Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បើក​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​ការអភិរក្ស​វាយ​ន​ភណ្ឌ​

ដោយ Pothe Thun
06/06/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បាន​សហការ​ជាមួយ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​ការអភិរក្ស​វាយ​ន​ភណ្ឌ​» រយៈពេល​១១​ថ្ងៃ​ដល់​មន្ត្រី​-​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ពី​ថ្ងៃទី​០៣ ខែមិថុនា ដល់ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​ផ្តោត​សំខាន់​លើ​ទ្រឹស្តី និង​ការអនុវត្ត​ផ្ទាល់ ។ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ក្រោម​អធិបតីភាព​ឯកឧត្តម យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​អ្នកស្រី​ម៉ូ​វ ចរិយា នាយិកា​ស្តីទី​នៃ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បានឱ្យដឹងថា ការថែរក្សា និង​តាំង​បង្ហាញ​វត្ថុ​សិល្បៈ​វាយ​ន​ភណ្ឌ ជួបប្រទះ​ការ​លំ បាក ដែល​ទាមទារ​អ្នកជំនាញ​ច្បាស់ លាស់​ក្នុងការ​ថែរក្សា​វត្ថុ​សិល្បៈ​ទាំងនេះ​។ ដូច្នេះហើយ​ការបង្កើត​វគ្គ​សិក្សា​នេះ មា ន​គោលបំណង​ផ្តល់​ចំណេះដឹង​បន្ថែម​ដល់​មន្ត្រី​-​បុគ្គលិក​បច្ចេកទេស ដើម្បី​ឲ្យ​ស្វែង យល់​កាន់តែ​ស៊ីជម្រៅ​អំពី​របៀប​អភិរក្ស ការគ្រប់គ្រង​កម្តៅ ជាពិសេស​ការពារ​សត្វ​ល្អិត​ដែល​យាយី​ដល់​សមុច្ច័យ ដែល​កំពុង​ថែរក្សា និង​តាំង​បង្ហាញ​។​

​អ្នកស្រី ខូ ចិន្តា ប្រធាន​ផ្នែក​អភិរក្ស និង​ជួសជុល​វាយ​ន​ភណ្ឌ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង ដែលជា​គ្រូ​បង្គោល នៃ​វគ្គ​បណ្តុះបណ្តាល​បាន ឱ្យដឹងថា ការអភិរក្ស​វាយ​ន​ភណ្ឌ​មាន​សារៈសំខាន់​ណាស់ ព្រោះ​វត្ថុ​ទាំងអស់នេះ​បាន​ផ្តល់នូវ​ព័ត៌មាន និង​ទិន្នន័យ​ទាក់ ទង​នឹង​ព្រឹត្តិការណ៍​ផ្សេងៗ​ក្នុងសង្គម​។ អ្នកស្រី​បន្ថែមថា ការអភិរក្ស​វាយ​ន​ភណ្ឌ​មាន​បញ្ហា​ប្រឈម​ខ្លះៗ​ដូចជា​សំណើម និង​សត្វល្អិត​ជាដើម ហើយ​បច្ចេកទេស​នៃ​ការថែរក្សា គឺ​អាស្រ័យ​លើ​ស្ថានភាព​វត្ថុ​។
​សូម​បញ្ជាក់ដែរថា សិក្ខាកាម​ដែល​ចូល​រួមមាន​ចំនួន​២១​នាក់ មកពី​សារមន្ទីរ​វាយ​ន ភណ្ឌ​ប្រពៃណី​អាស៊ី​១១​នាក់​, នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ​៣​នាក់ ក្រុមបច្ចេកទេស​អុ​ី​តា​លី​យ៉ា​៤​នាក់ សារមន្ទីរ​ព្រះ​នរោត្តម​សីហ នុ​-​អង្គរ​២​នាក់ សារមន្ទីរ​ឡ​តានី​១​នាក់​។ ដោយ​សិក្សា​ចាប់ពី​ថ្ងៃទី​០៣ ដល់ទី​០៥ លើ​ទ្រឹស្តី និង​អនុវត្ត នៅ​សារមន្ទីរ​វាយ​ន ភណ្ឌ​ប្រពៃណី​អាស៊ី​ដោយផ្ទាល់ ហើយ​ថ្ងៃទី​០៦ ដល់ទី​១៣ សិក្ខាកាម​នឹងធ្វើ ទស្សនកិច្ច​សិក្សា​សារមន្ទីរ​ជាតិ​ទូល​ស្លែង ហ្វឹកហាត់​ការងារ មើល​ការតាំងពិព័រណ៍​សមុច្ច័យ និង​រោង​ជាង​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ដើម្បី​ដកស្រង់​បទពិសោធន៍​ការងារ​នៅ​ទីនោះ​៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026


អត្ថបទ និង​រូបភាព​លោក​អ៊ិន សី​ហរិ​ទ្ធ កែសម្រួល​ដោយ​លីវ សុខុន​

Tags: វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​ធនធានមនុស្ស​តាម​ប្រព័ន្ធ​ព័ត៍មានវិទ្យាសារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ីអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុរស​ម្នាក់​ត្រូវបាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​នៅក្នុង​ស្រុក​ប្រាសាទបាគង​

បុរស​ម្នាក់​ត្រូវបាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​នៅក្នុង​ស្រុក​ប្រាសាទបាគង​

ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​សង្ឃឹមថា សោភ័ណភាព​ក្នុង​ក្រុង​សៀមរាបនឹងមាន​ភាពល្អប្រសើរ​ជាង​មុន​បន្ទាប់ពី​មាន​ចំណាត់​ការក្ដៅ​ពី​សំណាក់​អាជ្ញាធរខេត្ត​

បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ស្នាក់​នៅក្នុង​ក្រុង​សៀមរាប​បាន​ស្លាប់​ដោយសារ​ជម្ងឺ​គាំងបេះដូង​

បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ស្នាក់​នៅក្នុង​ក្រុង​សៀមរាប​បាន​ស្លាប់​ដោយសារ​ជម្ងឺ​គាំងបេះដូង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.