Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កូនឈើ​ចម្រុះ​ប្រមាណ​ជា​២២០០​ដើម បាន​ត្រៀម​រួចជាស្រេច​សម្រាប់​រុក្ខទិវា​ឆ្នាំ​២០១៩​នេះ​

ដោយ Pothe Thun
02/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​រុក្ខទិវា​ថ្នាក់​ខេត្ត​ឆ្នាំ​២០១៩​នេះ មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប បាន​ត្រៀម​កូនឈើ​ចម្រុះ​ប្រមាណ​ជា​២២០០​ដើម មាន​ប្រភេទ​កូនឈើ​ក្រញូង ឈើទាល​កូនឈើ​គគីរ​នឹង​នាំគ្នា​ដាំ​លើ​ផ្ទៃដី​ប្រមាណ​ជាង​២​ហិកតា ។​

​លោក ទា គឹម​សុ​ទ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត មានប្រសាសន៍​ឱ្យដឹងថា កន្លងមក​យើង​បាន​បំរុង​ដី​នៅ​ទីតាំង​នេះ​សម្រាប់​ជា សួន​អនុស្សាវរីយ៍​អាពាហ៍ពិពាហ៍​ដាំ​កូនឈើ តែដោយសារ​ទីតាំង​នេះ​នៅ​ឆ្ងាយ​ពុំមាន​អ្នក​មក​ដាំ និង​ដោយ​មិន​ចង់ទុក​ដី​ទំនេរ​យូរ​ទើប​សម្រេច យក​ឱកាស​រុក្ខទិវា​ឆ្នាំ​២០១៩ មក​ដាំ​កូនឈើ​នៅ​ទីតាំង​នេះ ដើម្បី​កុំឱ្យ​ដី​នៅសល់​ទំនេរ និង​បញ្ចៀស​បាន​ពី​ការទន្ទ្រាន​ឬ​វា​តយ​កដី​ពី​ក្រុម​ជនខិលខូច​មួយចំនួន​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក ទា គឹម​សុ​ទ្ឋ បញ្ជាក់ថា ទោះបីថា​សួន​អនុស្សាវរីយ៍​មិនមាន​ដំណើរការ តែ​យើង​បានរៀបចំ​បង្កើត​សួន​អនុស្សាវរីយ៍ ទេសចរណ៍​ម្នាក់ ដើមឈើ​មួយ​ដើម នៅក្នុង​ចំការ​ពូជឈើ​ក្រញូង​នៅ​ក​ន្តួ​ត​ខ្នារ​ក្រៅ ដោយមាន​ការអញ្ជើញ​ចូលរួម​ដាំ​ជា​អនុស្សាវរីយ៍​ពី​សំណាក់​ប្រមុខ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន អង្គភាព ថ្នាក់ជាតិ ថ្នាក់​ខេត្ត អ្នក​ទេសចរណ៍ អង្គការ​សង្គម​ស៊ីវិល វិនិយោគិន​ជាតិ​និង​អន្តរជាតិ បាន​ចូលរួម​ដាំ​ជា​បន្តបន្ទាប់​ទៀតផង​។​

​លោក ទា គឹម​សុ​ទ្ឋ បន្តថា​៖​ការដាំ​កូនឈើ​សម្រាប់​រុក្ខទិវា​ថ្នាក់​ខេត្ត​ឆ្នាំនេះ គឺ​យើង​ប្រើប្រាស់​ថវិការដ្ឋ ចំពោះ​ការដាំ​ជា​លក្ខណៈ​ចំការ​ឆ្នាំនេះ​គឺ​យើង​ពុំមាន​ថវិកា​សម្រាប់​ចំណាយ​ក្នុង​ការដាំ​នោះទេ ប៉ុន្តែ​យើង​បាន​បែងចែក​កូនឈើ​ចំនួន​១៥០០០​ដើម​ជូនទៅ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​មួយចំនួន​ក្នុង​ខេត្ត​យកទៅ​ដាំ និង​ត្រៀម​១០០០០​ដើម​ទៀត​សម្រាប់​ចែកជូន​ដល់​មន្ទីរ​បរិស្ថាន​ខេត្ត​សម្រាប់​យកទៅ​ដាំ​នៅលើ​ខ្នងភ្នំ​គូលែន​។​

​លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ទៀតថា ដោយ​អនុវត្តតាម​គោលនយោបាយ​កំណែទម្រង់​ព្រៃឈើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កិច្ចដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ការគ្រប់គ្រង​អភិរក្ស​ធនធាន​ព្រៃឈើ សំដៅ​ធានា​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង បរិស្ថាន សម្រាប់​មនុស្ស​ជំនាន់​បច្ចុប្បន្ន ក៏​ដូច​ទៅ​ថ្ងៃ​អនាគត ជា​លទ្ធផល​មន្ត្រីរដ្ឋបាល​ព្រៃឈើ បាន​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ព្រៃឈើ និង ការងារ​គ្រប់គ្រង អភិរក្ស អភិវឌ្ឍន៍ វិស័យ​ព្រៃឈើ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩ ដោយ​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដីព្រៃ​ឈើ និង បង្ក្រាប​បទល្មើស​ការដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ជាដើម​ទទួលបាន​ល​ទ្ឋ​ផល​ជា​វិជ្ជមាន ។ គោលដៅ​យូរអង្វែង​របស់​ប្រទេសជាតិ​យើង គឺ​ការអភិរក្ស និង​ការគ្រប់គ្រង​ធនធានធម្មជាតិ ជីវចំរុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ឱ្យបាន​ប្រសើរឡើង និង ប្រែក្លាយ​មូលដ្ឋាន​ក្នុង​តំបន់​នេះ​ឲ្យ​មាន​ទេស​ភាពល្អ ប្រកប ដោយ​គម្រប​ពណ៌​បៃតង កាន់តែ​ស្រស់ត្រកាល​ឡើង ។​

​សូមបញ្ជាក់ថា សម្រាប់​រុក្ខទិវា​ថ្នាក់​ខេត្តសៀមរាប​ឆ្នាំ​២០១៩​នេះ គឺ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​ស្នា​តេ​ជោ ឃុំ​ប​ល័​ង្គ ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប ៕

 

​អត្ថបទ និង រូបភាព ៖ យូ វង្ស​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: កូនឈើ​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប​រុក្ខទិវា​ឆ្នាំ​២០១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាល​ខេត្តសៀមរាប ជំ​រុញឱ្យ​អាជ្ញាធរ​ក្រុង ស្រុក​ទាំង​១២ចុះ​រុះរើ​ស្លាក​យីហោ ប៉ាណូ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​គ្មាន​ច្បាប់ ឬ​អស់​សុពលភាព

រដ្ឋបាល​ខេត្តសៀមរាប ជំ​រុញឱ្យ​អាជ្ញាធរ​ក្រុង ស្រុក​ទាំង​១២ចុះ​រុះរើ​ស្លាក​យីហោ ប៉ាណូ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​គ្មាន​ច្បាប់ ឬ​អស់​សុពលភាព

ក្នុង​ខែមិថុនា អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ជួសជុលកែលម្អ​ផ្ទះ​ក្នុង​រមណីយដ្ឋាន​អង្គរ​បាន​ចំនួន ១២២​ករណី​

ក្នុង​ខែមិថុនា អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ជួសជុលកែលម្អ​ផ្ទះ​ក្នុង​រមណីយដ្ឋាន​អង្គរ​បាន​ចំនួន ១២២​ករណី​

គណៈកម្មាធិការ​ភូមិ​១ផលិតផល១ បង្ហាញ​ពី​ផលិតផល​ខ្មែរដែល​ទទួលស្គាល់​ដោយ​ស្ដង់ដា​អន្តរជាតិ ដល់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​

គណៈកម្មាធិការ​ភូមិ​១ផលិតផល១ បង្ហាញ​ពី​ផលិតផល​ខ្មែរដែល​ទទួលស្គាល់​ដោយ​ស្ដង់ដា​អន្តរជាតិ ដល់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.