Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

 ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ជួបពិភាក្សា​ការងារ ជាមួយនឹង​ប្រតិភូ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP)

ដោយ Pothe Thun
05/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត សៀមរាប បាន​ជួបពិភាក្សា​ការងារ ជាមួយ​ប្រតិភូ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ដឹកនាំ​ដោយ លោកស្រី ERDELMANN Francesca នាយិកា កម្មវិធី ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា និង​មានការ​ចូលរួម​ពី លោក​នាយករង​រដ្ឋបាល នាយករង​ទីចាត់ការ​អន្តរ​វិស័យ នាយករង​ទីចាត់ការ​ទំនាក់ទំនង​សាធារណៈ និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ប្រតិភូ​អមដំណើរ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ។

​លោកស្រី ERDELMANN Francesca នាយិកា​អង្គការ​ស្បៀងអាហារ​ពិភពលោក ប្រចាំ ប្រទេស កម្ពុជា បាន​មាន​ប្រសា​ស៍​ថា កម្មវិធី ស្បៀងអាហារ​ពិភពលោក (WFP) នៃ​អង្គការសហប្រជាជាតិ គឺជា​អង្គការ​ដ៏​ធំ​មួយ​ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពអត់ឃ្លាន និង​បានធ្វើការ​ទូទាំង​ពិភពលោក ដើម្បី​ធានាថា គ្មាន​កុមា​រណា​ម្នាក់​ដែល​ចូល​គេង​ទាំង​នៅ​ឃ្លាន​អាហារ​ឡើយ ហើយ​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រងគ្រោះ​ទាំងអស់ ជាពិសេស ស្ដ្រី និង​កុមារ អាច​ទទួលបាន​នូវ​អាហារ ដែលមាន​អាហារ​រូប​ត្ថ​ម្ភ តាម​តម្រូវការ​របស់​ពួកគេ​។

​លោកស្រី ERDELMANN Francesca ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប និង​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អញ្ជើញ​ប្រតិភូ និង​មន្ត្រី​នៃ​ប្រទេស​ទាំង​៦០ លើ​ពិភពលោក ដែល​បានទទួល​ការឧបត្ថម្ភ​ពី​អង្គការ​ស្បៀងអាហារ ពិភពលោក​ដើម្បី​រៀបចំ​កិច្ចប្រជុំ​ដ៏​ធំ​មួយ​នៅ​ខែធ្នូ ឆ្នាំ​២០១៩​ខាងមុខ ហើយ​ខេត្តសៀមរាប​គឺជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ​។​
​មាន​ប្រសា​ស៍​ក្នុងឱកាស​នោះដែរ លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោកស្រី​នាយិកា​ប្រធាន​ប្រតិភូ និង​ក្រុមការងារ​របស់​អង្គការ​ស្បៀងអាហារ​ពិភពលោក​(WFP) ទាំងអស់​ដែល​បាន​ជួយ​ទំនុប​ម្រុ​ង​ឧបត្ថម្ភ​អាហារ​មកលើ​ស្ដ្រី និង​កា​មារ​កម្ពុជា ជាពិសេស សម្រាប់​ការឧបត្ថម្ភ​កម្មវិធី​អាហារ​ដល់​សាលាបឋមសិក្សា​ចំនួន ៤០៦ នៅក្នុង​ខេត្តសៀមរាប​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​សូមបញ្ជាក់​ផងដែរ​ថា កម្មវិធី​ស្បៀងអាហារ​ពិភពលោក បាន​នឹង​កំពុង​អនុវត្ត​កម្មវិធី​អាហារ​តាម​សាលារៀន នៅក្នុង​ខេត្ត​ទាំង ៨ រួមមាន ខេត្ត សៀមរាប បាត់ដំបង ឧ​ត្ត​រ​មានជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង កំពង់ឆ្នាំង និង​ខេត្ត ពោធិ៍សាត់ ។ ហើយ​គោលបំណង នៃ​កម្មវិធី​នេះ​គឺ​ក្នុង​គោលបំណង​៖
១- ដើម្បី​បង្កើន​នូវ​លទ្ធភាព​ទទួលបាន​ការអប់រំ ធានាបាន​ការ​មក​រៀន​ទៀងទាត់ កាត់បន្ថយ​ការបោះបង់​សិក្សា ថ្នាក់បឋមសិក្សា
២-​កាត់បន្ថយ ភាព​ស្រេកឃ្លាន​រយៈពេល​ខ្លី​
៣-​ពង្រឹង​ការអភិវឌ្ឍន៍​របស់​កុមារ និង​ការចុះឈ្មោះ​ចូលរៀន​បាន​ត្រឹមត្រូវ​តាម​អាយុ​កំណត់​
៤-​បង្កើន​ភាពជា​ម្ចាស់​ដល់​ថ្នាក់ជាតិ អភិវឌ្ឍន៍​សមត្ថភាព និង​លើកកម្ពស់​និរន្តរភាព​សង្គម ៕


​អត្ថបទ និង​រូបភាព ៖​សី​ហរិ​ទ្ធ​

Tags: WFP)ថ្នាក់ដឹកនាំ​ខេត្ត​សៀមរាប​ប្រតិភូ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោកលោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្លោកស្រី ERDELMANN Francesca
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បេសកជន​ចិន​ប្រមាណ ២​ពាន់​នាក់​បាន​មកដល់​កម្ពុជា​ហើយដើម្បី​ចូលរួម​កម្មវិធីឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩

បេសកជន​ចិន​ប្រមាណ ២​ពាន់​នាក់​បាន​មកដល់​កម្ពុជា​ហើយដើម្បី​ចូលរួម​កម្មវិធីឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩

ស្ត្រី​ម្នាក់​រស់នៅក្នុង​ខេត្តសៀមរាប​បាន​ស្លាប់​ភ្លាមៗដោយសារ​គ្រោះថ្នាក់​ចរាចរណ៍កាលពី​ម្សិលមិញ​

ស្ត្រី​ម្នាក់​រស់នៅក្នុង​ខេត្តសៀមរាប​បាន​ស្លាប់​ភ្លាមៗដោយសារ​គ្រោះថ្នាក់​ចរាចរណ៍កាលពី​ម្សិលមិញ​

ឯកឧត្តម​អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចុះ​ជួបនិង​សួរសុខទុក្ខជាមួយ​បងប្អូន​អាជីវករ​ផ្សារ​ដើម​ក្រឡាញ់​

ឯកឧត្តម​អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចុះ​ជួបនិង​សួរសុខទុក្ខជាមួយ​បងប្អូន​អាជីវករ​ផ្សារ​ដើម​ក្រឡាញ់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.