Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាលារៀន​បឋមសិក្សាភូមិ​វិហារ​ចិន រៀបចំ​បុណ្យ​ផ្កាប្រាក់​សាមគ្គីដើម្បី​ប្រមូល​ថវិការ​សាងសង់​អគារសិក្សា​

ដោយ Pothe Thun
05/06/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដើម្បី​បំពេញតម្រូវការ​របស់​សិស្សានុសិស្ស នៃ​សាលារៀន​បឋមសិក្សា ភូមិ​វិហារ​ចិន ដែល​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កំណើន​សិស្ស​ចូលមក​សិក្សា មានការ​កើនឡើង ។ ដោយ​កត្តា​ទាំងនេះហើយ​ទើប ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ អភិបាលខេត្ត និង លោកជំទាវ ព្រមទាំង​ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អាជ្ញាធរ​ក្រុង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ គណៈ​គ្រប់គ្រង​សាលា សិស្សានុសិស្ស និង មាតាបិតា អាណាព្យាបាល​សិស្ស រួមទាំង​ប្រជាពលរដ្ឋ បានរួម​មតិ​គ្នា ផ្តួចផ្តើម​ធ្វើបុណ្យ​អង្គ​ផ្កាប្រាក់ សាមគ្គី​មួយ ដើម្បី​ធ្វើការ​ប្រមូល​ថវិកា យកមក​ធ្វើការ​សាងសង់​អគារសិក្សា ដែលមាន​កម្ពស់​៣​ជាន់ ធ្វើ​អំពី​ថ្ម ចាក់​បេតុង ។ បច្ចុប្បន្ននេះ អគារ​ថ្មី ត្រូវបាន​សាងសង់​នៅ​ជាន់​ផ្ទាល់​ដី មាន​៤​បន្ទប់ ដោយ​៣​បន្ទប់​សិស្ស​រៀនសូត្រ និង ១​បន្ទប់​ជាទី​ចាត់ការ ។​

​តាម​ការបញ្ជាក់​របស់​លោកស្រី ស៊ន់ សុធី​ដា នាយិកា​សាលារៀន​បឋមសិក្សា​ភូមិ​វិហារ​ចិន បាន​ឲ្យ​ដឹងថា នា​សម័យ ប៉ុល ពត គឺជា​កន្លែង​ផលិត​សាប៊ូ ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩ ត្រូវបាន​រៀបចំ​ធ្វើជា​សាលារៀន ។ ក្រោយមក​ក៏ បានធ្វើ​ការសាងសង់​បាន​អគារ​ឈើ ប្រក​ក្បឿង មាន​២​អគារ ស្មើ​៦​បន្ទប់ ហើយ​១​បន្ទប់​ជាទី​ចាត់ការ ក្នុង​ទស្សវត្ស​ឆ្នាំ​៨០ ។ លោក នាយិកា​បាន​បន្តទៀតថា មកដល់​បច្ចុប្បន្ននេះ អគារសិក្សា​ទាំងពីរ​ខ្នង​មានការ​ទ្រុត​ទ្រោម​ខ្លាំង ដោយ​អគារ​ឈើ​មួយ​ខ្នង ត្រូវបាន​បាក់​រលំ ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​សិស្ស​កំពុង​សិក្សា​ទៀតផង ។ ដោយ​បញ្ហា​ទាំងនេះហើយ ទើប​គណៈ គ្រប់គ្រង​សាលា បាន​ឯកភាពគ្នា​ធ្វើ​អគារ​ថ្មី អំពី​ថ្ម មាន​កម្ពស់​៣​ជាន់ ដោយ​ពេលនេះ​ធ្វើបាន​ជាន់​ជាប់​ដី មាន​៤​បន្ទប់ ដោយ មាន​បន្ទប់​សិស្ស​សិក្សា ៣​បន្ទប់ និង ទីចាត់ការ​១​បន្ទប់ ។ លោក​នាយិកា​បាន​ឲ្យ​ដឹង​ទៀតថា សិស្ស​ដែល​បាន​ចូលមក​សិក្សា នៅទីនេះ មាន​ចំនួន​សរុប ១០៥​នាក់ ស្រី​៨៤​នាក់ មាន​គ្រូបង្រៀន ៦​នាក់ គឺ ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ទៅដល់​ថ្នាក់​ទី​៦ ដោយ​បង្រៀន​ពីរ​ពេល ។ លោក​នាយិកា​បាន​បន្តទៀតថា ការសាងសង់​អគារសិក្សា​បាន​ជាន់​ជាប់​ដី​នេះ គឺជា​ថវិកា​ទទួលបាន ពី​សប្បុរសជន មាតាបិតា អាណាព្យាបាល​សិស្ស ហើយក៏​នៅមាន​ការ​ជំពាក់​គ្រឿងសំណង់ សម្ភារៈ និង ថ្លៃ​ជាង​ទៀតផង ។ ម្យ៉ាងទៀត ការធ្វើ​បុណ្យផ្កា​ប្រាក់​នេះ​ឡើង ក្នុងការ​ប្រមូល​ថវិកា ដើម្បី​ធ្វើការ​សាងសង់​បន្ត ជាការ​បំពេញ​នូវ​តម្រូវការ​នៃ​សេចក្តី ស្រេច​ឃ្លាន នូវ​ចំណេះវិជ្ជា​សម្រាប់​កូន​ខ្មែរ ដែលជា​ទីកន្លែង​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​របស់​សង្គមជាតិ​សម្រាប់​ទៅ​ពេលអនាគត ។
​ក្នុងការ​សំណេះសំណាល​នោះ ឯកឧត្តម ទៀ សីហា បាន​លើកឡើងថា នៅក្នុង​សង្គមជាតិ​បច្ចុប្បន្ន ដែល​កំពុង​ស្ថិតនៅក្នុង​ដំណើរ​នៃ​ការអភិវឌ្ឍ ក៏​ជាការ​បង្ហាញ​ឲ្យ​ឃើញ​ផងដែរ​ថា សង្គមជាតិ​កំពុងស្ថិតរ​ក្រោម​ដំបូល​នៃ​សន្តិភាព ក្រោម​ការដឹកនាំ​ដ៏​ឈ្លាស​នេះ​នៃ​ប្រមុខ​រាជរដ្ឋាភិបាល ។ ប្រជាពលរដ្ឋ​បានទទួល​ឱកាស​ធ្វើ​បុណ្យទាន គឺ​ផ្តើមចេញពី​សង្គមជាតិ​មាន​សុខ​សុវត្ថិភាព ហើយ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ធ្វើបុណ្យ​ទាន​ផ្សេងៗ ក៏​អាស្រ័យ​ដោយ​ប្រជាពលរដ្ឋ​មាន​ជីវភាព​សមរម្យ ដែល​ម្លប់​សន្តិភាព​បានផ្តល់​ឲ្យ ។ ឯកឧត្តម​បាន​គូសបញ្ជាក់ថា ភាព​រីកចម្រើន និង សម​ទ្ធ​ផល​ដែល​យើង​កំពុង​ធ្វើ​ពេលនេះ មិនមែន​បានមកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន​តែប៉ុណ្ណោះ​ទេ វា​ជាការ​ចូលរួម​យ៉ាង​ចាំបាច់​ទាំង​សណ្តាន​ចិត្ត កម្លាំង​ពលំ​និង​ការបរិច្ចាគ​ជា​ថវិកា​ពី​ប្រជាពលរដ្ឋ ដែលជា​កម្លាំង​មហា​សាមគ្គី​មួយ ដែល​ធ្វើ​ឲ្យ​យើង​សម្រេចបាន​កិច្ចការ​ធំៗ​សម្រាប់​ជាតិ​មាតុភូមិ ។

