Friday, May 20, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អភិបាលខេត្ត​សៀមរាប​អបអរ​ការទទួលពាន​មាស របស់​សមាគម​ចុងភៅ​កម្ពុជា នៃ​ប្រកួត​រសជាតិ​ម្ហូប​អាស៊ី នៅ​ប្រទេស​ថៃ

ដោយ Pothe Thun
04/06/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍

93
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សមាគម​ចុងភៅ​កម្ពុជា បាន​ដណ្ដើមយក​ពានមាស​ជ័យលាភី​ប្រចាំ​តំបន់​អាស៊ី​ចំនួន​១ មេដាយមាស​ចំនួន​៣ រួម​នឹង​មេដាយ​គ្រប់​កម្រិត​ថ្នាក់​ជាច្រើន​ទៀត ក្នុងការ​ប្រឡង​ប្រកួតប្រជែង​រសជាតិ​ម្ហូប​អាស៊ី ( Best Asian Gourmet Challenge ) នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែលមាន​ប្រទេស និង​តំបន់​ចំនួន​១៣​ចូលរួម កាលពីពេល​កន្លងមក​ថ្មីៗ​នេះ ដែល​ជ័យលាភី​នេះ គឺជា​កិត្តិយស​របស់​ខេត្តសៀមរាប និង​ប្រជាជាតិ​កម្ពុជា​ទាំងមូល​។​

​ការបង្ហាញ​នូវ​មោក​ទ​ភាព​នេះ នៅ​ព្រឹក ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ៤​លាន​រៀល ជូន​ដល់​សមាគម​ចុងភៅ​កម្ពុជា ជាមួយគ្នា​នោះ ឯកឧត្តម​មានប្រសាសន៍​ថា ៖ ការឧបត្ថម្ភ​គាំទ្រ វា​មិន​អាស្រ័យទៅលើ​ទំហំ​នៃ​ទឹកប្រាក់​ទាំងនេះ​ទេ តែ​អ្វី​ជាសំខាន់​គឺ​ទឹកចិត្ត​នៃ​ការចូលរួម ដែល​ក្រុម​អ្នកធ្វើ​ម្ហូប​របស់​សមាគម​ចុងភៅ​កម្ពុជា បាន​លះបង់​កាតព្វកិច្ច​គ្រួសារ បំពេញភារកិច្ច​តំណាង​ឲ្យ​ជាតិ​ទាំងមូល ឆ្លងកាត់​បញ្ហា​ប្រឈម​នានា ដើម្បី​ជ័យលាភី​ដ៏​មានតម្លៃ​នេះ ។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​សមាគម​ចុងភៅ​កម្ពុជា ដែល​បានជ្រើសរើស​យក​ម្ហូប​ខ្មែរ​ពិសេសៗ​ចំនួន​១០​មុខ ទៅ​ចូលរួម​ក្នុងការ​ប្រកួត​នោះ ។ ឯកឧត្តម​បញ្ជាក់ថា អ្វីដែល​ត្រូវ​បានទទួល​ជ័យលាភី​នេះ វា​មិន​ត្រឹមតែ​កើតចេញពី​ទេពកោសល្យ​ជំនាញ​វិជ្ជាជីវៈ​ជា​អ្នកធ្វើ​ម្ហូប​ប៉ុណ្ណោះ​ទេ តែ​ការជ្រើសរើស​មុខម្ហូប វា​ក៏​ជា​ចំណែក​មួយ នៃ​ការទទួលបាន​ពិន្ទុ​ល្អ​ផងដែរ ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ ជ័យលាភី​នេះ​គឺ​សំដៅ​ទៅលើ​រសជាតិ​នៃ​ម្ហូប​ខ្មែរ ក្រោម​ការ​ចម្អិន​ផ្សំ​រសជាតិ ដោយ​អ្នកជំនាញ​ធ្វើ​ម្ហូប​របស់​សមាគម​ចុងភៅ​កម្ពុជា ។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរមីនកម្ពុជាបង្ហាញថាភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់ធនធាន និងជំនាញបច្ចេកទេស ប្រកបដោយជោគជ័យ និងបានអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ទី១៨

អាជ្ញាធរមីនកម្ពុជាបង្ហាញថាភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់ធនធាន និងជំនាញបច្ចេកទេស ប្រកបដោយជោគជ័យ និងបានអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ទី១៨

