Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្ត​លលៃ​ជាវ​ត្ត​គំរូ​មួយ ដែល​បាន​ផ្លាស់ប្ដូរ​ទីតាំង​កុដិ​ព្រះសង្ឃដើម្បី​អភិរក្ស​តម្លៃ​បេតិកភណ្ឌ​ពិភពលោក​

ដោយ Pothe Thun
04/06/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
189
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អ្នកជំនាញ​អាដហុក​នៃ​គណៈកម្មាធិការ​អន្ដរជាតិ​សម្របសម្រួល ការ​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ដ្រ​អង្គរ ហៅ​កាត់​ថា អាស៊ី​ស៊ី​-​អង្គរ លោក​សាស្ត្រាចារ្យ មួន​ណឺ ប៊ូ​ឆិ​ន​ណា​ឃី​(Mounir Bouchenaki) បញ្ជាក់ថា ការសម្រេច​ព្រះទ័យ​ផ្លាស់ប្ដូរ​ទីតាំង​កុដិ​ដែលមាន​អាយុកាល​យូរណាស់​មកហើយ របស់​ព្រះសង្ឃ​នៅ​វត្ត​លលៃ ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប គឺជា​ការលើកស្ទួយ​ការអភិរក្ស​មរតក​ដូនតា​ខ្មែរ និង​យល់​ពី​តម្លៃ​បេតិកភណ្ឌ​ពិភពលោក​។​

​នៅ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុង​ដំណើរ​ចុះ​តាមដាន​អនុសាសន៍​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​នៃ​កិច្ចការ​អភិរក្ស ជួសជុល​ប្រាសាទ​នៅ​តំបន់​ឧទ្យាន​រលួស លោក​សាស្ត្រាចារ្យ មួន​ណឺ ប៊ូ​ឆិ​ន​ណា​ឃី​(Mounir Bouchenaki) បានបញ្ជាក់​បន្ថែមថា ចំពោះ​ទឹកចិត្ត និង​ឆន្ទៈ​នៃ​ការលះបង់​របស់​ព្រះសង្ឃ​គង់​ក្នុង​វត្ត​លលៃ​នេះ លោក​នឹងធ្វើ​របាយការណ៍​មួយ​ជូនទៅ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក ដើម្បី​ជម្រាប​អំពី​ភាពជា​គំរូ​របស់​កម្ពុជា​ក្នុង​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​។​

​ក្នុងនាម​អ្នកសម្របសម្រួល​ដ៏​សំខាន់​ជាមួយ​ព្រះសង្ឃ​នឹង​ការអភិរក្ស​ប្រាសាទ ព្រះ​មេគណ​ខេត្តសៀមរាប ព្រះអង្គ ជុំ គឹម​ឡេង មាន​សង្ឃដីកា​ថា នាពេល​កន្លងមក វត្ត​លលៃ ជាវ​ត្ត​ដែលមាន​ការសាងសង់​កុដិ សាលាឆាន់ ព្រះវិហារ​នៅលើ​ខឿន​ប្រាសាទបុរាណ ហើយ​សំណង់​នោះ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​គ្រឹះ​ប្រាសាទ និង​តម្លៃ​ប្រាសាទ​។ ប៉ុន្តែ​ព្រះអង្គ​សប្បាយ​ប្រ​ទ័យ ដែល​វត្ត​លលៃ​ក្លាយជា​គំរូ​ទីមួយ ដែល​យល់​ពី​តម្លៃ​បេតិកភណ្ឌ ដោយ​ព្រះសង្ឃ អាចារ្យ គណៈកម្មការ​វត្ត ពុទ្ធបរិស័ទ​បាន​ចូលរួម​ការពារ​សម្បត្តិ​ដូនតា​ដោយ​ក្តី​ស្រឡាញ់ ហើយ​ព្រម​និមន្ត​ផ្លាស់​ទី​កុដិ​មក​គង់នៅ​ខាងក្រោម តាម​អនុសាសន៍​របស់​គណៈកម្មាធិកា​រ​អាយ​ស៊ី​ស៊ី​-​អង្គរ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​អ្នកជំនាញ​ថែរក្សា និង​អភិរក្ស​ប្រាសាទ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ព្រះ​តេជគុណ ក៏បាន​អរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ចំពោះ​កិច្ចសម្របសម្រួល​ផ្សេងៗ និង​បាន​ដង្ហែ​ផ្កាប្រាក់​សាមគ្គី​ក្នុងការ​សាងសង់​កុដិ​ថ្មី​ប្រគេន​ព្រះសង្ឃ​ថែមទៀត​។ ព្រះ​តេជគុណ​ក៏​សំណូមពរ​ឱ្យ​ញោមញាតិ​ចេះ​ស្រឡាញ់ ចេះ​ថែរក្សា ចូលរួម​ការពារ​សម្បត្តិ​ដូនតា សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក បើកាលណា​យើង​នាំគ្នា​សាងសង់​ផ្ទះ សាលា វត្ត​អារាម​នៅក្បែរ​ប្រាសាទ​ដោយ​មិនបាន​ថែរក្សា ការពារ​ត្រឹមត្រូវ វា​នឹង​នាំឱ្យមាន​ផលប៉ះពាល់​ដល់​តម្លៃ​ជាតិ កេរ​មរតក​ដូនតា​ឱ្យ​ខូចខាត​មិន​ខាន​៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ​កុដិ​ព្រះសង្ឃគណៈកម្មាធិការ​អន្ដរជាតិ​សម្របសម្រួល ការ​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ដ្រ​អង្គរវត្ត​លលៃ​​អភិរក្ស​តម្លៃ​បេតិកភណ្ឌ​ពិភពលោក​អាជ្ញាធរជាតិអប្សរាអាស៊ី​ស៊ី​-​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្តសៀមរាប ចុះ​អប់រំ​ផ្សព្វផ្សាយនិង​ចែក​ខិតប័ណ្ណដល់​សិស្សានុសិស្ស​នៅក្នុង​វិទ្យាល័យ ហ៊ុនសែន​ស្វាយ​ធំ​

យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្តសៀមរាប ចុះ​អប់រំ​ផ្សព្វផ្សាយនិង​ចែក​ខិតប័ណ្ណដល់​សិស្សានុសិស្ស​នៅក្នុង​វិទ្យាល័យ ហ៊ុនសែន​ស្វាយ​ធំ​

​អាជ្ញាធរ​ក្រុង​សៀមរាប នឹង​ចាប់ផ្ដើម​អនុវត្តន៍​ការផាកពិន័យ​លើ​ការ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​

​អាជ្ញាធរ​ក្រុង​សៀមរាប នឹង​ចាប់ផ្ដើម​អនុវត្តន៍​ការផាកពិន័យ​លើ​ការ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​

 ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ជួបពិភាក្សា​ការងារ ជាមួយនឹង​ប្រតិភូ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP)

 ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ជួបពិភាក្សា​ការងារ ជាមួយនឹង​ប្រតិភូ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP)

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.