Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទក្រសួងព័ត៌មាន កាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្សី ហៅចិនដំដែកខាងជើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ដោយ Pothe Thun
22/09/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសដែលប្រជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេសដែលគោរពប្រតិបត្តិទំនៀមទំលាប់ ប្រកាន់ភ្ជាប់ប្រពៃណីព្រះពុទ្ធសាសនាហើយតែងតែធ្វើបុណ្យធ្វើទាននៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំមកសម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២១នេះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការនៃក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្សី ហៅចិនដំដែកខាងជើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ពិធីបុណ្យកាន់បិណ្ឌវេនទី១ បានប្រព្រឹត្តទៅដោយនៅរសៀលថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង០២ នឹង៣០នាទីរសៀល មានការប្រារព្ធពិធីសូត្រមន្ត សមាទានសិល និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសំដែងធម៏ទេសនា ទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលជាពិធីមួយត្រូវបានពុទ្ធបរិស័ទខ្មែរ ទូទាំងប្រទេស ប្រារព្ធធ្វើជារៀងរាល់ឆ្នាំក្នុងជំនឿយ៉ាងមុតមាំលើទស្សនះកម្មផល ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។ ពិធីបុណ្យកាន់បិណ្ឌវេនទី១ សម្រាប់ថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព័ត៌មាន បានបន្តដោយនៅព្រឹកឡើងថ្ងៃពុធ ១រោច ត្រូវនឹងថ្ងៃទី២២ ខែកញ្ញានេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី រួមជាមួយឯកឧត្តមលោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សា ថ្នាក់ដឹកនាំមន្រ្តីរាជការនៃក្រសួងព័ត៌មាន បានធ្វើការប្រគេនយាគូ រាប់បាត និងវេរភត្តាហារ ព្រមទាំងនិមន្តព្រះសង្ឃដារបង្សកូលពហូឆ្លង ដើម្បីជាកិច្ចឧទ្ទិសកុសលជូនចំពោះញាតិកាទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមជួបតែសេចក្តីស្ងប់ក្នុងសុខគតិភពជារៀងរហូត។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ ២០២១នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។

សម្រាប់ពិធីបុណ្យកាន់បិណ្ឌនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី រួមជាមួយ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងព័ត៌មាន បានចូលរួមបច្ច័យចំនួន ២លានរៀល សម្រាប់រួមចំណែកក្នុងការកសាងសមិទ្ធិផលនានា ក្នុងទីអារាមវត្តពិភទ្ទរង្សី ហៅ ចិនដំដែកខាងជើង។ ជាមួយនេះ បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ១លានរៀល ព្រះសង្ឃ ៩អង្គ ក្នុង ១អង្គ ៥ម៉ឺនរៀល លោកតាអាចារ្យ ១នាក់ ៨ម៉ឺនរៀល គណ:កម្មការអាចារ្យវត្ត ១២នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល ដូនជី ៥នាក់ ម្នាក់ ២ម៉ឺនរៀល និស្សិតសិស្សស្នាក់នៅរៀនសូត្រ ក្នុងវត្តចំនួន ៤៥នាក់ ក្នុងម្នាក់ ១ម៉ឺនរៀល ក្រៅពីនេះ ក៏បានចំណាយក្នុងការរៀបចំកម្មវិធីបុណ្យអស់ចំនួន ២លាន ៣សែនរៀលផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

#ទូរទស្សន៍ជាតិកម្ពុជា

Tags: កាន់បិណ្ឌក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះចែកសាច់ជ្រូកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅភូមិចំនួន១១ ក្នុងសង្កាត់នៃក្រុងសៀមរាប ដែលត្រូវបានកំណត់ដាក់ជា “តំបន់ក្រហម”

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះចែកសាច់ជ្រូកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅភូមិចំនួន១១ ក្នុងសង្កាត់នៃក្រុងសៀមរាប ដែលត្រូវបានកំណត់ដាក់ជា "តំបន់ក្រហម"

គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសមានការថយចុះ ២២ភាគរយ ក្នុងនោះខេត្តសៀមរាបថយចុះជាង ៣១ភាគរយ

គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសមានការថយចុះ ២២ភាគរយ ក្នុងនោះខេត្តសៀមរាបថយចុះជាង ៣១ភាគរយ

ប្រជាជនក្រីក្រនៅក្នុង្រទេសម៉ាឡេស៊ីមានការកើនឡើងដោយសារជំងឺរាតត្បាតកូវីដ-១៩

ប្រជាជនក្រីក្រនៅក្នុង្រទេសម៉ាឡេស៊ីមានការកើនឡើងដោយសារជំងឺរាតត្បាតកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.