Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាល​ខេត្តសៀមរាប ជំ​រុញឱ្យ​អាជ្ញាធរ​ក្រុង ស្រុក​ទាំង​១២ចុះ​រុះរើ​ស្លាក​យីហោ ប៉ាណូ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​គ្មាន​ច្បាប់ ឬ​អស់​សុពលភាព

ដោយ Pothe Thun
02/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​រសៀល​ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ​២០១៩​នេះ លោក អ៊ឹង សុភ័ណ នាយក​ទីចាត់ការ​អន្តរ​វិស័យ សាលាខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា សុំឱ្យ​អាជ្ញាធរ​ក្រុង ស្រុក​ទាំង​១២ ចុះ​រុះរើ​ស្លាក​យីហោ ប៉ាណូ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​គ្មាន​ច្បាប់ ឬ​អស់​សុពលភាព នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ ដើម្បី​រៀបចំ​សោភ័ណភាព និង​ប្រមូល​ចំណូល​បន្ថែម​អភិ​វ​ឌ្ឈ​ន៍​មូលដ្ឋាន​របស់ខ្លួន​។​

​លោក អ៊ឹង សុភ័ណ បានឱ្យដឹងថា អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន មុន​ដំឡើង​ស្លាក​សញ្ញា ស្លាក​យីហោ ប៉ាណូ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ត្រូវសុំ​ច្បាប់​អនុញ្ញាត ដោយ​ទំហំ​ក្រោម​៤​ម៉ែត្រការ៉េ ជា​ការផ្តល់សេវា​ដោយ​រដ្ឋបាល​ក្រុង ស្រុក និង​ទំហំ​លើសពី​៤​ម៉ែត្រការ៉េ ត្រូវសុំ​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាលខេត្ត​សៀមរាប ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោក អ៊ឹង សុភ័ណ បន្តថា រដ្ឋបាល​ក្រុង​ស្រុក ត្រូវ​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់​មុន​ចេញ​ច្បាប់​អនុញ្ញាត​ដំឡើង​ផ្ទាំង​ផ្សព្វផ្សាយ​ផ្សេងៗ​ដូចជា ការប្រើប្រាស់​ពាក្យពេចន៍ អក្ខរាវិរុទ្ធ ទំហំ​នៃ​អក្ខរាវិរុទ្ធ ការប្រើប្រាស់​ភាសាបរទេស ដែលមាន​នៅលើ​ផ្ទាំង​យីហោ ផ្ទាំង​ពាណិជ្ជកម្ម ផ្ទាំង​សញ្ញា និង​ទីតាំង​ជាដើម ។​

​គួ​រំលឹកថា យុទ្ធនាការ ចុះ​រុះរើ​ស្លាក​យីហោ ប៉ាណូ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​គ្មាន​ច្បាប់ ឬ​អស់​សុពលភាព ដឹកនាំ​ដោយ​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប ហើយ​យុទ្ធនាការ​នេះ ចាប់ផ្តើម​តាំងពី​ថ្ងៃទី ០៣ ខែ មិថុនា ដល់​ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​ចម្រុះ បាន​ចុះ​រុះរើ និង​ធ្វើ​កិច្ចសន្យា ឱ្យ​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​នានា កាត់​ស្លាក​សញ្ញា ស្លាក​យីហោ ប៉ាណូ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​បាន​ចំនួន ៣១៣ ផ្ទាំង ។

​ជាមួយគ្នានេះ កន្លងមក​លោក នាក់ ណេ​រ៉ុ​ន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ឬ​ក្រុមហ៊ុន​ឯកជន ដែលមាន​ស្លាក​យីហោ ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ត្រូវ​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត និង​មន្ទីរ​អង្គភាព​ព័ន្ធ​ពាក់ ដើម្បី​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព ហើយ​បើសិន​ជាមាន​ចម្ងល់ ពាក់ព័ន្ធ​ជាមួយនឹង​ការសុំច្បាប់ ដើម្បី​ដំឡើង ស្លាក​យីហោ​ប៉ាណូ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ ត្រូវ​ទំនាក់ទំនង​សួរ​ព័ត៌មាន​ជាមួយ​អាជ្ញាធរ ឃុំ សង្កាត់ ក្រុង ស្រុក ឬ​មក​រដ្ឋបាលខេត្ត ៕

​អត្ថបទ និង រូបភាព ៖ បុ​ង ឆ​វ័ន , វ៉ាន់ លី​ហួង​

Tags: រដ្ឋបាល​ខេត្ត​សៀមរាបស្លាក​យីហោ ប៉ាណូ ផ្សព្វផ្សាយ​ពាណិជ្ជកម្មអាជ្ញាធរ​ក្រុង ស្រុក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្នុង​ខែមិថុនា អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ជួសជុលកែលម្អ​ផ្ទះ​ក្នុង​រមណីយដ្ឋាន​អង្គរ​បាន​ចំនួន ១២២​ករណី​

ក្នុង​ខែមិថុនា អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ជួសជុលកែលម្អ​ផ្ទះ​ក្នុង​រមណីយដ្ឋាន​អង្គរ​បាន​ចំនួន ១២២​ករណី​

គណៈកម្មាធិការ​ភូមិ​១ផលិតផល១ បង្ហាញ​ពី​ផលិតផល​ខ្មែរដែល​ទទួលស្គាល់​ដោយ​ស្ដង់ដា​អន្តរជាតិ ដល់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​

គណៈកម្មាធិការ​ភូមិ​១ផលិតផល១ បង្ហាញ​ពី​ផលិតផល​ខ្មែរដែល​ទទួលស្គាល់​ដោយ​ស្ដង់ដា​អន្តរជាតិ ដល់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​

សៀវភៅ​ដែលមាន​មាន​ចំណងជើង​ថា “​ប្រយុទ្ធ​សត្រូវ ប្រទះ​ស្នេហ៍​” បង្ហាញ​ពី​វីរៈភាព​ការពារជាតិ​របស់​សម្ដេច​តេ​ជោ​

សៀវភៅ​ដែលមាន​មាន​ចំណងជើង​ថា “​ប្រយុទ្ធ​សត្រូវ ប្រទះ​ស្នេហ៍​” បង្ហាញ​ពី​វីរៈភាព​ការពារជាតិ​របស់​សម្ដេច​តេ​ជោ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.