19/05/2022
សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

19/05/2022

​ឯកឧត្តម​ក៏បាន​រំលឹក​ដែរ​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៤ ដែលជា​ឆ្នាំ​ទី​២​នៃ​ការបង្កើត​ព្រឹត្តិការ​អង្គរ​សង្ក្រាន្ត ក្រោម​ស្នាដៃ​ផលិត​ដោយ​សមាគម​ចុងភៅ​កម្ពុជា នំអន្សម​យក្ស ត្រូវបាន​ចុះ​ក្នុង​បញ្ជី​កំណត់ត្រា​ឯកទគ្គកម្ម​ពិភពលោក ។​

​បើ​យោងតាម​សេចក្តីរាយការណ៍​របស់ លោក ឡុង ប៊ុន​ហោ ប្រធាន​សមាគម​ចុងភៅ​កម្ពុជា និង​ជា​អ្នកដឹកនាំ​ចូលរួម​ការ​ប្រកួត​នេះ បាន​ឲ្យ​ដឹងថា មុខម្ហូប​ខ្មែរ​ចំនួន​១០​មុខ ត្រូវបាន​ដាក់ចូល​ក្នុង​ការប្រកួត​នេះ មុខម្ហូប​ទាំងនោះ​រួមមាន ញាំ​ក្រូចថ្លុង​ជាមួយ​បង្គា​ទន្លេ សម្លប្រហើរ​ត្រីឆ្អើរ អា​ម៉ុក​ត្រី ឆា​កង្កែប​ម្រេច​កំពត គ្រំ​បំពង​ជ្រក់ស្វាយ សាច់គោ​អាំង​ទឹកប្រហុក ការី​សាច់មាន់ ខ​-​ប៉េងប៉ោះ បាយ​សំរូប​សណ្តែកខ្មៅ និង បង្អែម​សង់ខ្យាល្ពៅ ។​

​លោក ច័ន្ទ សុភា ស្ថា​និក​សមាគម​ចុងភៅ​កម្ពុជា ក៏បាន​បង្ហាញ​ឲ្យ​ដឹង​ដែ​ថា ចាប់តាំងពី​បាន​បង្កើតឡើង សមាគម​ចុងភៅ​កម្ពុជា នា​ឆ្នាំ​២០១៣ សមាគម​ចុងភៅ​កម្ពុជា បាន​ចេញទៅ​ប្រកួត​ធ្វើ​ម្ហូប​ក្នុង​កម្មវិធី​ខ្នាត​អន្តរជាតិ​នៅក្រៅ​ប្រទេស​ចំនួន ៧​លើក ក្រៅពី​ទទួលបាន​មេដាយមាស មេដាយ ប្រាក់ និង​សំរិទ្ធ​ជាច្រើន​គ្រឿង សមាគម​ចុងភៅ​កម្ពុជា​ទទួលបាន​ពានមាស​ជ័យលាភី​ចំនួន​២ ។ លោក​បន្ត​ឲ្យ​ដឹង​ទៀតថា កន្លងមកនេះ ក្រៅពី​ការបង្កើតឡើង​នូវ​ព្រឹត្តិការណ៍ និង​សកម្មភាព​នានា​ជាច្រើន​នៅក្នុង​ខេត្ត ដែល​ទាក់ទង​ទៅនឹង​ការផ្សព្វផ្សាយ​ម្ហូប​ខ្មែរ ។

លោក​បន្ត​ឲ្យ​ដឹងថា ខាងមុខនេះ​សមាគម​ចុងភៅ​កម្ពុជា មាន​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ចំនួន​២​ទៀត គឺ​នៅក្នុង​ខែតុលា​ឆ្នាំ​២០១៩ និង នៅ​ចុងខែ​មេសា ឆ្នាំ​២០២០ ដែល​ព្រឹត្តិការណ៍​ដ៏​ធំ​នោះ​នឹងត្រូវ​ធ្វើឡើង​នៅមុខ​ប្រាសាទអង្គរវត្ត មាន​វត្តមាន​ចុងភៅ​ជាច្រើន​ប្រទេស ត្រូវបាន​ចូលរួម ហើយ​មាន​ភ្ញៀវ​អ្នកចូលរួម​ផ្សេងទៀត មិនតិចជាង ១​ម៉ឺន​នាក់​នោះឡើយ ៕

