Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

ប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់ក្រហមនៃក្រុងសៀមរាបជិត៧០០០គ្រួសារ បានទទួលអង្ករឧបត្ថមបន្ទាន់

ដោយ Pothe Thun
21/09/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់ក្រហមនៃក្រុងសៀមរាបជិត៧០០០គ្រួសារ បានទទួលអង្ករឧបត្ថមបន្ទាន់
80
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលក្រុងសៀមរាប បញ្ចេញអង្ករតាមរយៈនៃយុទ្ធនាការបន្ទាន់មួយ ឲ្យក្រុមការងារនៃបណ្តាភូមិ-សង្កាត់ក្នុងតំបន់ក្រហម ប្រើប្រាស់រយៈពេលមិនឲ្យលើសពី១ថ្ងៃ ដើម្បីចែកអង្ករទាំងនោះ ជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋជិត៧០០០គ្រួសារ ដែលខ្វះខាត។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានជម្រុញឲ្យក្រុមការងារតាមបណ្តាភូមិ-សង្កាត់នានា ដែលកំពុងស្ថិតនៅជាតំបន់ក្រហមបណ្តោះអាសន្ន ចុះចែកអង្ករដោយការប្រញាប់បំផុត ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតនិងមិនត្រូវបន្សល់ទុកការងារនេះ ឲ្យនៅសល់បន្តដល់ថ្ងៃស្អែកនោះឡើយ។ លោកបានចេញបទបញ្ជាយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ជាមួយនឹងវត្តមានផ្ទាល់របស់លោកនៅភូមិមណ្ឌល៣ ដែលជាមូលដ្ឋានតំបន់ក្រហមនៃសង្កាត់ស្លក្រាម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលក្រុងបានឲ្យដឹងថា មុនវិបត្តិកូវីដ-១៩ ស្ថិតិប្រជាពលរដ្ឋក្រ១-ក្រ២ នៃក្រុងសៀមរាបមានប្រហែលជា៦០០០គ្រួសារ។ ដោយសារតែវិបត្តិសកល កូវីដ-១៩ បានបង្កើនប្រជាពលរដ្ឋក្រីក្រនៅក្នុងក្រុងសៀមរាប ដល់ជាង១ម៉ឺនគ្រួសារ។ នៅក្នុងចំនួននេះ ការស្រង់ស្ថិតិសម្រាប់យុទ្ធនាការផ្តល់ការឧបត្ថម្ភជាអង្ករ ដល់គ្រួសារក្រ១-ក្រ២ និងគ្រួសារប្រជាពលរដ្ឋធ្លាក់ខ្លួនក្រដោយសារវិបត្តិកូវីដ-១៩ ដែលសម្រាប់តែក្នុងតំបន់ក្រហម មានប្រមាណជិត៧០០០គ្រួសារ។ ការឧបត្ថម្ភនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម ដែលនេះវាមិនមែនជាដំណោះស្រាយនោះតែ គឺជាការចែករំលែក ការលំបាកតែប៉ុណ្ណោះ។

នៅក្នុងយុទ្ធនាការចែកអង្ករនោះ លោកស្រី ខឹម ចាន់បូរិន មន្រ្តីសង្កាត់ស្លក្រាម បានបង្ហាញនូវការពន្យល់ថា ក្នុងស្ថានភាពដ៏លំបាកនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ដែលការដាក់វិធានការនិងបំរាមផ្សេងៗ គឺដើម្បីសុវត្ថិភាព បញ្ជៀសហានីភ័យនៃការឆ្លងកូវីដ-១៩ក្នុងសហគមន៍ និងសូមឲ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ ព្យាយាមអនុវត្តវិធានការ ៣កុំ និង ៣ការពារ៕

អត្ថបទ និង រូបភាព៖ លោក ងិន គឹមឡេង  លោក យូ វង្ស

Tags: តំបន់ក្រហមប្រជាពលរដ្ឋខ្វះខាត​រដ្ឋបាល​ក្រុង​សៀមរាប​អង្ករឧបត្ថមបន្ទាន់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Greatest Mobile barcrest slot machines Slots On line 2022

អាជ្ញាធរសម្រេចបិទផ្សារបន្ទាយស្រី ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍បន្ទាប់ពីរកឃើញអាជីវករជាង២០នាក់ បានវិជ្ជមានជំងឺកូវីដ-១៩

អាជ្ញាធរសម្រេចបិទផ្សារបន្ទាយស្រី ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍បន្ទាប់ពីរកឃើញអាជីវករជាង២០នាក់ បានវិជ្ជមានជំងឺកូវីដ-១៩

អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំមួយដើម្បីលើកវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងភូមិសាស្ត្រខេត្ត

អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំមួយដើម្បីលើកវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងភូមិសាស្ត្រខេត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.