Wednesday, December 6, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្តសៀមរាប ចុះ​អប់រំ​ផ្សព្វផ្សាយនិង​ចែក​ខិតប័ណ្ណដល់​សិស្សានុសិស្ស​នៅក្នុង​វិទ្យាល័យ ហ៊ុនសែន​ស្វាយ​ធំ​

ដោយ Pothe Thun
04/06/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ យុវជន​កាកបាទក្រហម កម្ពុជា វិទ្យាល័យ ហ៊ុនសែន ស្វាយ​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ចំនួន ៣២ នាក់ បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ សុវត្ថិភាព​ចរាចរណ៍ ដល់​កុមារ នៅ​អនុវិទ្យាល័យ និង​សាលាបឋមសិក្សា ហ៊ុនសែន​ស្វាយ​ធំ ក្នុង​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ដោយមាន​ការដឹកនាំ​លោកស្រី សំ សា​វ៉ាង មន្ត្រី​គម្រោង​សុ​វត្ថ​ភាព​ចរាចរណ៍ និង​ការសហការ​ជាមួយ​មន្ត្រី នគរបាល​អធិការ​ស្រុក មន្ត្រី​បុ​ស្តិ៍​ឃុំ​ក​ណ្តែ​ក សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​កុមារ​ចូលរួម​សរុប​ចំនួន​១៥៩​នាក់ ។​

​មាន​ប្រសា​ស៍​ក្នុងឱកាស​នេះដែរ លោកស្រី សំ សា​វ៉ាង បានឱ្យដឹងថា បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​បញ្ហា​ប្រឈម​ដ៍​ធំ​របស់​ប្រទេស​កម្ពុជា វា​បានសម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ បានធ្វើឱ្យ​បាត់បង់​ធនធានមនុស្ស បន្សល់ទុក​នូវ​កុមារ​កំព្រា ស្ត្រី មេ​មា​យ ជនពិការ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេសជាតិ និង​ខូចខាត​សណ្តាប់ធ្នាប់​សង្គម គឺ​បណ្តាលមកពី​អ្នកប្រើប្រាស់​ផ្លូវ​មិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បើកបរ​ហួស​ល្បឿន​កំណត់ និង​មិន​ពាក់ មួកសុវត្ថិភាព នៅពេល​ធ្វើដំណើរ​។​

​លោកស្រី សា​វ៉ាង បាន​បន្តថា អ្នកបើកបរ​យាយ​ន្ត​គ្រប់​ប្រភេទ​គួរតែមាន​ការគោរព និង​ប្រុងប្រយ័ត្ន​ខ្ពស់ នៅពេល​មកដល់​ជិត​សាលា ជាពិសេស​ត្រូវ​បន្ថយល្បឿន​ផង ដើម្បី​រួមគ្នា​កាត់បន្ថយ ការស្លាប់​និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​

ព័ត៌មានជាតិ ថ្មីៗ

ក្បាលដីជាង ៩រយក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋដើម្បីធ្វើការពិនិត្យ និងតវ៉ា

ក្បាលដីជាង ៩រយក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋដើម្បីធ្វើការពិនិត្យ និងតវ៉ា

05/12/2023
មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការនឹងរដ្ឋបាលស្រុកជីក្រែង បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងតវ៉ា

មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការនឹងរដ្ឋបាលស្រុកជីក្រែង បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងតវ៉ា

05/12/2023

​ក្នុង​សកម្មភាព ផ្សព្វផ្សាយ​មាន​ចែក​ខិតប័ណ្ណ​សុវត្ថិភាព​ចរាចរណ៍ ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍ វិធី​ពាក់មួក​ឱ្យបាន​ត្រឹមត្រូវ​ចែក​ខិតប័ណ្ណ​ស្តីពី​ស្លាក​សញ្ញា​ចរាចរណ៍​សំខាន់ៗ សារ​សុវត្ថិភាព ថ្ងៃនេះ​ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ផងដែរ​។​

​សូមបញ្ជាក់ថា​នៅក្នុង​យុទ្ធនាការ​នេះ​បានការ​គាំទ្រ និង​សហការ ដឹកនាំ ពី​គណៈ​គ្រប់គ្រង​សាលា អ្នកគ្រូ​ទីប្រឹក្សា​យុវជន​កាកបាទក្រហម​ប្រចាំ​សាលា ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​ស្លាប់ របួស ពិការ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និង​លើ​កម្ពស់​សិទ្ធិ​ជនពិការ ហើយ​យុ​ទ្ឋ​នា​ការផ្សព្វផ្សាយ​និ ង​ចែក​ខិតប័ណ្ណ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​និង​ពិការភាព​នេះ គឺ​ក្រុមយុវជន​កាកបាទក្រហម បាន​ពន្យល់​ដល់​សិស្សានុសិស្ស ឱ្យ​ពួកគាត់​បាន​យល់​អំពី​វិធី​ពាក់មួក​សុវត្ថិភាព និង​ជម្រុញ​ដល់​ពួកគាត់​ពេល​បើកបរ​ត្រូវ​ពាក់មួក និង​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ឱ្យបាន​ជាប់​ជាប្រចាំ បើកបរ​ទៅតាម​ល្បឿន​កំណត់ គោរព​ស្លាក​សញ្ញា​តាម​ដងផ្លូវ ជាដើម​។​ល​។​

​អត្ថបទ និង​រូបភាព​៖ យូ វង្ស​

Tags: យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្តសៀមរាបវិទ្យាល័យ ហ៊ុនសែន​ស្វាយ​ធំ​​អប់រំ​ផ្សព្វផ្សាយនិង​ចែក​ខិតប័ណ្ឌ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​អាជ្ញាធរ​ក្រុង​សៀមរាប នឹង​ចាប់ផ្ដើម​អនុវត្តន៍​ការផាកពិន័យ​លើ​ការ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​

​អាជ្ញាធរ​ក្រុង​សៀមរាប នឹង​ចាប់ផ្ដើម​អនុវត្តន៍​ការផាកពិន័យ​លើ​ការ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​

 ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ជួបពិភាក្សា​ការងារ ជាមួយនឹង​ប្រតិភូ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP)

 ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ជួបពិភាក្សា​ការងារ ជាមួយនឹង​ប្រតិភូ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP)

បេសកជន​ចិន​ប្រមាណ ២​ពាន់​នាក់​បាន​មកដល់​កម្ពុជា​ហើយដើម្បី​ចូលរួម​កម្មវិធីឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩

បេសកជន​ចិន​ប្រមាណ ២​ពាន់​នាក់​បាន​មកដល់​កម្ពុជា​ហើយដើម្បី​ចូលរួម​កម្មវិធីឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    93 shares
    Share 37 Tweet 23
  • ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

    83 shares
    Share 33 Tweet 21
  • វេទិកាអប់រំផ្លូវចិត្ត និងការចែករំលែកចំណេះដឹងដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”

    69 shares
    Share 28 Tweet 17
  • សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមបុណ្យសពពលរដ្ឋ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅភ្នំគូលេន

    38 shares
    Share 15 Tweet 10
  • ក្នុងរយៈពេល៣ថ្ងៃ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណ ៣០ម៉ឺននាក់

    36 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (112)
  • ចំណេះដឹង និង ការអប់រំ (557)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,260)
  • ព័ត៌មានកីឡា (50)
  • ព័ត៌មានជាតិ (5,142)
  • ព័ត៌មានជាតិទូទៅ (208)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (859)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (807)
  • សាសនា និង មនុស្សធម៌ (886)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (209)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.