Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសមានការថយចុះ ២២ភាគរយ ក្នុងនោះខេត្តសៀមរាបថយចុះជាង ៣១ភាគរយ

ដោយ Pothe Thun
22/09/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
100
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍សរុបនៅទូទាំងប្រទេស មានចំនួនជាង ១,២០០លើក និងមានអ្នកស្លាប់សរុបជាង ៧០០ករណី ក្នុងនោះខេត្តសៀមរាប មានអ្នកស្លាប់សរុបជាង២០នាក់។

តាមការបង្ហាញដោយ លោកជំទាវ មិន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បញ្ជាក់ថា តំបន់ដែលមានករណីគ្រោះថ្នាក់ចរចរណ៍ច្រើនជាងគេ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តស្វាយរៀង។ ទោះបីមានចំនួនអ្នកស្លាប់ជាង៧០០នាក់ក្ដី ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅឆមាសទី១នេះ បានថយចុះ៣៥៨លើក ស្មើនឹង ២២ភាគរយ និងករណីស្លាប់ថយចុះ ១៥២នាក់ ស្មើនឹង១៨ភាគរយ។

ដោយឡែកសម្រាប់ខេត្តសៀមរាប បើតាមរបាយការណ៍របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសម្រាប់ឆមាសទី១ ឆ្នាំ២០២១នេះ មានចំនួនសរុប ២៥ករណី ថយចុះ ៥ករណី ស្មើនឹងជាង ១៦ភាគរយ និងស្លាប់សរុប ២៦ករណី ថយចុះ១២ករណី ស្មើនឹងជាង៣១ភាគរយ។ តាមរបាយការណ៍ដដែលនេះ ក៏បានបញ្ជាក់ផងដែរថា ក្រុមការងារ បានត្រួតពិនិត្យយានយន្តលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ខុសបច្ចេកទេសសរុប ២៥១គ្រឿង និងពិនិត្យឃើញអ្នកបើកបររថយន្ត និងអ្នករួមដំណើរមានសារធាតុញៀនសរុប៤៦នាក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ៖ លោក សេង ផល្លី
រូបភាព៖ មន្ត្រីការិយាល័យទូរទស្សន៍

Tags: គ្រោះថ្នាក់​ចរាចរណ៍សម្ដេចក្រឡាហោម ស ខេងសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាជនក្រីក្រនៅក្នុង្រទេសម៉ាឡេស៊ីមានការកើនឡើងដោយសារជំងឺរាតត្បាតកូវីដ-១៩

ប្រជាជនក្រីក្រនៅក្នុង្រទេសម៉ាឡេស៊ីមានការកើនឡើងដោយសារជំងឺរាតត្បាតកូវីដ-១៩

ប្រធានផ្នែកបច្ចេកទេសរបស់បណ្ដាញសង្គម Facebook ប្រកាសលាឈប់ពីមុខតំណែង

ប្រធានផ្នែកបច្ចេកទេសរបស់បណ្ដាញសង្គម Facebook ប្រកាសលាឈប់ពីមុខតំណែង

ប្រជាជនថៃជិត ៤០នាក់លេចចេញជំងឺកម្រ ក្រោយជាសះស្បើយពីជំងឺកូវីដ -១៩

ប្រជាជនថៃជិត ៤០នាក់លេចចេញជំងឺកម្រ ក្រោយជាសះស្បើយពីជំងឺកូវីដ -១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.