Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

​ អាជ្ញាធរ​ខេត្តសៀមរាប ចាប់ផ្ដើម​យុទ្ធនា​ការ ចុះ​រុះរើ ​ស្លាក​យីហោប៉ាណូ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​គ្មាន​ច្បាប់ឬ​អស់​សុពលភាពបាន​ចំនួន​០៩​ផ្ទាំងដើម្បី​រៀបចំ​សោភ័ណភាព​ខេត្ត​

ដោយ Pothe Thun
03/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
194
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា នៅ​ព្រឹក​ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក​បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត អាជ្ញាធរ​ក្រុង​សៀមរាប និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ចុះ​រុះរើ​ស្លាក​យីហោ ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​គ្មាន​ច្បាប់​អនុញ្ញាត ឬ​អស់​សុពលភាព ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ត្រៀមខ្លួន​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ផងដែរ ។​

​លោក នាក់ ណេ​រ៉ុ​ន មានប្រសាសន៍​ទៀតថា មាន​កត្តា​០៣​យ៉ាង ក្នុង​យុទ្ធនា​ការចុះ​រុះរើ​នេះ គឺ​ទី​១. រៀបចំ​សោភ័ណភាព​ខេត្ត​ឲ្យ​សក្ដិ​សមជា​ខេត្ត​ទេសចរណ៍ ដើម្បី​ត្រៀម​ប្រកួតប្រជែង និង​ប្រឡងប្រណាំង​ទីក្រុង​ស្អាត , ទី​២. ធ្វើ​ឲ្យ​ស្របតាម​ច្បាប់ ស្ដីពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​បទដ្ឋាន​មួយចំនួន​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា អង្គភាព​ពន្ធដារ , ក្រសួងពាណិជ្ជកម្ម , រួមទាំង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជាដើម និង​ទី​៣ ដើម្បី​រក​ចំណូល​ថវិកា​មូលដ្ឋាន ដល់​អាជ្ញាធរ​ក្រុង ស្រុក ខេត្ត ព្រោះ​បច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន​ប្រតិភូកម្ម​អំណាច​មក​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឱ្យមាន​ចំណូល​មូលដ្ឋាន ដូច្នេះ​បើសិនជា​ក្រុមហ៊ុន ឬ​ប្រជាពលរដ្ឋ ដំឡើង​ស្លាក​យីហោ ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ វា​នឹងធ្វើ​ឲ្យ​បាត់បង់​ចំណូល និង​គ្មាន​សណ្ដាប់ធ្នាប់​ផងដែរ ។​

​លោក នាក់ ណេ​រ៉ុ​ន មានប្រសាសន៍​បន្ថែមទៀត​ថា ក្នុង​យុទ្ធនាការ​នៅ​ព្រឹក​នេះ អាជ្ញាធរខេត្ត នឹង​ចាប់ផ្ដើម​អនុវត្ត​សកម្មភាព​ពី​ចំណុច​គល់​ស្ពានថ្ម​ព្រះរាជដំណាក់ ទៅ​ទិសខាងកើត​ស្របតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦ ហើយ​តំបន់​មួយចំនួនទៀត នឹង​អនុវត្ត​បន្ត​នៅពេល​ក្រោយ ដោយ​អាជ្ញាធរខេត្ត នឹង​បន្ត​អនុវត្ត​ដូច​ភ្លៀងរលឹម ដើម្បី​រៀបចំ​សោភ័ណភាព​ខេត្ត ដូច្នេះ តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឬ​ក្រុមហ៊ុន​ឯកជន ដែលមាន​ស្លាក​យីហោ ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ត្រូវ​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព ហើយ​បើសិន​ជាមាន​ចម្ងល់ ពាក់ព័ន្ធ​ជាមួយនឹង​ការសុំច្បាប់ ដើម្បី​ដំឡើង​ស្លាក​យីហោ ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ ត្រូវ​ទំនាក់ទំនង​សួរ​ព័ត៌មាន​ជាមួយ​អាជ្ញាធរ ឃុំ សង្កាត់ ក្រុង ស្រុក ឬ​មក​អាជ្ញាធរ​ខេត្តសៀមរាប ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​គួ​រំលឹកថា គិត​ត្រឹម​ម៉ោង​១១​ព្រឹក​មិញ​នេះ ក្រុមការងារ​ចម្រុះ បាន​ចុះ​រុះរើ និង កាត់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម បាន​ចំនួន​០៩​ផ្ទាំង ៕

​អត្ថបទ និង រូបថត ៖ លោក បុ​ង ឆ​វ័ន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ខេត្តសៀមរាប​រុះរើ​ស្លាក​យីហោ ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​គ្មាន​ច្បាប់​អនុញ្ញាត ឬ​អស់​សុពលភាពអាជ្ញាធរ​ក្រុង​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​សៀមរាប​អបអរ​ការទទួលពាន​មាស របស់​សមាគម​ចុងភៅ​កម្ពុជា នៃ​ប្រកួត​រសជាតិ​ម្ហូប​អាស៊ី នៅ​ប្រទេស​ថៃ

អភិបាលខេត្ត​សៀមរាប​អបអរ​ការទទួលពាន​មាស របស់​សមាគម​ចុងភៅ​កម្ពុជា នៃ​ប្រកួត​រសជាតិ​ម្ហូប​អាស៊ី នៅ​ប្រទេស​ថៃ

វត្ត​លលៃ​ជាវ​ត្ត​គំរូ​មួយ ដែល​បាន​ផ្លាស់ប្ដូរ​ទីតាំង​កុដិ​ព្រះសង្ឃដើម្បី​អភិរក្ស​តម្លៃ​បេតិកភណ្ឌ​ពិភពលោក​

វត្ត​លលៃ​ជាវ​ត្ត​គំរូ​មួយ ដែល​បាន​ផ្លាស់ប្ដូរ​ទីតាំង​កុដិ​ព្រះសង្ឃដើម្បី​អភិរក្ស​តម្លៃ​បេតិកភណ្ឌ​ពិភពលោក​

យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្តសៀមរាប ចុះ​អប់រំ​ផ្សព្វផ្សាយនិង​ចែក​ខិតប័ណ្ណដល់​សិស្សានុសិស្ស​នៅក្នុង​វិទ្យាល័យ ហ៊ុនសែន​ស្វាយ​ធំ​

យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្តសៀមរាប ចុះ​អប់រំ​ផ្សព្វផ្សាយនិង​ចែក​ខិតប័ណ្ណដល់​សិស្សានុសិស្ស​នៅក្នុង​វិទ្យាល័យ ហ៊ុនសែន​ស្វាយ​ធំ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.