Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ការដ្ឋាន​ជីកដី​មួយកន្លែង​ត្រូវបាន​បិទ​ភ្លាមៗ ដោយសារ​គ្មាន​ច្បាប់​អនុញ្ញាត ក្នុងស្រុក​ប្រាសាទបាគង​

ដោយ Pothe Thun
02/07/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
633
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​រសៀល​ថ្ងៃទី​០១ ខែ កក្កដា ឆ្នាំ​២០១៩​នេះ មន្ទីរ រ៉ែ និង​ថាមពល​ខេត្តសៀមរាប និង កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត ដឹកនាំ​ដោយ​លោក មាស ជូ​រ៉ាវី ប្រធាន​មន្ទីរ រ៉ែ និង ថាមពល​ខេត្ត ដោយមាន​ការសហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ប្រាសាទបាគង ដឹកនាំ​ដោយ​លោក សូរ ប្លា​តុង អភិបាល​នៃ​គណៈ​អភិបាលស្រុក​ប្រាសាទបាគង បាន​ចុះ​បិទ​ការដ្ឋាន​រណ្តៅ​ដី​មួយកន្លែង​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ស្ថិតនៅ ភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​លោក សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងផង​ថា ការដ្ឋាន​ជីកដី​នេះ បាន​ចាប់ធ្វើ​អាជីវកម្ម​ជីកដី អស់​រយៈពេល​ជាង​៤​ខែ​ហើយ ដោយ​មិនបាន​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ ឬ មន្ទីរជំនាញ​ណាមួយ​ឡើយ ហើយ​ក្នុង​រយៈពេល​កន្លងមក ស្រុក​បាន​ឲ្យ​មន្ត្រី​ជំនាញ ចុះមក​ធ្វើការ​ផ្អាក​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ជីកដី​ដោយ​ខុសច្បាប់ ចំនួន​២​ដង​រួចមកហើយ ដើម្បី​ឲ្យ​ម្ចាស់​ការដ្ឋាន​ទៅធ្វើ​ច្បាប់​ទន្លាប់​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ តែ​បែ​ជា​ម្ចាស់​ការដ្ឋាន​នេះ មិន​គោរព​ការហាម ឃាត់​របស់​មន្ត្រី​ជំនាញ ថែមទាំង​បន្តធ្វើ​ការជីក​កកាយ​ដី​ដដែល ។​

​ក្នុងឱកាស​នោះដែរ លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ រ៉ែ និង ថាមពល​ខេត្តសៀមរាប ក៏បាន​ធ្វើការ​ណែនាំ​មួយចំនួន ដោយបាន​គូសបញ្ជាក់ថា មន្ទីរ មានបំណង​ឲ្យ​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ទាំងអស់​ត្រូវមាន​ច្បាប់​ត្រឹមត្រូវ និង ត្រូវអនុវត្ត​តាម​លក្ខ​ខ័​ណ្ឌ​អាជ្ញា​បណ្ណ ឲ្យ​ខាន​តែ​បាន និង បញ្ឈប់​រាល់​ការអនុវត្ត​ខុសច្បាប់ បើ​នៅតែ​អនុវត្ត​ខុស គឺ​ត្រូវ​ទទួលកំហុស​ចំពោះ​មុន​ច្បាប់​ជា​ធរមាន ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​លោក មាស ជូ​រ៉ានី បាន​ឲ្យ​ដឹង​ទៀតថា ការដ្ឋាន​រណ្តៅ​ដី​ស្ថិតនៅក្នុង​ស្រុង​ប្រាសាទបាគង​មាន​ចំនួន​៤​កន្លែង តែមាន​ច្បាប់​អនុញ្ញាត​តែ ៣​រណ្តៅ​ទេ ហើយ​ក៏បាន​កំពុង​ធ្វើ​អាជីវកម្ម​តែ​១​រណ្តៅ​ប៉ុណ្ណោះ តែ​ចំពោះ​ការដ្ឋាន​រណ្តៅ​ដី​ទីតាំង​នេះ​ពុំបាន​សុំ​អនុញ្ញាត​ច្បាប់​ឡើយ​។​

​ក្នុង​ប្រតិបត្តិ​ការណ៍​នោះដែរ​ក្រុមការងារ​ជំនាញ ក៏បាន​ធ្វើ​កំណត់ហេតុ និង កិច្ចសន្យា​ជាមួយ​ម្ចាស់​ការដ្ឋាន ដោយ​បញ្ឈប់​សកម្មភាព​ក្នុង ការជីក​យក​អាចម៍ដី និង ត្រូវ​ទៅធ្វើ​ការបង់​ផាកពិន័យ ស្របតាម មាត្រា ៣៥​ថ្មី នៃ​ច្បាប់​វិសោធនកម្ម ស្តីពី​ច្បាប់ ការ​គ្រប់ គ្រង និង ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ។ ក្នុងនោះដែរ​ក្រុមការងារ​ជំនាញ ក៏បាន​ធ្វើការ​ឃាត់ទុក អេស្កាវ៉ាទ័រ​កាយ​ដី ចំនួន​៤​គ្រឿង និង​រថយន្ត​ដឹក​ដី ទាំង​០៩​គ្រឿង មិន​ឲ្យ​ធ្វើ​សកម្មភាព​មួយរយៈ រហូតដល់​មានច្បាប់​អនុញ្ញាត​ពី​ខេត្ត ឬ ក្រសួង ទើប​អាច​យក​គ្រឿងចក្រ​ទាំងនេះ​ទៅធ្វើ​អាជីវកម្ម​វិញ​បាន ៕

​អត្ថបទ និង រូបភាព ៖ ថាច់ ពិសុទ្ធ​
​កែសម្រួល ៖ អ៊ុន ណា​រាជ្យ​

Tags: ការដ្ឋាន​ជីកដីមន្ទីរ រ៉ែ និង​ថាមពល​ខេត្តសៀមរាបស្រុក​ប្រាសាទបាគង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនជាតិ​ឥណ្ឌា​ម្នាក់ត្រូវបាន​ឃាត់ខ្លួនជាប់​ពាក់ព័ន្ធ​ករណី ធ្វើលិខិត​ឆ្លងដែន​ខុសច្បាប់​

ជនជាតិ​ឥណ្ឌា​ម្នាក់ត្រូវបាន​ឃាត់ខ្លួនជាប់​ពាក់ព័ន្ធ​ករណី ធ្វើលិខិត​ឆ្លងដែន​ខុសច្បាប់​

រដ្ឋបាល​ក្រុង​សៀមរាប ចុះ​រុះរើ​របង​ដែល​ធ្វើ​រំលោភ​ចូល​ដី​សាធារណៈ​ចំនួន​ពីរ​ខ្សែ ក្នុង​សង្កាត់​សាលា​កំរើក​

រដ្ឋបាល​ក្រុង​សៀមរាប ចុះ​រុះរើ​របង​ដែល​ធ្វើ​រំលោភ​ចូល​ដី​សាធារណៈ​ចំនួន​ពីរ​ខ្សែ ក្នុង​សង្កាត់​សាលា​កំរើក​

កូនឈើ​ចម្រុះ​ប្រមាណ​ជា​២២០០​ដើម បាន​ត្រៀម​រួចជាស្រេច​សម្រាប់​រុក្ខទិវា​ឆ្នាំ​២០១៩​នេះ​

កូនឈើ​ចម្រុះ​ប្រមាណ​ជា​២២០០​ដើម បាន​ត្រៀម​រួចជាស្រេច​សម្រាប់​រុក្ខទិវា​ឆ្នាំ​២០១៩​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.