Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាលាInternational School of Siem Reap ( ISSR )រៀបចំ​ពិធី​អបអរ​ទិវា​បរិស្ថាន​ពិភពលោក

ដោយ Pothe Thun
05/06/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
272
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ សាលា International School of Siem Reap ( ISSR ) បានរៀបចំ​សកម្មភាព​សម្អាត​បរិស្ថាន ដើម្បី​ប្រមូល​សិស្សានុសិស្ស​នាំគ្នា​រើស​សំរាម ឲ្យ​ស្រប​ជាមួយនឹង​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក លើក​ទី​៤៧​ឆ្នាំ ( ១៩៧២-២០១៩ ) ។​

លោកស្រី Giulia Balducci គ្រូបង្រៀន​មុខវិជ្ជា​វិទ្យាសាស្ត្រ និង​ជា​អ្នករៀបចំ​កម្មវិធី​នេះ លើកឡើងថា បរិស្ថាន​គឺជា​ប្រធានបទ​មួយ​យ៉ាងសំខាន់ ដែល​ពិភពលោក​កំពុង​យកចិត្ត​ទក​ដាក់ ជាមួយនឹង​ការលើកទឹកចិត្ត ដើម្បី​ការរស់នៅ​ប្រកបដោយ​ផាសុកភាព ។ កម្មវិធី​បរិស្ថាន​ពិភពលោក កំពុងតែបន្ត​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​បរិស្ថាន ដល់​មនុស្សម្នា​ជាច្រើន​នៅក្នុង​សហគមន៍ ។​

​លោកស្រី​បន្តថា កម្មវិធី​នេះ គឺមាន​ការណែនាំ​ដល់​សិស្ស​អ្នកចូលរួម ឲ្យ​បាន​យល់ដឹង​ផងដែរ ថា​តើ​សម្រាម​ដែលជា​កាកសំណល់​នោះ បែបណា​ដែល​អាច​យកមក​កែឆ្នៃ​ប្រើ​ឡើងវិញ​បាន ហើយ​សម្រាម​ប្រភេទ​បែបណា ដែល​មិនអាច​ប្រើប្រាស់​ឡើងវិញ​បាន ពិសេស​នោះ​គឺ​ការបែងចែក​ប្រភេទ​សម្រាម ។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​លោក ខេង ឬ​ទ្ធី សមាជិក​ក្រុមប្រឹក្សា​សង្កាត់​សាលា​កំរើក បាន​លើកឡើងថា ទីក្រុង​ស្អាត​គឺ​ផ្តើមចេញពី​យើងទាំងអស់គ្នា សិស្សានុសិស្ស​ទាំងអស់​ដែល​បាន​ចូលរួម​សកម្មភាព​រើស​សម្រាម អបអរសាទរ​ទិវា​បរិស្ថាន​ពិភពលោក ដែល​រៀបចំឡើង​ដោយ​សាលា International School of Siem Reap ( ISSR ) គឺ​មានន័យថា ជា​សកម្មភាព​បង្ហាញ​ដល់​សហគមន៍ ដើម្បី​ចូលរួម​ទាំងអស់គ្នា សម្អាត​បរិស្ថាន ដែលជា​ដំណើរ​ឆ្ពោះទៅរក ការធ្វើ​ឲ្យ​ទីក្រុង​របស់​យើង​ស្អាត ដែលជា​ចលនា​មួយ រួមចំណែក​អនុវត្ត​គោលនយោបាយ​រក្សា​និរន្តរភាព​នៃ​កំណើន​ភ្ញៀវ​ទស​ចរ ចូលមក​ទស្សនា​អង្គរ​សៀមរាប ។​

​សូមបញ្ជាក់ថា តាមរយៈ​នៃ​សកម្មភាព​មួយពេល​នេះ វា​អាច​និរន្តរភាព​បរិស្ថាន​គ្មាន​សម្រាម​នៅក្នុង​សង្កាត់​សាលា​កំរើក​ទាំងមូល​បាន​នោះទេ តែ​វា​ជា​សារ​សកម្មភាព​មួយ ដើម្បី​ការចូលរួម​ពី​សំណាក់​ប្រជា​សហគមន៍ ក្នុង​គោលដៅ​រួម សម្រេច​បំណង​ដែល​ចង់បាន គឺ​ការលើកស្ទួយ​សោភ័ណភាព អនាម័យ និង​សុខភាព​របស់​ប្រជាពលរដ្ឋ ហើយ​កម្មវិធី​នេះ ត្រូវបាន​ធ្វើឡើង​នៅតាម​បណ្តា​ដងផ្លូវ​ចំនួន​៤​ខ្សែ ចម្ងាយ​សារុប​ប្រហែលជា​៤​គីឡូម៉ែត្រ នៅក្នុង​សង្កាត់​សាលា​កំរើក ក្រោម​ការចូលរួម​រប​ស់​សិស្សានុសិស្ស​ប្រមាណ​ជាង​១០០​នាក់ ៕

​អត្ថបទ និង​រូបភាព ៖ ងិន គីម​ឡេង​

Tags: International School of Siem Reap ( ISSR )ពិធី​អបអរ​ទិវា​បរិស្ថាន​ពិភពលោក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាលារៀន​បឋមសិក្សាភូមិ​វិហារ​ចិន រៀបចំ​បុណ្យ​ផ្កាប្រាក់​សាមគ្គីដើម្បី​ប្រមូល​ថវិការ​សាងសង់​អគារសិក្សា​

សាលារៀន​បឋមសិក្សាភូមិ​វិហារ​ចិន រៀបចំ​បុណ្យ​ផ្កាប្រាក់​សាមគ្គីដើម្បី​ប្រមូល​ថវិការ​សាងសង់​អគារសិក្សា​

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បើក​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​ការអភិរក្ស​វាយ​ន​ភណ្ឌ​

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បើក​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​ការអភិរក្ស​វាយ​ន​ភណ្ឌ​

បុរស​ម្នាក់​ត្រូវបាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​នៅក្នុង​ស្រុក​ប្រាសាទបាគង​

បុរស​ម្នាក់​ត្រូវបាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​នៅក្នុង​ស្រុក​ប្រាសាទបាគង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.