“កិច្ចសន្ទនាយុវជនអាស៊ាន” ជាការបង្កើតឱកាសដល់យុវជនក្នុងការចូលរួម និងកសាងអនាគតអាស៊ានថ្មីមួយស្របតាមបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០
សៀមរាប៖ មន្ត្រីជាន់ខ្ពស់កម្ពុជា និងអាស៊ាន បានអះអាងថា កម្មវិធីកិច្ចសន្ទនាយុវជនអាស៊ាន ជាវេទិការមួយដែលបានបង្កើតឱកាសដល់យុវជនយល់ដឹងនូវបញ្ហាផ្សេងៗដើម្បីចូលរួមនៅក្នុងការរៀបចំគោលនយោបាយ និងការផ្តល់អនុសាសន៍ផ្សេងៗដល់ថ្នាក់ដឹកនាំរបស់ខ្លួនបានយកទៅពិចារណា។ មានប្រសាសន៍នៅក្នុង សន្និសីទសារព័ត៌មាន ក្រោយពេលបិទបញ្ចប់កម្មវិធី នារសៀលថ្ងៃទី២៦ កក្កដា នេះ ឯកឧត្តម ហង់ជួន ណារ៉ុន បានលើកឡើងថា កម្មវិធីកិច្ចសន្ទនាយុវជនអាស៊ាននេះ ពិតជាមានសារសំខាន់សម្រាប់យុវជន ដែលជាការផ្តល់ឱកាសដល់តំណាងយុវជនមកពីប្រទេសទាំង១០ ...