សមត្ថកិច្ចខេត្តសៀមរាប កំពុងស្វែងរកចាប់ខ្លួនបុរសម្នាក់ ដែលជាប់សង្ស័យលើករណីចាប់បោកកូនខ្លួនឯងអាយុជាងមួយឆ្នាំ នឹងសសរផ្ទះ បណ្ដាលឲ្យរបួសធ្ងន់ រហូតដល់ស្លាប់
សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ មានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយឪពុកបង្កើតបានបោកកូនខ្លួនឯង នឹងសសរផ្ទះបាយបណ្តាលឲ្យរងរបួសធ្ងន់ដោយសន្លប់បាត់ស្មារតី ហើយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារ ប៉ុន្តែជនរងគ្រោះបានស្លាប់នៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០១៩ ។ សមត្ថកិច្ច បានឲ្យដឹងទៀតថា ករណីនេះគឺ ឈ្មោះ ផ្លាយ ...