Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាប ផ្អាក​ការដ្ឋាន​ស្ដារ​ស្ទឹង​សៀមរាបរបស់​ក្រុមហ៊ុន​រាជ​សី​នៅនឹងកន្លែង​ភ្លាមៗ​

ដោយ Pothe Thun
01/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
57
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ផ្អាក​ការដ្ឋាន​ស្ដារ​ស្ទឹង​សៀមរាប របស់​ក្រុមហ៊ុន​រាជ​សី ភ្លាមៗ បន្ទាប់ពី​រកឃើញថា​ក្រុមហ៊ុន​នេះ បាន​អនុវត្តន៍​ខុស​បច្ចេកទេស ផ្ទុយទៅនឹង​គម្រោង​ដែល​ផ្ដល់​ដោយ មន្ទីរ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ខេត្តសៀមរាប​។​

​មាន​វត្តមាន​ដោយផ្ទាល់​នៅ​ការដ្ឋាន​នោះ នា​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម ទៀ សីហា បាន​មានប្រសាសន៍ថា គម្រោង​ស្ដារ​ស្ទឹង​សៀមរាប​ជំហាន​ទី​២​នេះ នឹងត្រូវ​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៩ ឬ​ដើមឆ្នាំ​២០២០ ដោយ​ទីភ្នាក់ងារ​សហ​ប្រតិ​ប​ត្ត​ការ​អន្តរជាតិ​កូរ៉េ ហៅ​កាត់ ក​យ​កា (KOICA) ប៉ុន្តែ​ចំពោះ​គម្រោង​ដែល​ក្រុមហ៊ុន រាជ​សី បាន​កំពុង​អនុវត្ត​នេះ រដ្ឋបាល​ខេត្តសៀមរាប​ពុំបាន​ដឹង ឬ​អនុញ្ញាត​ឡើយ​។ មួយវិញទៀត ការជីក​កកាយ​ដី​តាម​មាត់​ស្ទឹង ដោយ​ក្រុមហ៊ុន​នេះ តាម​ការ​ពិនិត្យឃើញថា ពុំមាន​ឯកសារ ពាក់ព័ន្ធ​នឹង​គម្រោង​ប្លង់ ក្នុងការ​ស្តារ​ស្ទឹង​នោះឡើយ ដែល​នេះ​ជា​សកម្មភាព ជីកដី​ធ្វើ​អាជីវកម្ម​សុទ្ធសាធ លើសពីនោះ​វា​បាន​បំផ្លាញ​ដើមឈើ ដែលមាន​សារៈប្រយោជន៍ ក្នុងការ​ទប់ស្កាត់​លំហូ​រ​ទឹក ដែល​បណ្ដាល​ឲ្យ​ច្រោះ​ដី​មាត់ច្រាំង​ស្ទឹង និង ទប់​នូវ​ចរន្តទឹក​ហូរ​នា​រដូវវស្សា​ទៀតផង​។​

​តាម​ការបញ្ជាក់​របស់​លោក ម៉ៃ សា​ម៉េ​ត ចៅសង្កាត់​សៀមរាប បាន​ឲ្យ​ដឹងថា បើតាម​គម្រោង​ស្តារ​ស្ទឹង​សៀមរាប​នេះ គឺជា​ជំហាន​ទី​២ ប៉ុន្តែ​លោក​សង្កេតឃើញថា មាន​ភាពមិនប្រក្រតី ខុសពី​គម្រោង​របស់ ក​យ​កា (KOICA) ដោយ​ក្រុមហ៊ុន​រាជ​សី​នេះ បាន​ជីក​យក​ដី​ពី​មាត់​ស្ទឹង យកទៅដាក់​ទីកន្លែង​ផ្សេង​ពី​មាត់​ស្ទឹង ឬ អាច​ថា​យកទៅលក់​ឲ្យ​ដី​ឡូ​ត៌​មួយកន្លែង ដើម្បី​ធ្វើ​ផ្ទះល្វែង ។ ដោយ​បញ្ហា​ទាំងនេះហើយ ទើប​សាលាសង្កាត់​ធ្វើ​សេចក្តីរាយការណ៍​ទៅ​សាលាក្រុង ដើម្បី​មាន​វិធានការ​ក្នុងការ​ទប់ស្កាត់​សកម្មភាព​នេះ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​តាម​ការបញ្ជាក់​របស់​មន្ត្រី​សាលាក្រុង​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា សកម្មភាព​ការកាយ​ស្តារ​ស្ទឹង​នេះ គឺជា​គម្រោង​របស់ មន្ទីរ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ខេត្តសៀមរាប ដើម្បី​បើកមុខ​ទឹក សម្រាប់​បញ្ចៀស​ទឹកជំនន់​នៅក្នុង​រដូវវស្សា​តែប៉ុណ្ណោះ មិនមែន​ទទួល​គម្រោង​ប្លង់ ក្នុងការ​ស្តារ​ស្ទឹង​សៀមរាប បន្ត​ពី ក​យ​កា (KOICA)​ឡើយ ។​

​លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បានបញ្ជាក់​បន្ថែមថា គម្រោង​ស្តារ​ស្ទឹង​សៀមរាប​ជំហាន​២​នេះ គឺមាន​ប្រវែង​៤​គីឡូម៉ែត្រ គិត​ចាប់ពី​ស្ពាន​ក្រវ៉ាត់​ក្រុង ឬ​ស្ពាន​វត្ត គង់ ម៉ុ​ច ទៅដល់​តំបន់​ចុងស្រុក ។ គម្រោង​ស្តារ​ស្ទឹង​នេះ រួមមាន​ការស្តារ​សម្អាត​ច្រាំង​ស្ទឹង សាងសង់​ស្ពាន​ធំៗ សម្រាប់​ឆ្លងស្ទឹង​ចំនួន​៣​កន្លែង ស្ថាបនា​ផ្លូវ​នៅ​ផ្នែក​ខាងកើត​ស្ទឹង​មួយ​ខ្សែ និង​ការស្ថាបនា​ទំនប់​បង្ហៀរ​នៅ​ចុងស្រុក ។ លោក​បាន​អះអាងថា នៅពេល​គម្រោង​នេះ​បានបញ្ចប់ វា​នឹង​ផ្តល់​សារៈប្រយោជន៍​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប ក៏ដូចជា​ខេត្ត​ទាំងមូល​។​

​ជា​ប្រសាសន៍​របស់​ឯក​អភិបាលខេត្ត បានដាក់​បទបញ្ជា​ឲ្យ ក្រុមហ៊ុន រាជ​សី ធ្វើការ​ចាក់ដី​រៀបចំ​តាម​មាត់ ច្រាំង​ស្ទឹង​ឡើងវិញ ឲ្យ​មាន​សភាព​ដូច​ទៅនឹង​គម្រោង​របស់ ក​យ​កា (KOICA) ដែល​បានកំណត់ ដូច​ក្នុង​គ្រោង ដែល​អាជ្ញាធរខេត្ត​បានអនុញ្ញាត​រួចរាល់​ហើយ​នោះ​។​

​លើសពីនោះ មន្ទីរជំនាញ​មានការ​ពាក់ព័ន្ធ ត្រូវ​រួមសហការ​គ្នា ក្នុងការ​អនុវត្ត​គម្រោង​នេះ ព្រមទាំង​ត្រូវធ្វើ​ការរក្សា​ទុក​នូវ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន ដើម្បី​ធ្វើការ​ដោះស្រាយ​បន្ត និង រក​ឲ្យ​ឃើញ​ពី​ប្រភព ដែល​អនុញ្ញាត​ឲ្យ​ដាក់​គ្រឿងចក្រ​ទាំងនេះ​។​

​សូម​រំលឹកថា គម្រោង​ស្ដារ​ស្ទឹង​សៀមរាប ដើម្បី​រៀបចំ​កែលំអ​តាម​មាត់​ស្ទឹង​សៀមរាប ដែលជា​ប្រាក់កម្ចី របស់​រដ្ឋាភិបាល​កម្ពុ​ជា ពី​សាធារណរដ្ឋ​កូរ៉េ ដែល​ជំហាន​ទី​១​នេះដែរ បានចាប់ផ្ដើម​នៅ​ថ្ងៃទី​២០ ខែកុម្ភ​: ឆ្នាំ​២០១២ ហើយ​ចាប់ពី​ចំណុច​តំបន់​ស្ពាន​នាគ ទៅដល់​ស្ពាន​ក្រវ៉ាត់​ក្រុង ឬ​ស្ពាន វត្ត គង់ ម៉ុ​ច ក្នុង​ក្រុង​សៀមរាប​។​

រូបភាព៖facebook រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall

Tags: KOICAការដ្ឋាន​ស្ដារ​ស្ទឹង​សៀមរាបក្រុមហ៊ុន​រាជ​សីអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ​ណៈ​បញ្ជាការ​ឯកភាព​ស្រុក​ពួក ចុះ​ឃាត់​ត្រាក់ទ័រដែល​កំពុង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​តំបន់ ៣ ក្នុង​ដែន​នេសាទ​ឃុំ​ល្វា​

គ​ណៈ​បញ្ជាការ​ឯកភាព​ស្រុក​ពួក ចុះ​ឃាត់​ត្រាក់ទ័រដែល​កំពុង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​តំបន់ ៣ ក្នុង​ដែន​នេសាទ​ឃុំ​ល្វា​

ការដ្ឋាន​ជីកដី​មួយកន្លែង​ត្រូវបាន​បិទ​ភ្លាមៗ ដោយសារ​គ្មាន​ច្បាប់​អនុញ្ញាត ក្នុងស្រុក​ប្រាសាទបាគង​

ការដ្ឋាន​ជីកដី​មួយកន្លែង​ត្រូវបាន​បិទ​ភ្លាមៗ ដោយសារ​គ្មាន​ច្បាប់​អនុញ្ញាត ក្នុងស្រុក​ប្រាសាទបាគង​

ជនជាតិ​ឥណ្ឌា​ម្នាក់ត្រូវបាន​ឃាត់ខ្លួនជាប់​ពាក់ព័ន្ធ​ករណី ធ្វើលិខិត​ឆ្លងដែន​ខុសច្បាប់​

ជនជាតិ​ឥណ្ឌា​ម្នាក់ត្រូវបាន​ឃាត់ខ្លួនជាប់​ពាក់ព័ន្ធ​ករណី ធ្វើលិខិត​ឆ្លងដែន​ខុសច្បាប់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.