Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

​អាជ្ញាធរ​ក្រុង​សៀមរាប នឹង​ចាប់ផ្ដើម​អនុវត្តន៍​ការផាកពិន័យ​លើ​ការ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​

ដោយ Pothe Thun
04/06/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
668
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រុមការងារ​អាជ្ញាធរ​ក្រុង​សៀមរាប សហការ​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន និង​អ្នកតំណាង​ផ្សារ​សាមគ្គី នឹង​ចាត់វិធានការ​ផាកពិន័យ និង​បញ្ឈប់​ការលក់ដូរ​ភ្លាម ចំពោះ​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវក​រណា​នៅតែ​បន្ត​បោះ​សំរាម​គ្មាន​សណ្ដាប់ធ្នាប់ បន្ទាប់ពី​ធ្វើការ​សំអាត​ទីតាំង​គំនរ​សំរាម​មួយកន្លែង នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ នេះ នៅក្នុង​បរិវេណ​ដី ឯកជន​មួយកន្លែង ដែល​វា​បាន​បង្ក​ឲ្យ​ប៉ះពាល់​បរិស្ថាន សោ​ភណ្ឌ​ភាព​ក្រុង ក៏ដូចជា​សុខភាព​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ផងដែរ​។​

​ទីតាំង​គំណរ​សំរាម ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ស្លក្រាម ក្រុង​សៀមរាប បើតាម​ការ​ឲ្យ​ដឹង​ពី​លោក សុភា តំណាង​អ្នកគ្រប់គ្រង​ផ្សារ សាមគ្គី​ខេត្តសៀមរាប​បាន​និយាយថា ខាង​ផ្សារ​មាន​ទីតាំង​ចាក់សំរាម​ត្រឹមត្រូវ និង​អនុញ្ញាត​ឲ្យ​អាជីវករ​ធ្វើការ​ចោល​សំរាម​ក្រៅពី​កន្លែង​ដែល​អនុញ្ញាត​ឡើយ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក ហា យង់ ប្រធានការិយាល័យ​អភិវឌ្ឍន៍​ក្រុង នៃ​សាលាក្រុង​សៀមរាប បាន​លើកឡើងថា ករណី​គំនរ​សំរាម​នៅក្បែរ​ផ្សារ​សាមគ្គី​ក្រុង​សៀមរាប​នេះ អាជ្ញាធរ​មូលដ្ឋាន​ទើបតែ​បានដឹង​ពី​សារព័ត៌មាន រីឯ​សន្តិសុខ​នៅ​ប្រចាំការ​នៅក្នុង​បរិវេណ​ដីឯកជន​នេះ ក៏​មិនមាន​ការរាយការណ៍​មកកាន់​អាជ្ញាធរ​ឡើយ គឹ​បានត្រឹមតែ​រាយការណ៍​ទៅខាង​ភាគី​ផ្សារ​ប៉ុណ្ណោះ​។​

​ដោយឡែក បន្ទាប់ពី​ការសំអាត​គំនរ​សម្រាប់​នេះហើយ ប្រសិនបើ​នៅតែមាន​ការ​ចោល​សំរាម​បែបនេះ​ទៀត អាជ្ញាធរ​ក្រុង នឹង​អនុវត្ត​ធ្វើ​ការចាប់​ផាកពិន័យ​ទៅ​ប្រជាពលរដ្ឋ​ទាំងនោះ​។

​លោក ស៊ុន ធេ​ន មេភូមិ​បន្ទាយ​ចាស់ បាន​បញ្ជាក់ថា អាជ្ញាធរ​មូលដ្ឋាន​តែងតែ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ឲ្យ​ទំនាក់ទំនង​មក​អាជ្ញាធរ​គ្រប់​ករណី​នៅក្នុង​មូលដ្ឋាន ចំពោះ​ករណី​ការ​ចោល​សំរាម​ពាសវាល​ពាសកាល គ្មាន​សណ្ដាប់ធ្នាប់ ប្រជាពលរដ្ឋ ក៏​គួរ​ចូលរួម​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

