Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប អនុញ្ញាតឲ្យមានអ្នកដឹកជញ្ជូនចំនួន ២២៣នាក់ ដើម្បីជួយដឹកជញ្ជូនដោយឥតគិតថ្លៃដល់គេហដ្ឋានប្រជាពលរដ្ឋក្នុងតំបន់ក្រហម ក្នុងក្រុងសៀមរាប

ដោយ Pothe Thun
21/09/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
238
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមបណ្ដាញទំនាក់ទំនងសង្គម «ហ្វេសប៊ុក» របស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាបបានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលក្នុងការដឹកជញ្ជូនដោយឥតគិតថ្លៃ តាមការបញ្ជាទិញ និងការដឹកជញ្ជូនដល់គេហដ្ឋានប្រជាពលរដ្ឋក្នុងតំបន់ក្រហមដោយផ្ទាល់ ដោយរាល់ការដឹកជញ្ចូនជាបន្ទុករបស់រដ្ឋបាលខេត្ត។ សម្រាប់អ្នកដឹកជញ្ជូនមានចំនួន ២២៣នាក់ ដែលមកពីក្រុមការងារ « តោះទៅលេងសៀមរាប » ដែលជាក្រុមដឹកជញ្ជូនគាំទ្រដោយរដ្ឋបាលខេត្ត ក្រុមហ៊ុនហ្វូតភេនដា ញាំ២៤ និងក្រុមហ៊ុនដឹកជញ្ជូនវីង ហើយអ្នកដឹកជញ្ជូនទាំង២២៣នាក់នេះ បានធ្វើតេស្តរកកូវីដ-១៩រួចហើយ ដែលទទួលបានលទ្ធផលអវិជ្ជមាន ប៉ុន្តែអាចតម្រូវឱ្យធ្វើតេស្តក្នុងចន្លោះពេលពី ៧ថ្ងៃ ទៅ១០ថ្ងៃម្តង ឬ ១៥ថ្ងៃម្តង អាស្រ័យលើបច្ចេកទេស ឬការកំណត់របស់ក្រសយងសុខាភិបាល។

រដ្ឋបាលខេត្ត សុំឲ្យមានការយោគយល់ពីបងប្អូនប្រជាពលរដ្ឋផងដែរ ចំពោះការបិទខ្ទប់នេះ ហើយការបិទខ្ទប់នេះគឺដើម្បីកាត់ផ្តាច់ខ្សែចម្លងចេញពីសហគមន៍យើង និង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចវិធានការរដ្ឋបាលខេត្ត ពិសេសបន្តអនុវត្ត៣ការពារនិង៣កុំឱ្យបានខ្ជាប់ខ្ជួន ។
ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ធ្លាប់មានប្រសាសន៍ថា ការដាក់ជាតំបន់ក្រហមនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំអោយឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ ហើយឯកឧត្ដមក៏បានសុំឲ្យមានការយោគយល់ និងអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត ។

សូមបញ្ជាក់ថា៖កាលពីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានសម្រេចកំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រភូមិ និង សង្កាត់មួយចំនួនក្នុងក្រុងសៀមរាប ជាបណ្តោះ អាសន្នសម្រាប់រយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះមាន ៖ សង្កាត់ស្លក្រាម , សង្កាត់ស្វាយដង្គំ , សង្កាត់គោកចក , សង្កាត់ជ្រាវ , ភូមិតាវៀន ក្នុងសង្កាត់សាលាកំរើក និង ភូមិព្រៃធំ , ភូមិស្រង៉ែ ក្នុងសង្កាត់ស្រង៉ និង “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រសង្កាត់សាលាកំរើក សង្កាត់នគរធំ សង្កាត់សៀមរាប សង្កាត់ស្រង៉ែ សង្កាត់ទឹកវិល សង្កាត់ក្របីរៀល សង្កាត់ចុងឃ្លៀស និងសង្កាត់សំបួរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ ហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាប
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: តំបន់ក្រហមរដ្ឋបាល​ខេត្ត​សៀមរាបអ្នកដឹកជញ្ជូន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប ចុះបាញ់ថ្នាំសម្លាប់មេរោគ ការពារជំងឺសត្វពាហនៈ

មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប ចុះបាញ់ថ្នាំសម្លាប់មេរោគ ការពារជំងឺសត្វពាហនៈ

សម្តេចពិជ័យសេនា ទៀ បាញ់ ចាត់តំណាងចុះសួរសុខទុក្ខបងប្អូនយោធិនពិការ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិន ពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ

សម្តេចពិជ័យសេនា ទៀ បាញ់ ចាត់តំណាងចុះសួរសុខទុក្ខបងប្អូនយោធិនពិការ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិន ពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីក្រុមហ៊ុន មីជាតិ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែរកំពុងជួបការលំបាកដោយសារជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីក្រុមហ៊ុន មីជាតិ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែរកំពុងជួបការលំបាកដោយសារជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.