Saturday, March 25, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម​អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចុះ​ជួបនិង​សួរសុខទុក្ខជាមួយ​បងប្អូន​អាជីវករ​ផ្សារ​ដើម​ក្រឡាញ់​

ដោយ Pothe Thun
05/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
4.8k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដើម្បី​បង្កើន​នូវ​ភាព​ស្និត​ស្នាល​ជាមួយ​បងប្អូន​អាជីវករ នៅ​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់ ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​ប្រតិភូ​ខេត្ត​ចុះ​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​អាជីវករ ដែល​បាន​កំពុង​ធ្វើ​អាជីវកម្ម​លក់ដូរ​ទំនិញ​របស់ខ្លួន ដើម្បី​ក្តាប់​នូវ​រាល់​បញ្ហា​មួយ ចំនួន​របស់​បងប្អូន​អាជីវករ ដោយមាន​អមដំណើរ​ដោយ លោកនាយក​រដ្ឋបាល​សាលាខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ចៅសង្កាត់ និង ប្រធាន​គ្រប់គ្រង​ផ្សារ​ដើម​ក្រឡាញ់ ចូលរួម​ផងដែរ ។

​ក្នុង​ការចុះ​ជួប​សំណេះសំណាល​នោះ ឯកឧត្តម​អភិបាលខេត្ត រួម​ប្រតិភូ​អមដំណើរ ក៏បាន​អញ្ជើញពិសារ​នំ​បញ្ចុក​ដែលជា​នំ​របស់​ដូនតា​ខ្មែរ​យើង​បាន​បន្សល់ទុក ត​កូនចៅ​គ្រប់​ដំណរ​តរៀងមក ។ ម្យ៉ាងទៀត នំ​បញ្ចុក​នេះ​ក៏មាន​ជីវប្រវត្តិ​ជា យូ​លុង​មកហើយ​ផងដែរ នៅក្នុង​រឿងព្រេង​បុរាណ (​ធន​ជ័យ​) ដែលជា​អ្នកប្រាជ្ញ​ខ្មែរ​យើង បាន​បង្កើតឡើង​នូវ​នំ​បញ្ចុក​នេះ ហើយ​បាន​មកដល់​បច្ចុប្បន្ន​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើជា​មុខរបរ អាជីវកម្ម​សម្រាប់​ចិញ្ចឹមជីវិត​ក្នុង​ក្រុមគ្រួសារ​ទៀតផង ។​

​ឆ្លងតាម​ការបញ្ជាក់រ​ប​ស់លោក សុខ តុញ ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ដើម​ក្រឡាញ់ បាន​ឲ្យ​ដឹងថា ចំពោះ បញ្ហា​ដែល​កើតឡើង​កន្លងមក​ជាមួយ​អាជីវករ​ផ្សារ ត្រូវបាន​បញ្ចប់​ហើយ ក្រោម​កិច្ចសហការ​ជាមួយ​សាលាខេត្ត សាលាក្រុង ដោយ​បងប្អូន​បានធ្វើការ​ឯកភាពគ្នា ក្នុងការ​ចាប់ឆ្នោត​យក​តូប​លក់ដូរ​របស់ខ្លួន ។ ម្យ៉ាងទៀត ចំពោះ​ភាព​អាណាធិបតេយ្យ ក្នុងការ​លក់ដូរ​នៅលើ​ផ្លូវ​នោះ គឺ​បណ្តា​មកពី​បងប្អូន​ដែល​រស់​នៅតាម​ផ្ទះល្វែង​ជុំវិញ​ផ្សារ​នេះ បាន​ជួល​ឲ្យ​ពួកគាត់​លក់ដូ បន្លែ ត្រី​សាច់ ដែល​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ទៅមក លើផ្លូវ​ចាក់​បេតុង​ជុំវិញ​ផ្សារ​នេះ ។

