Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

អាជ្ញាធរសម្រេចបិទផ្សារបន្ទាយស្រី ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍បន្ទាប់ពីរកឃើញអាជីវករជាង២០នាក់ បានវិជ្ជមានជំងឺកូវីដ-១៩

ដោយ Pothe Thun
21/09/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
អាជ្ញាធរសម្រេចបិទផ្សារបន្ទាយស្រី ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍បន្ទាប់ពីរកឃើញអាជីវករជាង២០នាក់ បានវិជ្ជមានជំងឺកូវីដ-១៩
72
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរស្រុកបន្ទាយស្រី នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចបិទ ផ្សារបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី រយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី២១ ខែកញ្ញាតទៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ មិនឱ្យឆ្លងរាលដាលទ្រង់ទ្រាយធំចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀតនៅក្នុងស្រុកបន្ទាយស្រី បន្ទាប់ពីរកឃើញអាជីវករក្នុងផ្សារមួយនេះជាង២០នាក់ បានវិជ្ជមានជំងឺកូវីដ-១៩។

បើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ មានអាជីវករនៅក្នុងផ្សារបន្ទាយស្រីពីរនាក់ប្តីប្រពន្ធ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ ក្រោយពេលទៅពិនិត្យជំងឺនៅក្នុងគ្លីនិកឯកជនមួយនៅក្នុងក្រុងសៀមរាបរួចមក ក្រុមការងារស្រាវជ្រាវរបស់ស្រុកបន្ទាយស្រី ក៏បានកំណត់មុខសញ្ញាដែលបានប៉ះពាល់ផ្ទាល់នឹងអ្នកទាំងពីរនេះភ្លាមៗ និងបានសម្រេចធ្វើតេស្តយកសំណាកលើអាជីវករទាំងអស់ជាង២០០នាក់ នៅក្នុងផ្សារបន្ទាយស្រីទាំងមូល ជាលទ្ធផលត្រូវបានរកឃើញវិជ្ជមានសរុប ២៤នាក់។

លោក ឃឹម ហ្វីណង់ ជាមួយការរកឃើញនេះទើបរដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំបិទផ្សារបន្ទាយស្រីភ្លាមៗ ព្រមទាំងបន្តយកសំណាកលើអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមាន ទាំង២៤នាក់នេះបន្ថែមទៀត ធ្វើយ៉ាងណាហ៊ុមព័ទ្ធការឆ្លងរាលដាលនៅក្នុងសហគមន៍ឱ្យខាងតែបាន ទោះបីជាត្រូវចត្តាឡីស័កមនុស្សរាប់រយគ្រួសារក៏ដោយ។ ជាមួយគ្នានោះអាជ្ញាធរស្រុកបន្ទាយស្រី នឹងរៀបចំទីកន្លែងលក់បន្លែត្រីសាច់ និងរបស់របរចាំបាច់ប្រចាំថ្ងៃមួយចំនួនទៀតនៅទីតាំងថ្មីមួយ ដែលមានរក្សាគម្លាតសុវត្ថិភាពត្រឹមត្រូវ និងមិនបង្កហានិភ័យឆ្លងបន្តដល់អ្នកភូមិ។ ចំពោះអ្នកលក់បន្លែត្រីសាច់នៅក្នុងតំបន់ថ្មីនេះ នឹងតម្រូវឱ្យធ្វើតេស្តយកសំណាក និងមានលទ្ធផលអវិជ្ជមានជាមុនសិន ព្រមទាំងមានពាក់ស្លាកសញ្ញាសម្គាល់ត្រឹមត្រូវ និងស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងពីសំណាក់រដ្ឋបាលស្រុក។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោកអភិបាលស្រុក ក៏បានស្នើសុំការយោគយល់ចំពោះផលប៉ះពាល់ ដែលកើតចេញពីវិធានការបន្ទាន់មួយនេះ និងសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកទាំងអស់ ជាពិសេសអ្នករស់នៅជុំវិញផ្សារបន្ទាយស្រី ដែលគិតថាខ្លួនមានជាប់ពាក់ព័ន្ធជាមួយករណីខាងលើ មេត្តាដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ហើយប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគជាប្រញាប់នៅមណ្ឌលសុខភាពបន្ទាយស្រីផ្ទាល់តែម្តង៕

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់

Tags: បិទ ផ្សារផ្សារបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំមួយដើម្បីលើកវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងភូមិសាស្ត្រខេត្ត

អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំមួយដើម្បីលើកវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងភូមិសាស្ត្រខេត្ត

អាជ្ញាធរសង្កាត់ជ្រាវ ទទួលបានអំណោយជាគ្រឿងបរិភោគពីសប្បុរសជនក្នុងសង្កាត់ សម្រាប់ផ្តល់ជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់

អាជ្ញាធរសង្កាត់ជ្រាវ ទទួលបានអំណោយជាគ្រឿងបរិភោគពីសប្បុរសជនក្នុងសង្កាត់ សម្រាប់ផ្តល់ជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទក្រសួងព័ត៌មាន កាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្សី ហៅចិនដំដែកខាងជើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទក្រសួងព័ត៌មាន កាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្សី ហៅចិនដំដែកខាងជើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.