Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ប្រធានផ្នែកបច្ចេកទេសរបស់បណ្ដាញសង្គម Facebook ប្រកាសលាឈប់ពីមុខតំណែង

ដោយ Pothe Thun
23/09/2021
នៅក្នុង ព័ត៌មានអន្តរជាតិ
ប្រធានផ្នែកបច្ចេកទេសរបស់បណ្ដាញសង្គម Facebook ប្រកាសលាឈប់ពីមុខតំណែង
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្ប៍នេះ បានឲ្យដឹងថា ប្រធានផ្នែកបច្ចេកទេស (CTO) របស់ក្រុមហ៊ុន Facebook លោក Mike Schroepfer នឹងលាឈប់ពីតំណែង នៅឆ្នាំ២០២២ បន្ទាប់ ពីលោកបានបម្រើការងារ និងដឹកនាំផ្នែកបច្ចេកទេសនៅក្នុងបណ្ដាញសង្គមយក្សដ៏ល្បី និងធំជាងគេមួយនេះអស់រយៈពេល ១៣ឆ្នាំ។

ក្រុមហ៊ុន Facebook បានប្រកាសថា ត្បិតតែលោក Mike Schroepfer បានលាឈប់ពីតំណែង CTO មែន ប៉ុន្តែលោកនឹងក្លាយជា «សហការីជាន់ខ្ពស់» របស់ក្រុមហ៊ុនបន្ទាប់ពីលោកលាឈប់ ដោយលោកនឹងនៅបន្តជួយជ្រោមជ្រែង និងផ្ដួចផ្ដើមទៅលើការជ្រើសរើស អ្នក មាន សមត្ថភាព និងទេពកោសល្យខាងផ្នែកបច្ចេកទេស ដើម្បីយកទៅអភិវឌ្ឍន៍ផ្នែកបញ្ញាសិប្បនិម្មិត (AI) សម្រាប់ Facebook។

នៅក្នុងសេចក្ដីប្រកាសក៏បានបញ្ជាក់ផងដែរថា លោក Andrew Bosworth បច្ចុប្បន្នជាប្រធានមន្ទីរពិសោធន៍របស់ Facebook ផ្នែកឧបករណ៍ VR និង AR នឹងក្លាយជា CTO របស់ Facebook ក្រោយពេលលោក Mike Schroepfer លាឈប់ជាផ្លូវការ។ លោក Mike Schroepfer បានបង្ហោះសារថា លោកពិតជាពិបាកក្នុងការសម្រេចចិត្តលាឈប់នេះណាស់ ព្រោះតែលោកស្រឡាញ់ការងាររបស់ លោក និងក្រុមហ៊ុន Facebook ខ្លាំងណាស់ ប៉ុន្តែលោកត្រូវតែលាឈប់ព្រោះលោកចង់មានពេលវេលាច្រើនសម្រាប់ក្រុមគ្រួសារ និងផ្ទាល់ខ្លួន ខណៈដែលកន្លងមកលោកពុំមានធ្វើវាសោះសម្រាប់គ្រួសារ ហើយលោកក៏អរគុណដល់ Facebook ដែលនៅតែផ្ដល់ទំនុកចិត្ត និងផ្ដល់ការងារ សំខាន់ៗដល់លោកសម្រាប់បន្តការងារដែលលោកស្រឡាញ់ និងចូលចិត្ត។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

លោក Mark Zuckerberg មេធំរបស់ Facebook បានផ្ដល់កិត្តិយសខ្លាំងដល់លោក Mike Schroepfer និងបាននិយាយថា លោក Mike Schroepfer គឺបានដើរតួយ៉ាងសំខាន់ស្ទើរតែគ្រប់ផ្នែកនៃបណ្ដាញសង្គម Facebook ដោយមិនត្រឹមតែបំពេញការងាររបស់ខ្លួនបានល្អបំផុត ប៉ុណ្ណោះទេ ថែមទាំងបានជួយណែនាំ និងជំរុញឱ្យការងារនៅគ្រប់ផ្នែកដំណើរការទៅមុខបានយ៉ាងរលូនទៀតផង ហើយអ្វីដែលពិសេសនោះគឺលោក Mike Schroepfer គឺជាមនុស្សតែម្នាក់គត់ដែលបានរុញច្រានអាជីវកម្មរបស់ Facebook ឱ្យដល់កម្រិត សកលលោក។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Facebook មិនបានបញ្ជាក់ពីថ្ងៃកំណត់នៃការលាឈប់ពីតំណែងរបស់លោក Mike Schroepfer ដោយគ្រាន់តែ បញ្ជាក់ថា នឹងលាឈប់នៅឆ្នាំ២០២២ ប៉ុណ្ណោះ៕

 

Tags: Facebook
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាជនថៃជិត ៤០នាក់លេចចេញជំងឺកម្រ ក្រោយជាសះស្បើយពីជំងឺកូវីដ -១៩

ប្រជាជនថៃជិត ៤០នាក់លេចចេញជំងឺកម្រ ក្រោយជាសះស្បើយពីជំងឺកូវីដ -១៩

គម្រោងបើកសាលារៀនឡើងវិញនៅខេត្ដសៀមរាប ត្រូវបានពន្យាលពេលដោយមិនទាន់កំណត់បាន

គម្រោងបើកសាលារៀនឡើងវិញនៅខេត្ដសៀមរាប ត្រូវបានពន្យាលពេលដោយមិនទាន់កំណត់បាន

ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ ក្នុងស្រុកប្រាសាទបាគង ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ ក្នុងស្រុកប្រាសាទបាគង ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.