ព័ត៌មានជាតិ ថ្មីៗ

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

24/03/2023
សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

24/03/2023

​តាម​ការបញ្ជាក់ ក៏ដូចជា​សំណូមពរ​របស់​បងប្អូន​អាជីវករ ដែលមាន​តូប​លក់ដូរ​នៅ​ជាន់​ខាងលើ ក៏បាន​លើកឡើង​ដូច ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ផងដែរ ។ អ្នក​មីង​ក៏បាន​សំណូមពរ​ដល់​ឯកឧត្តម​អភិបាលខេត្ត ក៏​ដូច​អភិបាលក្រុង សុំ​ជួយ​ធ្វើ​អន្តរាគមន៍ ចំពោះ​បងប្អូន​អាជីវករ​មួយចំនួន ដែល​បាន​មាន​តូប​លក់ដូរ​នៅ​ជាន់​ខាងលើ សុំ​ឲ្យ​ចូលមក​លក់​នៅតាម​ទី កន្លែង​របស់ខ្លួន គឺ មិនត្រូវ​ទៅ​លក់ដូរ​នៅលើ​ដងផ្លូវ​សាធារណៈ ដែល​ជួល​ដោយ​ម្ចាស់​ផ្ទះល្វែង តាមបែប​អាណាធិបតេយ្យ នោះឡើយ ។ ម្យ៉ាងទៀត​ក៏​សុំ​ឲ្យ​គណៈ​គ្រប់គ្រង​ផ្សារ ត្រូវ​បញ្ឈប់​ការ​ឲ្យ​ជឹះ​ម៉ូតូ​ចូល​ទិញ​ឥ​វ៉ាន់​នៅតាម​តូប​លក់ដូរ ដែល​ធ្វើ​ឲ្យ ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សណ្តាប់ធ្នាប់​ក្នុង​ផ្សារ និង សុំ​ឲ្យ​អ្នកលក់ដូរ​ទាំងឡាយ ត្រូវ​ចូលរួម​ធ្វើការ​សម្អាត​អនាម័យ បរិស្ថាន​ក្នុង ផ្សារ មិន​ត្រូវយក​កាកសំណល់​ទៅ​ចាក់​ចូលក្នុង​ប្រឡាយ​លូ​ឡើយ ដែល​បង្ក​ឲ្យ​ជួប​នូវ​អន្តរាយ​នាពេល​រដូវវស្សា ហើយ​បែ​ទៅ បន្ទោស​អាជ្ញាធរ​មូលដ្ឋាន​ទៅវិញ ។ ក្នុងនោះដែរ​ក៏មាន​ក្រុម​បងប្អូន​អាជីវករ ដែល​គ្មាន​ទីកន្លែង​លក់ដូរ​នឹង​គេ ក៏បាន​សុំ​ឲ្យ ឯកឧត្តម​អភិបាលខេត្ត ជួយ​ធ្វើការ​ដោះស្រាយ ដើម្បី​បាន​ទីកន្លែង​លក់ដូរ ដូច​បងប្អូន​អាជីវករ​ឯទៀត​ផងដែរ ។

​មានប្រសាសន៍​នោះដែរ​ឯកឧត្តម ទៀ សីហា ក៏បាន​សុំ​ឲ្យ​នាយក​រដ្ឋបាល​សាលាខេត្ត ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត និង​សាលាក្រុង​សហការគ្នាជាមួយ​គណៈកម្មកា​រ​គ្រប់គ្រង​ផ្សារ ត្រូវ​ធ្វើការ​ស្រង់​នូវ​ទិ​ន្និ​ន័យ ចំពោះ​បងប្អូន​អាជីវករ​ដែលមាន​តូប​លក់ដូរ​ហើយ តែ​មិនបាន មក​លក់​នៅ​កន្លែង​របស់ខ្លួន ហើយ​ទៅ​លក់ដូរ​តាមបែប​អាណាធិបតេយ្យ​នៅតាម​ដងផ្លូវ​សាធារណៈ ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​ការ ធ្វើ​ចរាចរណ៍​ទៅមក និង ចំពោះ​បងប្អូន​អាជីវករ​ដែល​គ្មាន​ទីកន្លែង​លក់ដូរ​ផងដែរ ។

