Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ខេត្ត​សៀមរាប​ទទួល​ជា​ម្ចាស់ផ្ទះ​បើក​កិច្ចប្រជុំ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៧

ដោយ Pothe Thun
14/01/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
76
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កិច្ចប្រជុំ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៧ ហៅ​កាត់​ថា APPF បាន​បើក​កិច្ចប្រជុំ​គណៈកម្មការ​ប្រតិបត្តិ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៩​នេះ នៅ​ក្រុង​សៀមរាប ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​។​

​ឯកឧត្តម ឈាង វុន​សមាជិក​រដ្ឋសភា​កម្ពុជា ទទួល បន្ទុក​កិច្ចការ​ឃោសនាការ ព័ត៌មាន និង​កិច្ច​សហប្រតិបត្តិ​អន្តរជាតិ​បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ គឺជា​ការត្រៀម​មុននឹង​ឈាន​ទៅ​បើក​កិច្ចប្រជុំ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៥​ខែ​មករា​ស្អែក​នេះ ដើម្បី​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ដែល​មាន​ប្រយោជន៍​ក្នុង​តំបន់ និង​លើ​ពិភពលោក​។​

​វេទិកា​នេះ ធ្វើឡើង​ក្រោម​មូលបទ​ស្តីពី «​ពង្រឹង​ភាពជា​ដៃគូ​សភា ដើម្បី សន្តិភាព សន្តិសុខ​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» សំដៅ​ពង្រឹង​កិច្ច​សហប្រតិបត្តិ ការ​របស់​សភា ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ប្រកបដោយ​ការទទួលខុសត្រូវ ដើម្បី​វឌ្ឍនភាព​សង្គម​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​ឯកឧត្តម​ឈាង វុន បានឲ្យដឹងថា កិច្ចប្រជុំ​នេះ មាន​ប្រទេស​ជា​សមាជិក​ចំនួន​២១​ប្រទេស បូក​រួម​ទាំង​កម្ពុជា​ក្នុងនោះ​មាន ប្រទេស​ចិន អូស្ត្រាលី ឡាវ សហព័ន្ធរុស្ស៊ី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ុង​ហ្គោលី ណូវ៉ែល​ហ្សឺ​ឡង់ ម៉ិចស៊ីកូ ជប៉ុន ថៃ កូរ៉េខាងត្បូង ឈី​លី ប៉ាពួ​ញូ​ហ្គី​នៀ និង​ប្រទេស​សិង្ហបូរី​ជាដើម​។​

​ឯកឧត្តម​បញ្ជាក់ថា ប្រទេស​ជា​មាជិក​ទាំងអស់​បាន​បញ្ជូន​សេចក្តីព្រាង សេចក្តីសម្រេច ពាក់ព័ន្ធ​នឹង​វិស័យ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច និង​ការកសាង​ទំនុកចិត្ត​ទៅក្នុង​កិច្ចប្រជុំ​រួចរាល់​ហើយ ដើម្បី​ជម្រុញ​បន្ថែម​នូវ​ការថែរក្សា​ការពារ សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់ ការប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅក្នុង​តំបន់ រួម​និង​ការលើកកម្ពស់​សមភាព​យេនឌ័រ​ក្នុង​វិស័យ​សភា​។​

​កិច្ចប្រជុំសភា​ថ្នាក់​តំបន់​នេះ ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ទី​១៧​ខែ​មករា ឆ្នាំ​២០១៩​នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​បណ្តា​ថ្នាក់ដឹកនាំ​សភា​មកពី​បណ្តា​ប្រទេស​ជា​សមាជិក​ចំនួន​២១ នៅក្នុង​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក​។

​ក្នុងនោះ ពិធី​បើក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៧ ជា​ផ្លូវការ នឹង​ប្រារព្ធ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មករា ក្រោម​ការស្វាគមន៍​ដោយ​ព្រះរាជសារ​របស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្ដម​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​មាន​ការចូលរួម​ថ្លែង​សន្ទរកថា គន្លឹះ​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូលៗ របស់​កម្ពុជា​មាន​ដូចជា សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​តំណាង​សភា​ប្រទេស​ជា​សមាជិក នៃ​វេទិកាសភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ច មុន​ពេល​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៧ ប្រកាស​បើក​ជា​ផ្លូវការ​។​

​គួរ​រំលឹក​ដែរ​ថា វេទិកា​APPF ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​១៩៩៣ ហើយ បច្ចុប្បន្ន មាន​សមាជិក​ពេញសិទ្ធិ​ចំនួន​២៧​ប្រទេស​។ ចំណែក​សភា​កម្ពុជា​បាន ចូល​ជា សមាជិក​ពេញសិទ្ធិ នៃ​វេទិកាសភា​នេះ កាលពី​ឆ្នាំ​១៩៩៥ ដើម្បី​ចូលរួម ស្វែងរក​សុខសន្តិភាព វិបុលភាព និង​ការអភិវឌ្ឍ​ក្នុង​តំបន់ និង​ពិភពលោក​៕

​រូបថត និង​អត្ថបទ​: លោក ជា ស្រស់​
​សម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: APPFកិច្ចប្រជុំ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៧ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្ត​សៀមរាប​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​​មន្ទីរ​រៀបចំ​ដែនដីនគរូបនីយកម្មសំណង់និង​សុរិយោដី​ខេត្ត យកចិត្តទុកដាក់​ដោះស្រាយ​ទំនាស់​ដីធ្លី​

អាជ្ញាធរ​ខេត្ត​សៀមរាប​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​​មន្ទីរ​រៀបចំ​ដែនដីនគរូបនីយកម្មសំណង់និង​សុរិយោដី​ខេត្ត យកចិត្តទុកដាក់​ដោះស្រាយ​ទំនាស់​ដីធ្លី​

ប្រធានសភា​ឡាវគាំទ្រ​លើ​ខ្លឹមសារ​អនុស្សរណៈនិងសុំឱ្យ​មាន​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា ឡាវ​

ប្រធានសភា​ឡាវគាំទ្រ​លើ​ខ្លឹមសារ​អនុស្សរណៈនិងសុំឱ្យ​មាន​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា ឡាវ​

សម្ដេច​ប្រធានរដ្ឋសភា​កម្ពុជាបង្ហាញថាការលើកកម្ពស់​សមភា​ព​យេនឌ័របាន​រួមចំណែក​ឱ្យ​មាន​សន្ដិភាពនិង​ការអភិវឌ្ឍ​

សម្ដេច​ប្រធានរដ្ឋសភា​កម្ពុជាបង្ហាញថាការលើកកម្ពស់​សមភា​ព​យេនឌ័របាន​រួមចំណែក​ឱ្យ​មាន​សន្ដិភាពនិង​ការអភិវឌ្ឍ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.