Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

បេសកជន​ចិន​ប្រមាណ ២​ពាន់​នាក់​បាន​មកដល់​កម្ពុជា​ហើយដើម្បី​ចូលរួម​កម្មវិធីឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩

ដោយ Pothe Thun
05/06/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បេសកជន​ជាច្រើន​ក្នុងចំណោម​២​ពាន់​នាក់ បានធ្វើ​ដំណើរ​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​ជា​បណ្ដើរៗ​ហើយ កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ ដើម្បី​ចូលរួម​អបអរសាទរ «​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩» និង​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​ដើម្បី​អបអរសាទរ «​ឆ្នាំ​នៃ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩» នេះដែរ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​បញ្ជូន​គណៈប្រតិភូ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​របស់ខ្លួន ដឹកនាំ​ដោយ​លោក ចាង ស៊ុ អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍ រួមជាមួយ​បេសកជន​ចិន​ប្រមាណ ២​ពាន់​នាក់ ឱ្យធ្វើ​ដំណើរ​មក​ទស្សន​កិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​០២-០៨ ខែមិថុនា ហើយ​បេសកជន​ជាច្រើន​ក្នុងចំណោម​២​ពាន់​នាក់​នោះ បានធ្វើ​ដំណើរ​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​ហើយ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​កម្ពុជា​-​ចិន​ក៏បាន​នាំមក​នូវ​វេទិកា​ផ្គូរ​ផ្គង់​ដៃគូ​ធុរកិច្ច​ទេសចរណ៍​រវាង​ក្រុមហ៊ុន​ការី​ទេសចរណ៍​ចិន (​អ្នកទិញ​) ចំនួន​៥០​ក្រុមហ៊ុន ជាមួយ​ក្រុមហ៊ុន​ការី​ទេសចរណ៍​កម្ពុជា (​អ្នកលក់​) ចំនួន​៥០​ក្រុមហ៊ុន ហើយ​ក្នុងនោះដែរ ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន និង​ក្រសួងទេសចរណ៍​កម្ពុជា ក៏បាន​កំណត់​យក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ដើម្បី​ជំរុញ​ការផ្លាស់ប្ដូរ​វប្បធម៌ និង​ទេសចរណ៍​រវាង​ប្រជាជាតិ​ទាំងពីរ​កាន់តែខ្លាំង​ថែម​មួយកម្រិត​ទៀត​។ ជាពិសេស​គឺ​ដើម្បី​ស្វែងយល់​អំពី​ឱកាស​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ ជួយ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា​ដល់​ប្រជាជន​ចិន ក៏ដូចជា​ទាក់ទាញ​ទេសចរ​ចិន​មក​កម្ពុជា​ឲ្យ​កាន់តែច្រើន​ថែមទៀត​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូម​ជម្រាប​ផងដែរ​ថា «​ឆ្នាំ​នៃ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន​»​នេះ​នឹង​ប្រព្រឹត្តិ​ទៅនា​ល្ងាច​ថ្ងៃទី​០៥ ខែមិថុនា​នេះ នៅ​សាល​មហោស្រព​កោះ​ពេជ្រ ក្រោម​អធិបតីភាព​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ហើយ​កម្មវិធី​នេះ​បានរៀបចំ​ឡើង​ដោយ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន សហការ​ជាមួយ​ក្រសួងទេសចរណ៍​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​លើ​ផ្នែក​ទេសចរណ៍ និង​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត មានដូចជា​ការជំរុញ​ការផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា ការផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការសម្ដែង​សិល្បៈ​រួមគ្នា​ជាដើម​៕

​អត្ថបទ និង​រូបភាព​៖ យូ វង្ស​

Tags: កម្ពុជា​-​ចិនឆ្នាំ​វប្បធម៌បេសកជន​ចិនអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ត្រី​ម្នាក់​រស់នៅក្នុង​ខេត្តសៀមរាប​បាន​ស្លាប់​ភ្លាមៗដោយសារ​គ្រោះថ្នាក់​ចរាចរណ៍កាលពី​ម្សិលមិញ​

ស្ត្រី​ម្នាក់​រស់នៅក្នុង​ខេត្តសៀមរាប​បាន​ស្លាប់​ភ្លាមៗដោយសារ​គ្រោះថ្នាក់​ចរាចរណ៍កាលពី​ម្សិលមិញ​

ឯកឧត្តម​អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចុះ​ជួបនិង​សួរសុខទុក្ខជាមួយ​បងប្អូន​អាជីវករ​ផ្សារ​ដើម​ក្រឡាញ់​

ឯកឧត្តម​អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចុះ​ជួបនិង​សួរសុខទុក្ខជាមួយ​បងប្អូន​អាជីវករ​ផ្សារ​ដើម​ក្រឡាញ់​

សាលាInternational School of Siem Reap ( ISSR )រៀបចំ​ពិធី​អបអរ​ទិវា​បរិស្ថាន​ពិភពលោក

សាលាInternational School of Siem Reap ( ISSR )រៀបចំ​ពិធី​អបអរ​ទិវា​បរិស្ថាន​ពិភពលោក

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.