Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

គ​ណៈ​បញ្ជាការ​ឯកភាព​ស្រុក​ពួក ចុះ​ឃាត់​ត្រាក់ទ័រដែល​កំពុង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​តំបន់ ៣ ក្នុង​ដែន​នេសាទ​ឃុំ​ល្វា​

ដោយ Pothe Thun
01/07/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
623
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ គ​ណះ​បញ្ជា​ការឯកភាព​រដ្ឋបាល​ស្រុក​ពួក ដឹកនាំ​ដោយ​លោក ស៊ិន ចាន់ថុល អនុប្រធាន​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ស្រុក និង មានការ​ចូលរួម​ពី ខណ្ឌ​រដ្ឋបាល​ជលផល ផ្នែក​រដ្ឋបាល​ជលផល​ស្រុក​ក្រឡាញ់ ស្រីស្នំ អង្គរជុំ សូទ្រនិគម និង សហគមន៍​នេសាទ​ល្វា រួមទាំង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ល្វា បាន​ចុះ​ធ្វើការ​ឃាត់​ត្រាក់ទ័រ​ដែល​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​តំបន់​៣ ក្នុង​ដែន​នេសាទ​ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប ។

​តាម​ការបញ្ជាក់​របស់​លោក ស៊ិន ចាន់ថុល អនុប្រធាន​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ស្រុក និង ជា​អភិបាល​ស្តីទី​ស្រុក​ពួក តាម រយៈ​ទូរស័ព្ទដៃ បាន​ឲ្យ​ដឹងថា ក្នុងពេល​កន្លងមក អាជ្ញាធរ​ស្រុក ក៏បាន​បើក​ប្រតិបត្តិការ ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ការ​ឈួ​ស ឆាយ ភ្ជួរ​រាស់​រាន​ដីព្រៃ​លិច​ទឹក នៅក្នុង​តំបន់​បី ក៏ត្រូវ​រង​ការ​រឹះ​គន់​ពី​បណ្តាញ​ប្រព័ន្ធ​សារព័ត៌មាន​សង្គម ដោយបាន​ចោទប្រកាន់​ដល់ កម្លាំងចម្រុះ​ស្រុក​ថា មានការ​ជម្រិត​ទារប្រាក់​ពី​ម្ចាស់​ត្រាក់ទ័រ ដែលជា​អ្នកស៊ីឈ្នួល​ភ្ជួរ​ដី​ឲ្យ​គេ ។

​លោក​ក៏បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​កិច្ច ប្រតិបត្តិការ​ពេលនេះ ក៏មាន​បណ្តាញ​អ្នកសារព័ត៌មាន​មួយចំនួន ក៏បាន​ទៅ​ជួយ​អន្តរាគមន៍ ចំពោះ​ការឃាត់​ត្រាក់ទ័រ ដែល​បានធ្វើ​សកម្ម ភាព​ផ្ទាល់​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក ទាំងពីរ​គ្រឿង​នេះ​ផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្នុង​ប្រតិបត្តិ​ការណ៍​នេះដែរ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក បាន​ដកហូត​ត្រាក់ទ័រ ចំនួន​ពីរ​គ្រឿង ម៉ាក​គូ​បូ​តា (KUBOTA.M6040S.U) ពណ៌​ក្រហម នៅ​តំបន់​វាល​ខ្សាច់​ស្ថិតក្នុង​ភូមិ​ស្ទឹង​ព្រះ​ស្រុក​ឃុំ​ល្វា ស្រុក​ពួក​ខេត្តសៀមរាប និង​បាន​ឃាត់​អ្នកបើកបរ​ចំនួន​ពីរ​នាក់ ក្នុងនោះ​ទី​១.​ឈ្មោះ សឿ​ម សាវន់ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​, ទី​២.​ឈ្មោះ វ៉ន រិ​ទ្ធិ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ អ្នក​ទាំងពីរ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ព្រះ​ស្រុក ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប ដែល​កំពុង​ធ្វើ​សកម្មភាព​ភ្ជួរ​ដី​ប្រមាណ ២៥​ហិច​តា ស្ថិតនៅក្នុង​តំបន់​៣ របស់​អាជ្ញាធរ​បឹង​ទន្លេសាប ។​

​បច្ចុប្បន្ននេះ​ករណីនេះ ត្រូវបាន​ខ័​ណ្ឌ​រដ្ឋបាល​ជលផល កសាង​សំណុំរឿង និង មនុស្ស​២​នាក់ បញ្ជូនទៅ​សាលា​ដំបង​ខេត្តសៀមរាប​ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី​នៃ​ច្បាប់ ចំពោះ​ត្រាក់ទ័រ​២​គ្រឿង ត្រូវបាន​រក្សាទុក​បណ្តោះ​អាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ល្វា​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕

​អត្ថបទ និង រូបភាព ៖ ម៉ី សុខា​រិ​ទ្ធ
​កែសម្រួល ៖ អ៊ុន ណា​រាជ្យ​

Tags: គ​ណះ​បញ្ជាការ​ឯកភាព​ស្រុក​ពួក​ឈូសឆាយ​ដីព្រៃ​លិច​ទឹកដីព្រៃ​លិច​ទឹក​តំបន់ ៣ត្រាក់ទ័រ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដ្ឋាន​ជីកដី​មួយកន្លែង​ត្រូវបាន​បិទ​ភ្លាមៗ ដោយសារ​គ្មាន​ច្បាប់​អនុញ្ញាត ក្នុងស្រុក​ប្រាសាទបាគង​

ការដ្ឋាន​ជីកដី​មួយកន្លែង​ត្រូវបាន​បិទ​ភ្លាមៗ ដោយសារ​គ្មាន​ច្បាប់​អនុញ្ញាត ក្នុងស្រុក​ប្រាសាទបាគង​

ជនជាតិ​ឥណ្ឌា​ម្នាក់ត្រូវបាន​ឃាត់ខ្លួនជាប់​ពាក់ព័ន្ធ​ករណី ធ្វើលិខិត​ឆ្លងដែន​ខុសច្បាប់​

ជនជាតិ​ឥណ្ឌា​ម្នាក់ត្រូវបាន​ឃាត់ខ្លួនជាប់​ពាក់ព័ន្ធ​ករណី ធ្វើលិខិត​ឆ្លងដែន​ខុសច្បាប់​

រដ្ឋបាល​ក្រុង​សៀមរាប ចុះ​រុះរើ​របង​ដែល​ធ្វើ​រំលោភ​ចូល​ដី​សាធារណៈ​ចំនួន​ពីរ​ខ្សែ ក្នុង​សង្កាត់​សាលា​កំរើក​

រដ្ឋបាល​ក្រុង​សៀមរាប ចុះ​រុះរើ​របង​ដែល​ធ្វើ​រំលោភ​ចូល​ដី​សាធារណៈ​ចំនួន​ពីរ​ខ្សែ ក្នុង​សង្កាត់​សាលា​កំរើក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.