Tuesday, January 19, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ខេត្តសៀមរាប​នឹងមាន​កន្ត្រ​កវិល ខ្ពស់​ជាងគេ​លំដាប់​ទី​៣​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​អាច​ផ្ទុក​មនុស្ស​បាន​១៩២​នាក់​ក្នុងពេល​តែមួយ​

ដោយ Pothe Thun
30/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
2.6k
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​ក្រុមហ៊ុន​អង្គរ​អាយ ខេ​ម​ភេ​នី លី​មិ​ត​ធី​ត (Angkor Eye Company Limited) បាន​នាំចូល​កន្ត្រក​វិល​ពី​ប្រទេស​ជប៉ុន​ដែលមាន​កំពស់​៨៥​ម៉ែត្រ មាន​៤៨​កន្ត្រក និង​អាច​ផ្ទុក​មនុស្ស​បាន​១៩២​នាក់​ក្នុងពេល​តែមួយ មាន​ដាក់​នៅក្នុង​ខេត្តសៀមរាប ដែលមាន​ទីតាំងនៅ​ខាងកើត​ភូមិ​វប្បធម៌​កម្ពុជា ដោយ​ចាប់​បើក​ការដ្ឋាន​សាងសង់ កាលពី​ព្រឹក ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ។​

​លោក ម៉េង ហៀ​ង អគ្គនាយក​ក្រុមហ៊ុន​អង្គរ​អាយ បានឱ្យដឹងថា ៖ គម្រោង​នេះ​ត្រូវ​តំឡើង​និង​សាងសង់​ដោយ​ប្រើ​រយៈ ពេល​៦​ខែ គ្រោង​ប្រើប្រាស់​ថវិកា​សរុប​ចំនួន​៧.២​លាន​ដុល្លារ​អាមេរិក ហើយ​កម្ពុជា ជា​ប្រទេស​ទី​១ ដែល​បាន​នាំចូល​កន្ត្រក​វិល​ពី​ប្រទេស​ជប៉ុន និង​មាន​កម្ពស់​ខ្ពស់​ជាងគេ​ក្នុង​ទីផ្សារ​ធំ​ទី​៣​នៅ​អាស៊ីអាគ្នេយ៍​។​

ព័ត៌មានជាតិ ថ្មីៗ

វិស័យទូរគមនាគមន៍ក្នុងខេត្តសៀមរាប មានបញ្ហាប្រឈម ក្នុងពេលកំពុងមានការអនុវត្តគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

វិស័យទូរគមនាគមន៍ក្នុងខេត្តសៀមរាប មានបញ្ហាប្រឈម ក្នុងពេលកំពុងមានការអនុវត្តគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

19/01/2021
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ

19/01/2021

​លោក ម៉េង ហៀ​ង បានឱ្យដឹង​ទៀតថា ៖ មូលហេតុ​ដែល​ក្រុមហ៊ុន​សម្រេចយក​ទីតាំងនៅ​ខេត្តសៀមរាប​សម្រាប់​ការវិនិយោគ​នេះ គឺ​អាស្រ័យ​ដោយ ខេត្តសៀមរាប​សម្បូរ​ទៅ ដោយ​ប្រាង្គ​ប្រាសាទ និង​ជា​ខេត្ត​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​បំផុត ហើយ​នាពេលខាងមុខ​ជា​បន្តបន្ទាប់ ក្រុមហ៊ុន​នឹង​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្ត និង​បណ្តា​សហគមន៍​ទេសចរណ៍​នានា ដើម្បី​ចូលរួម​ផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរណ៍​ផងដែរ ។​

​លោក ថា​កិ​យូ​សិ សិ​ណុ​មី​យា (Taheyoshi Shinomiya) ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន អង្គរ អាយ ខម​ភេ​នី លី​មី​ធី​ត មានប្រសាសន៍ថា ៖ កន្ត្រក​វិល​អង្គរ​អាយ នឹង​ក្លាយជា​គំរោង​ទី​១៤ របស់​ក្រុមហ៊ុន CQ Amenic Co ខណៈដែល​ក្រុមហ៊ុន​នេះ មាន​កន្ត្រក​វិល​ចំនួន​១៣​កន្លែង​នៅក្នុង​ពិភពលោក ហើយក៏​ធ្លាប់បាន​ធ្វើការ​វិនិយោគ​លើកដំបូង​នៅ​កម្ពុជា សួន​ទឹក​នៅ​ផ្សារ​ទំនើប​អ៊ី អន ផងដែរ ហើយ​កន្ត្រក​វិល​ពី​ប្រទេស​ជប៉ុន​នេះ មាន​លក្ខណៈពិសេស​ប្លែក​ដែល​បាន​ផលិត​និង​បង្កើតឡើង​ជាមួយ​រូបសណ្ឋាន​លម្អិត​ដ៏​កម្រ ក្នុង ចំណោម​កន្ត្រក​វិល​ទាំ​១៤០​ក្នុងប្រទេស​ជប៉ុន​។​

