Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សមត្ថកិច្ច​ខេត្តសៀមរាប កំពុង​ស្វែងរក​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​ជាប់​សង្ស័យ​លើ​ករណី​ចាប់​បោក​កូន​ខ្លួនឯង​អាយុ​ជាង​មួយឆ្នាំ នឹង​សសរផ្ទះ បណ្ដាល​ឲ្យ​របួសធ្ងន់ រហូតដល់​ស្លាប់​

ដោយ Pothe Thun
29/06/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
សមត្ថកិច្ច​ខេត្តសៀមរាប កំពុង​ស្វែងរក​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​ជាប់​សង្ស័យ​លើ​ករណី​ចាប់​បោក​កូន​ខ្លួនឯង​អាយុ​ជាង​មួយឆ្នាំ នឹង​សសរផ្ទះ បណ្ដាល​ឲ្យ​របួសធ្ងន់ រហូតដល់​ស្លាប់​
122
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ឪពុក​បង្កើតបាន​បោក​កូន​ខ្លួនឯង នឹង​សសរ​ផ្ទះបាយ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ដោយ​សន្លប់​បាត់ស្មារតី ហើយ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កុមារ ប៉ុន្តែ​ជនរងគ្រោះ​បាន​ស្លាប់​នៅវេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​២៨ ខែមិថុនា ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា ករណីនេះ​គឺ ឈ្មោះ ផ្លា​យ វិភា​ត់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​តា​ប្រាក់ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​ឈ្មោះ សោម សុខុម អាយុ​២៨​ឆ្នាំ រឿង​ទិញ​បន្លែ​មិនល្អ​យកមក​ធ្វើ​ម្ហូប ហើយ​ឈ្លោះ​គ្នា​មួយ​ពីរ ៗ នៅពេលនោះ​ប្រពន្ធ​ដើរ​ទៅយក​ទឹក រីឯ​ប្តី បាន​ចាប់​លើក​កូន​ឈ្មោះ ផាង ផល្លា ភេទ​ប្រុស អាយុ​១​ឆ្នាំ​២​ខែ យកទៅ​បោក​នឹង​សសរ​ផ្ទះបាយ​បណ្តាល​ឲ្យ​កូន​សន្លប់​មិនដឹង​ខ្លួន ហើយ​ថែមទាំង​យក​កាំបិតរ​កកាប់​កូន​ទៀត ប៉ុន្តែ​បាន​បងប្អូន​ស្រែក​ឃាត់​ទើប​គេ​ឈប់ ហើយ​រត់​គេចខ្លួនបាត់ ក្រោយមក​បងប្អូន​យក​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​មន្ទីរពេទ្យ​កុមារ ។​

​ករណីនេះ សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​មក​ផ្តន្ទាទោស​តាមច្បាប់ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត : លោក ថាច់ ពិសុទ្ធ​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ករណី​អំពើហិង្សា​ដោយ​ចេតនាចាប់​បោក​កូន​ខ្លួនឯងភូមិ​តា​ប្រាក់ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប​នឹងមាន​កន្ត្រ​កវិល ខ្ពស់​ជាងគេ​លំដាប់​ទី​៣​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​អាច​ផ្ទុក​មនុស្ស​បាន​១៩២​នាក់​ក្នុងពេល​តែមួយ​

ខេត្តសៀមរាប​នឹងមាន​កន្ត្រ​កវិល ខ្ពស់​ជាងគេ​លំដាប់​ទី​៣​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​អាច​ផ្ទុក​មនុស្ស​បាន​១៩២​នាក់​ក្នុងពេល​តែមួយ​

ក្មេងស្រី​អាយុ​២​ឆ្នាំ​ធ្លាក់​ចូលក្នុង​អាង​ក្រពើ ត្រូវ​ក្រពើ​ខាំ​ស៊ី​ដោយ​សល់​តែ​ឆ្អឹងលលាដ៍ក្បាល​

ក្មេងស្រី​អាយុ​២​ឆ្នាំ​ធ្លាក់​ចូលក្នុង​អាង​ក្រពើ ត្រូវ​ក្រពើ​ខាំ​ស៊ី​ដោយ​សល់​តែ​ឆ្អឹងលលាដ៍ក្បាល​

កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​ឥណ្ឌូនេស៊ី នៅ​ខេត្តសៀមរាប​

កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​ឥណ្ឌូនេស៊ី នៅ​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.