ការបោះជំរុំរបស់យុវជននៅខេត្ដសៀមរាប គឺជាការចែករំលែកបទពិសោធន៍ និងចំណេះដឹងគ្នាទៅវិញទៅមក
តំណាងក្រុមយុវជនបានលើកឡើងថា ក្នុងឱកាសនៃការបោះជុំរំយុវជនសាកលលើកទី៥ ដែលមានរយៈពេលមួយសប្តាហ៍កន្លងមកនេះ ដែលមានយុវជនប្រមាណជា៣០០នាក់ មកពីបណ្តាគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងសមាគមនានា ចំនួន៤១គ្រឹះស្ថាននោះ ពួកគាត់ទទួលបាននូវបទ ពិសោធន៍ និង ចំណេះដឹងជាច្រើន ដោយពួកគាត់ទាំងអស់គ្នា បានធ្វើកិច្ចការជាច្រើនដែលអ្នកខ្លះមិនធ្លាប់បានធ្វើទាស់តែសោះកាលពីពេលកន្លងទៅ ដូចជាការងារដាំស្លជាដើម ដោយពីមុនគឺសំអាងទៅលើឪពុកម្តាយទាំងស្រុង ។ តំណាងក្រុមយុវជនបានលើកឡើងទៀតថា ជាមួយគ្នានេះពួកគាត់ បានស្វែងរករូបចម្លាក់ដែលបរិយាយពីទេវកថាសាសនា ...