​ក្នុងនោះដែរ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន និង គណៈ​គ្រប់ គ្រង​ផ្សារ ក៏​ដូច​សន្តិសុខ​ផ្សារ ត្រូវធ្វើ​ការទទួលខុសត្រូវ​ខ្ពស់ លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​នៅក្នុង និង​ជុំវិញ​ទីផ្សារ ដោយ​មិន​អនុញ្ញាត​គ្រប់​យានយន្ត បើកបរ​ចូលក្នុង​ផ្សារ ដើម្បី​ទិញ​ឥ​វ៉ាន់​នោះឡើយ ព្រមទាំង​បង្កើន​ការយកចិត្តទុកដាក់ ក្នុងការ​គ្រប់គ្រង​រាល់​កាកសំណល់​ទីផ្សារ និង ប្រព័ន្ធ​បង្ហូរទឹក​ជុំវិញ​ផ្សារ​ឲ្យ បានល្អ ដើម្បី​ធានា​ដល់​ចរន្តទឹក​ហូរ​បាន​ទាន់ពេល មិន​បង្ក​ឲ្យ​មានការ​កកស្ទះ​ទៀតផង ។​

ឯកឧត្តម​ក៏បាន​លើក​ផងដែរ​ថា ផ្សារ​ដើម​ក្រឡាញ់​នេះ កើតឡើង​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយ​សម្តេច​បាន​យកចិត្តទុកដាក់​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់​កាលៈទេសៈ​ទៀតផង ។ ម្យ៉ាងទៀត​ដោយ​ទៅ​ផ្សារ​នេះ ក៏​ជាទី​កន្លែង​បំពេញតម្រូវការ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ផងដែរ ។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ​ឯកឧត្តម ទៀ សីហា ក៏បាន​អញ្ជើញ​ចុះទៅពិនិត្យ ប្រឡាយ​ប្រវត្តិសាស្ត្រ​ដែល​ស្ថិត​នៅជាប់​ខាងលិច ផ្សារ​ដើម​ក្រឡាញ់ ហើយ​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ ធ្វើ​លំនៅដ្ឋាន​រំលោភបំពាន​យក​ដី​ប្រឡាយ បណ្តាល​ធ្វើ​ឲ្យ​ប្រឡាយ​រួម​តូចចង្អៀត ដែល​តែង​បង្កបញ្ហា នៅពេល​រដូវវស្សា ធ្វើ​ឲ្យ​ចរន្តទឹក​ហូរ​មិនទាន់ បាន​បង្ក​ឲ្យ​មានទឹក​លិច​នៅ​ផ្នែ​ង​ខាងលើ​ទៀតផង ។ ក្នុងនោះដែរ ឯកឧត្តម​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង មន្ទីរជំនាញ​ពាក់ព័ន្ធ ត្រូវ​ធ្វើការ​សហការគ្នា ត្រួតពិនិត្យ និង សិក្សា​ឡើងវិញ ចំពោះ​រាល់​សំណង់​ទាំងឡាយ ដែល​បាន​រំលោភ​មកលើ​ដី​ប្រឡាយ ព្រមទាំង​ច្បាប់​សាងសង់​ផងដែរ ៕

​អត្ថបទ និង រូបភាព ៖ ម៉ី សុខា​រិ​ទ្ធ​

Tags: ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់ ខេត្តសៀមរាបអាជីវករ​ផ្សារ​ដើម​ក្រឡាញ់​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាលាInternational School of Siem Reap ( ISSR )រៀបចំ​ពិធី​អបអរ​ទិវា​បរិស្ថាន​ពិភពលោក

សាលាInternational School of Siem Reap ( ISSR )រៀបចំ​ពិធី​អបអរ​ទិវា​បរិស្ថាន​ពិភពលោក

សាលារៀន​បឋមសិក្សាភូមិ​វិហារ​ចិន រៀបចំ​បុណ្យ​ផ្កាប្រាក់​សាមគ្គីដើម្បី​ប្រមូល​ថវិការ​សាងសង់​អគារសិក្សា​

សាលារៀន​បឋមសិក្សាភូមិ​វិហារ​ចិន រៀបចំ​បុណ្យ​ផ្កាប្រាក់​សាមគ្គីដើម្បី​ប្រមូល​ថវិការ​សាងសង់​អគារសិក្សា​

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បើក​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​ការអភិរក្ស​វាយ​ន​ភណ្ឌ​

សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បើក​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​ការអភិរក្ស​វាយ​ន​ភណ្ឌ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1370 shares
    Share 548 Tweet 343
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    886 shares
    Share 354 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    647 shares
    Share 259 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    575 shares
    Share 230 Tweet 144
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (475)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,026)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,619)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (782)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.