Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំមួយដើម្បីលើកវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងភូមិសាស្ត្រខេត្ត

ដោយ Pothe Thun
22/09/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
650
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធ OnLine មួយ ស្ដីការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អភិបាលក្រុង និង ចៅសង្កាត់នៃក្រុងសៀមរាប ដែលស្ថិតក្នុងតំបន់បិទខ្ទប់។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីពិភាក្សារួមគ្នា ពិនិត្យលើការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ហើយរាល់មតិយោបល់របស់លោក លោកស្រីក្នុងកិច្ចប្រជុំនេះ គឺជាធាតុចូលយ៉ាងសំខាន់និងជាបទពិសោធន៍មួយ ដើម្បីលើកជាផែនការអនុវត្តបន្ត ធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺនេះនៅក្នុងសហគមន៍ និង ចេញពីតំបន់មួយទៅតំបន់មួយផ្សេងទៀត ។

ឯកឧត្តមមានប្រសាសន៍ទៀតថា ក្នុងក្រុងសៀមរាបមានសង្កាត់ចំនួន៤ និងភូមិចំនួន៣នៃសង្កាត់ចំនួន២ផ្សេងទៀត ត្រូវបានជាតំបន់ក្រហមដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី២២ ខែកញ្ញា នេះ ប៉ុន្តែមុននឹងដកចេញពីតំបន់ក្រហម យើងគួរបង្កើតក្រុមការងារមួយ ដើម្បធ្វើការស្រាវជ្រាវ ពិនិត្យស្ថានភាព ណែនាំនិងសង្កេតឱ្យបានហ្មត់ចត់ និងច្បាស់លាស់បន្ថែមទៀត ដោយអនុវត្តតាមវិធានការរដ្ឋបាល និងគោលការណ៍ច្បាប់ ទៅលើភោជនីយដ្ឋាន , អាជីវកម្មដ្ឋាន , ទីផ្សារ , កន្លែងធ្វើការ និង គ្រឹះស្ថានឯកជននានា ថាតើគាត់បានកែប្រែហេដ្ឋារចនាសម្ព័ន្ឋ ឬអនុវត្តតាមវិធានការណែនាំរបស់រដ្ឋបាលខេត្តហើយឬនៅ បើបានអនុវត្តតាមហើយទើបអនុញ្ញាតឱ្យបើកអាជីវកម្មឡើងវិញ ប៉ុន្តែបើមិនអនុវត្តតាមទេ អាជីវកម្មដ្ឋាននោះប្រឈមនឹងការបិទ និងឈានទៅដកហូតអាជ្ញាប័ណ្ណទៀតផង ពោល គឺរួមគ្នាទប់ស្កាត់ការឆ្លងនិងរៀនរស់តាមគន្លងថ្មីនៃវិបត្តិដោយសារជំងឺកូវីដ-១៩ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ ឯកឧត្តម ទៀ សីហា បានណែនាំដល់រដ្ឋបាលខេត្តនិងរដ្ឋបាលក្រុង ត្រូវត្រៀមលក្ខណៈជាលាយល័ក្ខអក្សរនូវចំណុចសំខាន់ៗ ពីល័ក្ខណ្ឌមួយចំនួននៃតំបន់ក្រហម គឺ ប្រមូលទិន្នន័យអ្នកឆ្លងនៅតាមភូមិឬសង្កាត់ ដោយយកចំនួនសរុបអ្នកមកពិនិត្យសំណាក ទៅប្រៀបធៀបជាមួយទិន្នន័យ នៃអ្នកវិជ្ជមានក្នុងភូមិឬសង្កាត់ ហើយបើពិនិត្យឃើញលើស១០ភាគរយ គឺដាក់ក្នុងតំបន់ក្រហម នេះគឺជាគោលការណ៍របស់ក្រសួងសុខាភិបាល ហើយអាជ្ញាធរត្រូវតាមដានពីស្ថានភាព និងវិភាគឱ្យបានច្បាស់លាស់ពីប្រជាពលរដ្ឋនៅក្នុងភូមិ សង្កាត់ដែលបិទខ្ទប់ និងត្រូវត្រៀមបំរុងស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋក្រីក្រីខ្វះខាត និងការចែកថ្នាំព្យាបាលនៅក្នុងតំបន់ក្រហម ពិសេស អាជ្ញាធរមូលដ្ឋាន ត្រូវប្រុងប្រយ័ត្នផងដែរមុននឹងទទួលសម្ភារអំណោយពីអង្គការក្រៅរដ្ឋាភិបាលនានា យកទៅចែកជូនប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហម ហើយបើមិនបានឆ្លងការឯកភាពពីអាជ្ញាធរសង្កាត់និងរដ្ឋបាលក្រុងទេ គឺហាមទទួលដាច់ខាត។

ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្តសៀមរាប បានស្នើទៅមន្ទីរសុខាភិបាលនិងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាបង្កើតជាក្រុមពេទ្យ ដើម្បីត្រៀមឆ្លើយតបទៅនឹងសំណូមពរពីប្រជាពលរដ្ឋ ក្នុងពេលដែលគាត់មានអាការៈមិនស្រួលខ្លួន ដែលពួកគាត់មានឈ្មោះនៅក្នុងបញ្ជីឈ្មោះពីក្រុមការងារស្រាវជ្រាវជំងឺកូវីដ-១៩ នៃអ្នកពាក់ព័ន្ឋដោយផ្ទាល់ ឬដោយប្រយោល ដើម្បីនាំគាត់ទៅព្យាបាលឈានទៅកាត់ផ្តាច់នៃការចម្លងទៅក្នុងក្រុមគ្រួសារគាត់៕

អត្ថបទ ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរសង្កាត់ជ្រាវ ទទួលបានអំណោយជាគ្រឿងបរិភោគពីសប្បុរសជនក្នុងសង្កាត់ សម្រាប់ផ្តល់ជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់

អាជ្ញាធរសង្កាត់ជ្រាវ ទទួលបានអំណោយជាគ្រឿងបរិភោគពីសប្បុរសជនក្នុងសង្កាត់ សម្រាប់ផ្តល់ជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទក្រសួងព័ត៌មាន កាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្សី ហៅចិនដំដែកខាងជើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទក្រសួងព័ត៌មាន កាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្សី ហៅចិនដំដែកខាងជើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះចែកសាច់ជ្រូកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅភូមិចំនួន១១ ក្នុងសង្កាត់នៃក្រុងសៀមរាប ដែលត្រូវបានកំណត់ដាក់ជា “តំបន់ក្រហម”

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះចែកសាច់ជ្រូកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅភូមិចំនួន១១ ក្នុងសង្កាត់នៃក្រុងសៀមរាប ដែលត្រូវបានកំណត់ដាក់ជា "តំបន់ក្រហម"

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.