​សូម​រំលឹកថា ក្រុម​អ្នកធ្វើ​ម្ហូប​របស់​សមាគម​ចុងភៅ​កម្ពុជា​ចំនួន​៣២​រូប បាន​ទៅ​ចូលរួម ក្នុង​កម្មវិធី​ប្រកួតប្រជែង​ចុងភៅ​ឆ្នើម អាហារ​អាស៊ី ( Best Asian Gourmet Challenge ) ឆ្នាំ​២០១៩ អស់​រយៈពេល​១​សប្តាហ៍ ដោយបាន​នាំមក​ជាមួយ ពានមាស​ជ័យលាភី​ប្រចាំ​តំបន់​អាស៊ី​ចំនួន​១ និង មេ​ដោយ មាស ៣ មេដាយប្រាក់ ៦ មេដាយ​សំរឹទ្ធ ១៧ សម្រាប់​បុគ្គល ចុងភៅ​ឆ្នើម ព្រមទាំង​មេដាយ​កិត្តិយស ១ បន្ថែមទៀត ។ បណ្តា​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ រួមមាន​មកពី​ប្រទេស​ថៃ កម្ពុជា ចិន កូរ៉េខាងត្បូង ហុងកុង វៀតណាម ម៉ា​កាវ ម៉ាឡេស៊ី កោះ​តៃវ៉ាន់ ហ្វីលីពីន ឥណ្ឌូណេស៊ី សឹង្ហ​បូរី និង​ប៉ា​គី​ស្ថាន ។ នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​នោះដែរ ក្រុម​ចុងភៅ​ល្បីៗ​មកពី​បណ្តា​ខេត្ត​ចំនួន​៣០​ក្នុងប្រទេស​ថៃ ក៏បាន​ចូលរួម​ផងដែរ ។ សរុប​ចុងភៅ​ចូលរួម​ទាំងអស់ មាន​ប្រមាណ​ជិត ៩០០​នាក់ ។​

​រូបភាព និង​អត្ថបទ​៖ លោក ងិន គឹម​ឡេង និង លោក​ខេង ឧ​ត្ត​ម​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: Best Asian Gourmet Challengeប្រកួត​រសជាតិ​ម្ហូប​អាស៊ី នៅ​ប្រទេស​ថៃសមាគម​ចុងភៅ​កម្ពុជាអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្ត​លលៃ​ជាវ​ត្ត​គំរូ​មួយ ដែល​បាន​ផ្លាស់ប្ដូរ​ទីតាំង​កុដិ​ព្រះសង្ឃដើម្បី​អភិរក្ស​តម្លៃ​បេតិកភណ្ឌ​ពិភពលោក​

វត្ត​លលៃ​ជាវ​ត្ត​គំរូ​មួយ ដែល​បាន​ផ្លាស់ប្ដូរ​ទីតាំង​កុដិ​ព្រះសង្ឃដើម្បី​អភិរក្ស​តម្លៃ​បេតិកភណ្ឌ​ពិភពលោក​

យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្តសៀមរាប ចុះ​អប់រំ​ផ្សព្វផ្សាយនិង​ចែក​ខិតប័ណ្ណដល់​សិស្សានុសិស្ស​នៅក្នុង​វិទ្យាល័យ ហ៊ុនសែន​ស្វាយ​ធំ​

យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្តសៀមរាប ចុះ​អប់រំ​ផ្សព្វផ្សាយនិង​ចែក​ខិតប័ណ្ណដល់​សិស្សានុសិស្ស​នៅក្នុង​វិទ្យាល័យ ហ៊ុនសែន​ស្វាយ​ធំ​

​អាជ្ញាធរ​ក្រុង​សៀមរាប នឹង​ចាប់ផ្ដើម​អនុវត្តន៍​ការផាកពិន័យ​លើ​ការ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​

​អាជ្ញាធរ​ក្រុង​សៀមរាប នឹង​ចាប់ផ្ដើម​អនុវត្តន៍​ការផាកពិន័យ​លើ​ការ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (365)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,646)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,972)
  • ព័ត៌មានជាតិទូទៅ (112)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (547)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (727)
  • សាសនា និង មនុស្សធម៌ (712)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (152)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.