ជាមួយគ្នា​នឹង​សមិទ្ធិផល​នេះដែរ ឯកឧត្តម​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា សាធារណៈជន​ទាំងអស់​ដែល​បាន​បញ្ជូន​កូនៗ​របស់ខ្លួន​មក​សិក្សា នៅ​សាលារៀន​បឋមសិក្សា​ភូមិ​វិហារ​ចិន​នេះ សូម​ចូលរួម​ថែរក្សា ការពារ សម​ទ្ធិ​ផល​នេះ​ឲ្យ​បាន​ប្រើប្រាស់​បានយូរ​អង្វែង ។ សម​ទ្ធិ​ផល​អគារសិក្សា​នេះ គឺ​កើតចេញ​ឡើង ពី​កម្លាំង ញើស​ឈាម​របស់​យើង​គ្រប់គ្នា ដែល​បាន​បរិចាក​នូវ​ទ្រព្យធន ក្នុងការ​រួប​ចំណែក​អភិវឌ្ឍន៍​លើ​វិស័យ​អប់រំ​សិក្សា ពីព្រោះថា ថ្នាក់​បឋម​នេះហើយ ដែលជា​គ្រឹះ​ដ៏​រឹងមាំ​នៃ​អក្សរសាស្ត្រ​ជាតិ ហើយក៏​ជា​មូលដ្ឋានគ្រឹះ​នៃ​ធនធានមនុស្ស សម្រាប់​បន្តវេន ទៅ​ថ្ងៃ​អនាគត​ផងដែរ ៕
អត្ថបទ និង​រូបភាព ៖ ម៉ី សុខា​រិ​ទ្ធ / គឿន វ៉េ​ត​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
Tags: បុណ្យផ្កា​ប្រាក់​សាមគ្គីសាលារៀន​បឋមសិក្សាភូមិ​វិហារ​ចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បើក​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​ការអភិរក្ស​វាយ​ន​ភណ្ឌ​

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បើក​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​ការអភិរក្ស​វាយ​ន​ភណ្ឌ​

បុរស​ម្នាក់​ត្រូវបាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​នៅក្នុង​ស្រុក​ប្រាសាទបាគង​

បុរស​ម្នាក់​ត្រូវបាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​នៅក្នុង​ស្រុក​ប្រាសាទបាគង​

ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​សង្ឃឹមថា សោភ័ណភាព​ក្នុង​ក្រុង​សៀមរាបនឹងមាន​ភាពល្អប្រសើរ​ជាង​មុន​បន្ទាប់ពី​មាន​ចំណាត់​ការក្ដៅ​ពី​សំណាក់​អាជ្ញាធរខេត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.