Thursday, April 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបលោក ប៉ែន ផាត កីឡាករបាល់ទាត់ឆ្នើមប្រចាំព្រះរាជាណាចក្រកម្ពុជាទសវត្ស៥០ ដល់ ៧០ និងពិភាក្សាការងារជាមួយប្រតិភូតំណាងស្ថាបនិកវេទិកាយុវអ្នកសារព័ត៌មានកម្ពុជា

ដោយ Pothe Thun
21/09/2021
នៅក្នុង ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបលោក ប៉ែន ផាត កីឡាករបាល់ទាត់ឆ្នើមប្រចាំព្រះរាជាណាចក្រកម្ពុជាទសវត្ស៥០ ដល់ ៧០ និងពិភាក្សាការងារជាមួយប្រតិភូតំណាងស្ថាបនិកវេទិកាយុវអ្នកសារព័ត៌មានកម្ពុជា
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីអវត្តមាន និងបាត់មុខមួយរយៈពីទឹកដីមាតុភូមិជាច្រើនមកនេះ លោក ប៉ែន ផាត កីឡាករឆ្នើមប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាកីឡាករបាល់ទាត់ជម្រើសជាតិពាក់កណ្តាលទសវត្ស ៥០និង៧០ បានអញ្ជើញចូលជួបសំដែងការគួរ និងបង្ហាញពីក្តីនឹករលឹក ជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នាទីស្តីការក្រសួងព័ត៌មាន។

លោក ប៉ែន ផាត បានសំដែងការរីករាយដោយបានមកកាន់ទឹកដីកំណើតខ្លួនវិញនៅក្នុងវ័យ ៧៤ឆ្នាំនេះ បន្ទាប់ពីបានទៅរស់នៅក្រៅប្រទេសជាច្រើនឆ្នាំមកហើយ។ តាមប្រវត្តិក្នុងវិស័យកីឡាបាល់ទាត់ លោក ប៉ែន ផាត បានចូលហាត់លេងបាល់តាំងពីអាយុ ១៥ឆ្នាំមកម្ល៉េះ រហូតបានក្លាយជាកីឡាករជម្រើសជាតិកម្ពុជា ដោយធ្វើការប្រកួតជាលក្ខណះអន្តរជាតិ ក្នុងស្រុក និងបន្តទៅលេងនៅក្រៅប្រទេសជាច្រើនប្រកួត ដោយបាននាំយកនូវលទ្ធផលល្អមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ តាមការបញ្ជាក់របស់ លោក ប៉ែន ផាត គឺនៅឆ្នាំ១៩៧២ រូបលោកបានចេញទៅលេងអោយក្លឹបកីឡាបាល់ទាត់ល្បីមួយក្នុងប្រទេសថៃ ដោយបានឈ្នះពានរង្វាន់ធំៗចំនួន ៦ពាននៅថៃ ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា។ បន្ទាប់ពីបានលេងនៅក្លឹបក្នុងប្រទេសថៃរួចមក នៅក្នុងឆ្នាំ១៩៧៧ លោក ប៉ែន ផាត ក៏បានទៅលេងអោយក្លឹបកំពូលបាល់ទាត់នាប្រទេសបាំងថែមទៀតផង។ ដូច្នេះការដែលលោក ប៉ែន ផាត ត្រឡប់មកកម្ពុជានាពេលនេះ គឺមានភារកិច្ចការងារផ្ទាល់ខ្លួន និងគម្រោងជួយបណ្តុះបណ្តាលកីឡាករកម្ពុជាវ័យក្មេង ដែលស្រលាញ់វិស័យកីឡាបាល់ទាត់ហើយចេះគោរពវិន័យ និងប្រឹងប្រែង ហាត់រៀនអោយពូកែ ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជាបានកាន់តែរីកចំរើន និងមានភាពល្បីល្បាញក្នុងឆាកអន្តរជាតិ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការរីករាយ ដោយបានឃើញវត្តមានកីឡាជម្រើសជាតិដ៏ល្បីកាលពីជំនាន់មុន គឺលោក ប៉ែន ផាត មកកាន់កម្ពុជានាពេលនេះ ហើយសង្ឃឹមថា លោកនឹងមានពេលវេលារួមទាំងកំលាំងកាយចិត្ត មកជួយដល់វិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា អោយមានភាពរីកចំរើនបន្ថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តមកនៅរសៀលថ្ងៃដដែលនេះឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យលោក ពេជ្រ ប៊ុនសាយ តំណាងស្ថាបនិក វេទិកាយុវអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា CYJF និងសហការី ចូលជួបសម្តែងការគួរសម ដោយក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងក្រុមការងារបានគោរពសុំអនុសាសន៍ពីឯកឧត្តម រដ្ឋមន្រ្តី ដើម្បីអនុវត្តការងារក្នុងវិស័យព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព។
តាមការបញ្ជាក់របស់លោក ពេជ្រ ប៊ុនសាយ បានលើកឡើងថា វេទិកាយុវអ្នកសារព័ត៌មានកម្ពុជា ដែលបានប្រមូលផ្តុំយុវជនបំពេញការងារនៅក្នុងវិស័យព័ត៌មានមកជួបគ្នាផ្លាស់ប្តូរបទពិសោធន៏ និងជួយបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ដើម្បីអោយមានសមត្ថភាព វិជ្ជាជីវៈ ក្រមសីលធម៏ ក្នុងការបំពេញកិច្ចការងារលើវិស័យព័ត៌មានបានល្អប្រសើរ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការគាំទ្រ ចំពោះសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា វេទិកាយុវអ្នកសារព័ត៌មានកម្ពុជា និងឯកភាព អោយមន្រ្តីជំនាញពិនិត្យចំពោះសំណើរសុំបង្កើតសមាគមសារព័ត៌មានមួយ ឈ្មោះថា វេទិកាយុវអ្នកសារព័ត៌មានកម្ពុជា។ តាមរយះនេះ ឯកឧត្តម រដ្ឋមន្ត្រី បានជម្រុញលើកទឹកចិត្តអោយអ្នកសារ ព័ត៌មានទាំងអស់ ត្រូវបង្កើននូវសមត្ថភាព និងជំនាញរបស់ខ្លួន អោយក្លាយទៅជាអ្នកសារសរសេរអត្ថបទវិភាគធំៗ ហើយសម្រាប់អត្ថបទដែលបានសរសេរត្រូវបានគេអោយតំលៃ ហើយពេលនោះ តំលៃនៃអ្នកសារព័ត៌មានក៏ត្រូវបានលើកតម្កើងផងដែរ៕

#ទូរទស្សន៍ជាតិកម្ពុជា

Tags: កីឡាករបាល់ទាត់ឆ្នើមក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់ក្រហមនៃក្រុងសៀមរាបជិត៧០០០គ្រួសារ បានទទួលអង្ករឧបត្ថមបន្ទាន់

ប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់ក្រហមនៃក្រុងសៀមរាបជិត៧០០០គ្រួសារ បានទទួលអង្ករឧបត្ថមបន្ទាន់

Greatest Mobile barcrest slot machines Slots On line 2022

អាជ្ញាធរសម្រេចបិទផ្សារបន្ទាយស្រី ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍បន្ទាប់ពីរកឃើញអាជីវករជាង២០នាក់ បានវិជ្ជមានជំងឺកូវីដ-១៩

អាជ្ញាធរសម្រេចបិទផ្សារបន្ទាយស្រី ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍បន្ទាប់ពីរកឃើញអាជីវករជាង២០នាក់ បានវិជ្ជមានជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.