឺទាមទារឱ្យអ្នកចិញ្ចឹមសត្វរៀបចំកន្លែងសត្វរស់នៅឱ្យបានស្អាត មានច្បាររបងត្រឹមត្រូវ បោសសំអាត ទ្រុងឬក្រោលជារៀងរាល់ថ្ងៃ ។ល។ ធ្វើយ៉ាងណាឱ្យមានអនាម័យល្អទាំងក្នុងនិងក្រៅក្រោលឬទ្រុង ដើម្បីផ្តល់បរិយាកាសឱ្យសត្វមានសុខភាពល្អចៀសផុតពីជំងឺ ហើយមុនពេលចាប់ផ្តើមបាញ់ថ្នាំសម្លាប់មេរោគនេះ មន្ទីរក៏បានជូនដំណឹង និងជម្រាបដល់បងប្អូនប្រជាកសិករ ឲ្យអនុវត្តវិធានជីវៈសុវត្ថិភាព ព្រោះវាមានសារៈសំខាន់ណាស់ក្នុងដំណើរការចិញ្ចឹមសត្វ ទប់ស្កាត់ ការឆ្លងជំងឺ សម្លាប់ភ្នាក់ងារចម្លងមេរោគ កាត់បន្ថយក្លិន ទីតាំងចិញ្ចឹមស្អាត ធ្វើឲ្យសត្វមានសុខភាពល្អ និងធំធាត់លឿន។

លោកប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល មានប្រសាសន៍បន្ថែមថា យើងមានភ្នាក់ងារសុខភាពសត្វភូមិ ពេទ្យសត្វភូមិ មន្ត្រីបសុពេទ្យស្រុក និងអាជ្ញាធរមូលដ្ឋាន ដែលតែងតែបានទំនាក់ទំនងសហការផ្តល់ឱ្យគ្នាទៅវិញទៅមកនូវព័ត៌មានផ្សេងៗអំពីសត្វ ដូច្នេះប្រសិនបើបងប្អូនអ្នកចិញ្ចឹមសត្វទាំងអស់ មានសត្វឈឺឬស្លាប់ដោយសារជំងឺ សូមប្រញ៉ាប់រាយការណ៍ទៅមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាននៅក្បែរផ្ទះ ហើយបើចង់បានថ្នាំបាញ់សម្លាប់មេរោគនៅតាមកសិដ្ឋាន ក្រោលឬទ្រុងរបស់ខ្លួន សូមទាក់ទងទៅមន្ត្រីកសិកម្មស្រុក ឬទាក់ទងទៅកាន់ការិយាល័យផលិតកម្មនិងបសុព្យាបានៃមន្ទីរកសិកម្មខេត្ត ដើម្បីទទួលបានថ្នាំសម្លាប់មេរោគ ដោយមិនបង់កម្រៃឡើយ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ជំងឺសត្វពាហនៈបាញ់ថ្នាំសម្លាប់មេរោគមន្ទីរ​កសិក​ម្ម​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចពិជ័យសេនា ទៀ បាញ់ ចាត់តំណាងចុះសួរសុខទុក្ខបងប្អូនយោធិនពិការ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិន ពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ

សម្តេចពិជ័យសេនា ទៀ បាញ់ ចាត់តំណាងចុះសួរសុខទុក្ខបងប្អូនយោធិនពិការ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិន ពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីក្រុមហ៊ុន មីជាតិ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែរកំពុងជួបការលំបាកដោយសារជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីក្រុមហ៊ុន មីជាតិ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែរកំពុងជួបការលំបាកដោយសារជំងឺកូវីដ-១៩

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបលោក ប៉ែន ផាត កីឡាករបាល់ទាត់ឆ្នើមប្រចាំព្រះរាជាណាចក្រកម្ពុជាទសវត្ស៥០ ដល់ ៧០ និងពិភាក្សាការងារជាមួយប្រតិភូតំណាងស្ថាបនិកវេទិកាយុវអ្នកសារព័ត៌មានកម្ពុជា

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបលោក ប៉ែន ផាត កីឡាករបាល់ទាត់ឆ្នើមប្រចាំព្រះរាជាណាចក្រកម្ពុជាទសវត្ស៥០ ដល់ ៧០ និងពិភាក្សាការងារជាមួយប្រតិភូតំណាងស្ថាបនិកវេទិកាយុវអ្នកសារព័ត៌មានកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.