​ក្នុងការ​ចូលរួម​ទប់ស្កាត់​ការ​ចោល​សំរាម​គ្មាស​ណ្ដា​ប់​ធ្នាប់ ជាមួយ​អាជ្ញាធរ​នេះដែរ តំណាង​អ្នកគ្រប់គ្រង​ផ្សារ​សាមគ្គី​ខេត្តសៀមរាប បាន​គួសបញ្ជាក់​ថា ភាគី​ផ្សារ​នឹងធ្វើ​ការព័ទ្ធ​សំណាញ់​បន្ថែម​ពីលើ​របង​។​

​បើតាម​ការបញ្ជាក់​ពី លោក មករា មន្ត្រី ការិយាល័យ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត សំរាម​ដែល​បាន​ដឹក​ចេញពី​គំនរ​សំរាម​នោះ​មាន​ចំនួន​១៣​រថយន្ត ស្មើនឹង​៥០​តោន ដែល​សំរាម​នេះ អាជីវករ រួម​និង​ប្រជាពលរដ្ឋ​បានធ្វើការ​បោះចោល​ជាច្រើន​ឆ្នាំ​មកហើយ​។ ជាការ​ចាត់វិធានការ​ក្ដៅ ដើម្បី​ទប់ស្កាត់​បញ្ហា​ដដែលៗ​នេះ អាជ្ញាធរ​នឹងធ្វើ​ការផាកពិន័យ​ជា​ទឹកប្រាក់​តាមច្បាប់ ដែល​បានកំណត់ ចំពោះ​ជន​ណា ដែល​នៅតែ​មិន​គោរព​ការណែនាំ​របស់​អាជ្ញាធរ ករណី​មិន​រាងចាល​អ្នកគ្រប់គ្រង​ផ្សារ​ត្រូវ​បញ្ឈប់​ការជួល​តូប​ដល់​អ្នកប្រព្រឹត្ត​លើ្ម​ស​នោះ​តែម្ដង​។​

​សូមជម្រាបថា ការប្រមូល​គំនរ​សំរាម​នៅក្នុង​បរិ​វែ​ណ​ដី​សំណង់​ឯកជន​នេះ ក៏មាន​ការចូលរួម​ដឹក​សំរាម​ដោយ​មិន​គិតថ្លៃ​ពី​ក្រុមហ៊ុន​ហ្គា​យ៉ា​ក្រុង​សៀមរាប​ផងដែរ​។​

​អត្ថបទ និង​រូបភាព​៖ លោក សេង ផល្លី និង​លោក ថៃ មករា​

Tags: ​ការ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​​ទីតាំង​គំណរ​សំរាម ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ស្លក្រាម ក្រុង​សៀមរាបសំរាមអាជ្ញាធរ​ក្រុង​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
 ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ជួបពិភាក្សា​ការងារ ជាមួយនឹង​ប្រតិភូ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP)

 ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ជួបពិភាក្សា​ការងារ ជាមួយនឹង​ប្រតិភូ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP)

បេសកជន​ចិន​ប្រមាណ ២​ពាន់​នាក់​បាន​មកដល់​កម្ពុជា​ហើយដើម្បី​ចូលរួម​កម្មវិធីឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩

បេសកជន​ចិន​ប្រមាណ ២​ពាន់​នាក់​បាន​មកដល់​កម្ពុជា​ហើយដើម្បី​ចូលរួម​កម្មវិធីឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩

ស្ត្រី​ម្នាក់​រស់នៅក្នុង​ខេត្តសៀមរាប​បាន​ស្លាប់​ភ្លាមៗដោយសារ​គ្រោះថ្នាក់​ចរាចរណ៍កាលពី​ម្សិលមិញ​

ស្ត្រី​ម្នាក់​រស់នៅក្នុង​ខេត្តសៀមរាប​បាន​ស្លាប់​ភ្លាមៗដោយសារ​គ្រោះថ្នាក់​ចរាចរណ៍កាលពី​ម្សិលមិញ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.