​​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា​អភិបាលខេត្ត​បាន​សម្ដែង​នូវ​ការស្វាគមន៍ ការកោតសរសើរ​និង​ថ្លែងអំណរគុណ ចំពោះ​វិនិយោគិន​ជាតិ និង​អន្តរជាតិ ដែល​ជឿទុកចិត្ត​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បានមក​បណ្តាក់ទុន​នៅ​កម្ពុជា ក៏ដូចជា​នៅក្នុង​ខេត្តសៀមរាប ដែលជា​សក្ខីភាព​នា​ថ្ងៃនេះ​យើង​បាន​នឹង​កំពុង​ធ្វើ​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​មណ្ឌល​កម្សាន្ត​កន្ត្រ​កវិល លំដាប់​ពិភពលោក ដែល​ត្រូវ​ចំណាយ​ថវិកា​ជាង ៧​លាន​ដុល្លារ ដែលជា​ការវិនិយោគ​រួមគ្នា​រវាង​កម្ពុជា​-​ជប៉ុន​។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀតថា​៖ ការវិនិយោគ​នេះដែរ មិន​ត្រឹមតែ​ធ្វើការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូលមក​ទស្សនា​ខេត្តសៀមរាប​ស្នាក់​នៅបាន​កាន់តែ​យូរ​ថែមទៀត​ប៉ុណ្ណោះ​ទេ តែ​បាន​ស្រូបយក​កម្លាំង​ពលកម្ម​ពី​ការវិនិយោគ​នេះ​បាន​មួយចំនួនធំ​ផងដែរ ដែល​ពិតជា​បានរួម​ចំណែក​ដល់​ការជំរុញ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​កាន់តែ​ប្រសើរឡើង​មួយកម្រិត​ថែមទៀត ។​

​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប បាន​សម្តែង​នូវ​ក្តី​ជឿជាក់​និង​រំពឹងថា ៖​តាមរយៈ​នៃ​ការ​មក​វិនិយោគ​របស់​ក្រុមហ៊ុន​អង្គរ អាយ ខម​ភេ​នី លី​មី​ធី​ត ក្រុមហ៊ុន នឹង​បន្ត​បង្កើន​នូវ​ការវិនិយោគ​បន្ថែមទៀត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ខេត្តសៀមរាប លើ​វិស័យ ផ្សេងៗ​ទៀត ដើម្បី​ចូលរួម​ដល់​កិច្ចអភិវឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ខេត្តសៀមរាប និង​បានរួម​ចំណែក​ដល់​ការផ្សព្វផ្សាយ​អំពី​វប្បធម៌ អា​រិ​យ្យ​ធម៌​ខ្មែរ​ទៅកាន់​ភ្ញៀវទេសចរ​នៅ​ទូទាំង​ពិភពលោក ឱ្យ​ចូលមក​ទស្សនា​ខេត្តសៀមរាប កាន់តែ​ច្រើនឡើង ដែល​សកម្មភាព​ទាំងនេះ ពិតជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផលិត ផលិតផល​ទេសចរណ៍ ដែល​មិនអាច​ខ្វះ​បាន ៕

 

ខេត្តសៀមរាបនឹងមានកន្ត្រកវិល ខ្ពស់ជាងគេលំដាប់ទី៣ក្នុងតំបន់អាស៊ីអាគ្នេយ៍…

Posted by មន្ទីរព័ត៌មានខេត្តសៀមរាប on Saturday, June 29, 2019

​អត្ថបទ និង រូបថត : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: Angkor Eye Company Limitedកន្ត្រ​កវិល​ការវិនិយោគ​រួមគ្នា​រវាង​កម្ពុជា​-​ជប៉ុន​​ក្រុមហ៊ុន​អង្គរ​អាយ ខេ​ម​ភេ​នី លី​មិ​ត​ធី​តខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្មេងស្រី​អាយុ​២​ឆ្នាំ​ធ្លាក់​ចូលក្នុង​អាង​ក្រពើ ត្រូវ​ក្រពើ​ខាំ​ស៊ី​ដោយ​សល់​តែ​ឆ្អឹងលលាដ៍ក្បាល​

ក្មេងស្រី​អាយុ​២​ឆ្នាំ​ធ្លាក់​ចូលក្នុង​អាង​ក្រពើ ត្រូវ​ក្រពើ​ខាំ​ស៊ី​ដោយ​សល់​តែ​ឆ្អឹងលលាដ៍ក្បាល​

កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​ឥណ្ឌូនេស៊ី នៅ​ខេត្តសៀមរាប​

កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​ឥណ្ឌូនេស៊ី នៅ​ខេត្តសៀមរាប​

រដ្ឋបាល​ខេត្តសៀមរាបនាំយក​ថវិកា​ចំនួន ៤ ៨២០ ០០០​រៀល ចូលរួម​បុណ្យសព​កុមារី រ៉​ម រដ្ឋ​នារី នៅ​គេហដ្ឋាន​

រដ្ឋបាល​ខេត្តសៀមរាបនាំយក​ថវិកា​ចំនួន ៤ ៨២០ ០០០​រៀល ចូលរួម​បុណ្យសព​កុមារី រ៉​ម រដ្ឋ​នារី នៅ​គេហដ្ឋាន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

19/01/2021
រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

24/08/2020
នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

24/08/2020

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (256)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,121)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,851)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (444)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (329)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (436)
  • សេដ្ឋកិច្ច និង កសិកម្ម (113)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.