Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​ឥណ្ឌូនេស៊ី នៅ​ខេត្តសៀមរាប​

ដោយ Pothe Thun
01/07/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប មាន​បើក​កិច្ចប្រជុំ​មួយ​ស្ដីពី​ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​ឥណ្ឌូនេស៊ី នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ស៊ា​ង ថៃ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម , លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង លោក សោម កាក់ ជា​មន្ត្រី​របស់​ស្ថានទូត​ឥណ្ឌូណេស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង មន្ត្រី​អ្នកមុខអ្នកការ​នៃ​ក្រសួងពាណិជ្ជកម្ម និង មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត ។​

​ឯកឧត្តម ស៊ា​ង ថៃ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​ឥណ្ឌូនេស៊ី ក្នុង​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សួន​សាធារណៈ​មាត់​ស្ទឹង​សៀមរាប ទល់មុខ​ព្រះរាជដំណាក់​ក្រុង​សៀមរាប ខេត្តសៀមរាប និង ជា​លើកទីមួយ សម្រាប់​ពិធី​តាំងពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​ឥណ្ឌូនេស៊ី ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង ប្រទេស​ឥណ្ឌូនេស៊ី ។​

​ឯកឧត្តម ស៊ា​ង ថៃ មានប្រសាសន៍​ទៀតថា ការរៀបចំ​ពិព័រណ៍​នេះ​ឡើង ក្នុង​គោលបំណង​បំផុសគំនិត​ច្នៃប្រឌិត និង ជំរុញ​ការលើកទឹកចិត្ត​ដល់​សិប្បករ ផលិតករ និង សេវាករ​កម្ពុជា ខិតខំ​ផលិត​ទំនិញ និង សេវាកម្ម​ថ្មីៗ ប្លែកៗ សម្រាប់​បម្រើ​ទីផ្សារ​ទាំង​ក្នុង និង ក្រៅប្រទេស ជាពិសេស​ជួយ​លើកកម្ពស់​ការធ្វើ​ធុរកិច្ច លើ​វិស័យ​វត្ថុ​អនុស្សាវរីយ៍ ផលិតផល​កែច្នៃ​ពី​សូត្រ​ខ្មែរ សម្ភារ​ផ្ទះបាយ ផលិតផល​សិប្បកម្ម ម្ហូបអាហារ និង ភេសជ្ជៈ សេវា​បោះ​ពុ​ម្ភ និង ផ្សព្វផ្សាយ ក្នុងការ​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម និង ពង្រីក​ទីផ្សារ ហើយ​នាឱកាស​នេះ ធុរជន​នឹង​បាន​ស្វែងយល់​បទពិសោធន៍​លើ​ការកែច្នៃ ការ​វេច​ខ្ចប់ ការដាក់​ស្លាក​សញ្ញា​លើ​ផលិតផល​របស់ខ្លួន អនុលោម​តាម​លក្ខខណ្ឌ​តម្រូវ​របស់​ទីផ្សារ ខណៈ​មកដល់​បច្ចុប្បន្ននេះ យើង​ទទួលបាន​ស្តង់​ចំនួន​១០០​ស្តង់ សម្រាប់​សម្រាប់​ពិធី​តាំងពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​ឥណ្ឌូនេស៊ី នេះ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក សោម កាក់ ជា​មន្ត្រី​របស់​ស្ថានទូត​ឥណ្ឌូណេស៊ី មានប្រសាសន៍ថា ខេត្តសៀមរាប ជា​គោលដៅ​នៃ​ភ្ញៀវទេសចរ​លើ​ពិភពលោក​ចូលមក​ទស្សនា ហើយក៏​ជា​ខេត្ត​ស្ថិតនៅក្នុង​បេះដូង​របស់​ប្រជាពលរដ្ឋ​ឥណ្ឌូនេស៊ី​ផងដែរ ខណៈដែល​កិច្ចការ​ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​កម្ពុជា ឥណ្ឌូនេស៊ី គឺមាន​ពី​យូ​លង់​មកហើយ គឺ​ក្នុង​សតវត្ស​ទី​៨ ទី​៩​មក​ម្លេះ ដែល​កម្ពុ​ជាមាន​ទំនាក់ទំនង​ល្អ តាមរយៈ​វិស័យ​ពាណិជ្ជកម្ម , ទេសចរណ៍ និង វប្បធម៌ ហើយ​តាមរយៈ​នៃ​ការតាំងពិព័រណ៍​នេះដែរ​នឹង​ជំរុញ​នៃ​កិច្ចទំនាក់ទំនង​សហប្រតិបត្តិការ​កម្ពុជា​-​ឥណ្ឌូនេស៊ី ឲ្យ​កានតែ​ដំណើរ​ការរីក​ចម្រើនប​ន្ត​ទៀត​ផងដែរ ។​

​លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងនាម​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប សូម​គាំទ្រ​ទាំងស្រុង​ចំពោះ​ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​ឥណ្ឌូនេស៊ី ក្នុង​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សួន​សាធារណៈ​មាត់​ស្ទឹង​សៀមរាប ទល់មុខ​ព្រះរាជដំណាក់​ក្រុង​សៀមរាប ពីព្រោះ​វា​ជា​ឱកាស​មួយ​ដ៏​ល្អប្រសើរ​ណាស់ សម្រាប់​សិប្បករ ផលិតករ និង សេវាករ​ក្នុង​ខេត្តសៀមរាប បាន​ស្វែងយល់​បទពិសោធន៍​លើ​ការកែច្នៃ ការ​វេច​ខ្ចប់ ការដាក់​ស្លាក​សញ្ញា​លើ​ផលិតផល​របស់ខ្លួន អនុលោម​តាម​លក្ខខណ្ឌ​តម្រូវ​របស់​ទីផ្សារ ។​

​លោកស្រី យូ សុភា មានប្រសាសន៍​ទៀតថា អាជ្ញាធរ​ខេត្តសៀមរាប បាន​ត្រៀមលក្ខណៈ​រួចហើយ​សម្រាប់​ការចូល​រួមសហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម និង ស្ថានទូត​ឥណ្ឌូណេស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​ឥណ្ឌូនេស៊ី​នៅ​ខេត្តសៀមរាប​នេះ ទទួលបាន​លទ្ធផល​ល្អប្រសើរ ដូចជា បញ្ហា​សន្តិសុខ បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ បញ្ហា​អនាម័យ​បរិស្ថាន និង ការជួយ​ថែទាំ​សុខភាព​ទូទៅ ដោយ​ដាក់​ប្រចាំការ​នូវ​សេវា​សុខាភិបាល​សម្រាប់​សង្គ្រោះ​បឋម ៕

​អត្ថបទ ៖ លោក លីវ សាន្ត​
​រូបថត ៖ លោក ស៊ាន សុផាត​

Tags: ​ក្រសួង​ពាណិជ្ជកម្មខេត្តសៀមរាប​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​ឥណ្ឌូនេស៊ីពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​ឥណ្ឌូនេស៊ី​សួន​សាធារណៈ​មាត់​ស្ទឹង​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាល​ខេត្តសៀមរាបនាំយក​ថវិកា​ចំនួន ៤ ៨២០ ០០០​រៀល ចូលរួម​បុណ្យសព​កុមារី រ៉​ម រដ្ឋ​នារី នៅ​គេហដ្ឋាន​

រដ្ឋបាល​ខេត្តសៀមរាបនាំយក​ថវិកា​ចំនួន ៤ ៨២០ ០០០​រៀល ចូលរួម​បុណ្យសព​កុមារី រ៉​ម រដ្ឋ​នារី នៅ​គេហដ្ឋាន​

កម្លាំងចម្រុះ​នៃ​រដ្ឋបាល​ខេត្តសៀមរាប ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅក្នុង​ស្រុក​ជីក្រែង​

កម្លាំងចម្រុះ​នៃ​រដ្ឋបាល​ខេត្តសៀមរាប ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅក្នុង​ស្រុក​ជីក្រែង​

អភិបាលខេត្ត​សៀមរាប ផ្អាក​ការដ្ឋាន​ស្ដារ​ស្ទឹង​សៀមរាបរបស់​ក្រុមហ៊ុន​រាជ​សី​នៅនឹងកន្លែង​ភ្លាមៗ​

អភិបាលខេត្ត​សៀមរាប ផ្អាក​ការដ្ឋាន​ស្ដារ​ស្ទឹង​សៀមរាបរបស់​ក្រុមហ៊ុន​រាជ​សី​នៅនឹងកន្លែង​ភ្លាមៗ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.