Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

“កិច្ចសន្ទនាយុវជនអាស៊ាន” ជាការបង្កើតឱកាសដល់យុវជនក្នុងការចូលរួម និងកសាងអនាគតអាស៊ានថ្មីមួយស្របតាមបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០

ដោយ Pothe Thun
26/07/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
“កិច្ចសន្ទនាយុវជនអាស៊ាន” ជាការបង្កើតឱកាសដល់យុវជនក្នុងការចូលរួម និងកសាងអនាគតអាស៊ានថ្មីមួយស្របតាមបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សៀមរាប៖ មន្ត្រីជាន់ខ្ពស់កម្ពុជា និងអាស៊ាន បានអះអាងថា កម្មវិធីកិច្ចសន្ទនាយុវជនអាស៊ាន ជាវេទិការមួយដែលបានបង្កើតឱកាសដល់យុវជនយល់ដឹងនូវបញ្ហាផ្សេងៗដើម្បីចូលរួមនៅក្នុងការរៀបចំគោលនយោបាយ និងការផ្តល់អនុសាសន៍ផ្សេងៗដល់ថ្នាក់ដឹកនាំរបស់ខ្លួនបានយកទៅពិចារណា។

មានប្រសាសន៍នៅក្នុង សន្និសីទសារព័ត៌មាន ក្រោយពេលបិទបញ្ចប់កម្មវិធី នារសៀលថ្ងៃទី២៦ កក្កដា នេះ ឯកឧត្តម ហង់ជួន ណារ៉ុន បានលើកឡើងថា កម្មវិធីកិច្ចសន្ទនាយុវជនអាស៊ាននេះ ពិតជាមានសារសំខាន់សម្រាប់យុវជន ដែលជាការផ្តល់ឱកាសដល់តំណាងយុវជនមកពីប្រទេសទាំង១០ ដែលជាសមាជិកសមាគមអាស៊ាន និងយុវជនមកពីប្រទេសកូរ៉េខាងត្បូង អាចជជែកទល់មុខជាមួយរដ្ឋមន្ត្រីយុវជនអាស៊ាន និងមន្ត្រីជាន់ខ្ពស់នានាស្តីពីការផ្ដល់ អំណាចដល់យុវជន ចូលរួមឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ និងធ្វើសមាហរណកម្ម ក្នុងតំបន់។ កិច្ចសន្ទនាផ្តោតសំខាន់លើប្រធានបទស្នូលចំនួន៨ ផ្នែក ដូចជា ទី១ ផ្នែកអភិបាលកិច្ចល្អ ទី២ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទី៣ការបង្កើតការងារ សម្រាប់អនាគត់ ទី៤ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ទី៥ កំណើនប្រកបដោយបរិយាប័ន្ន ទី៦ ការប្រែប្រួលអាកាសធាតុ ទី៧ កាត់បន្ថយគម្លាតអភិវឌ្ឍនៃប្រទេសអាស៊ាន និងទី៨ ការផ្លាស់ប្តូររវាងប្រទេសនិងប្រទេស។

ឯកឧត្តមបន្តថា ជាមួយគ្នានេះ យុវជនក៏អាចយល់ដឹងនូវអ្វីដែលអាស៊ានកំពុងធ្វើ អាស៊ានធ្វើអ្វី គឺធ្វើដើម្បីប្រជាជន មិនមែនធ្វើត្រឹមដើម្បីសហប្រតិបត្តិការ ខាងផ្នែកសេដ្ឋកិច្ចឬក៏ ខាងផ្នែកហិរញ្ញវត្ថុ ឬក៏នយោបាយនោះទេ។ អីចឹងសម្រាប់អនាគត យុវជនក៏ត្រូវត្រៀមខ្លួនជាពិសេសនៅក្នុងយុគសម័យដែលកំពុងមានការប្រកួតប្រជែង ។
លោកតេង ច័ន្ទគរុរដ្ឋា តំណាងយុវជន កម្ពុជា និងកញ្ញា គីម ស៊ូយុន (Suhyun Kim) តំណាងយុវជនមកពីប្រទេសកូរ៉េខាងត្បូង បានទទួលស្គាល់ថា កិច្ចសន្ទនាយុវជនអាស៊ាននេះ ពិតជាសំខាន់សម្រាប់យុវជននៅក្នុងការអភិវឌ្ឍន៍ខ្លួនឲ្យស្របតាមបរិបទ បដិវត្តឧស្សាហកម្ម៤.០។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

កម្មវិធីកិច្ចសន្ទនាយុវជនអាស៊ាន បានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៥ និងទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅក្រុងសៀមរាប ក្រោមប្រធានបទ“យុវជនក្នុងយុគសម័យ បដិវត្តន៍ឧស្សាហកម្មទី៤ ៖ ឱកាស និងបញ្ហាប្រឈមក្នុងការស្តារឡើងវិញក្រោយ ជំងឺរាតត្បាតកូវីដ-១៩”។

ឯកឧត្តម ដាតូ លឹមចុកហ៊យ(H.E. Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន បានលើកឡើងថា បដិវត្តន៍ឧស្សាហកម្ម៤.០ ពិតជាមានសារសំខាន់យ៉ាងខ្លាំងសម្រាប់យុវជនជាពិសេសលើវិស័យអប់រំ ដោយសារតែបច្ចុប្បន្ន ការសិក្សាភាគច្រើនបានផ្តោតលើផ្នែកអនឡាញ ហើយក៏សំខាន់ផងដែរលើផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម។ ប៉ុន្តែយ៉ាងណាមិញវាក៏មានបញ្ហាប្រឈមដែរ ដោយសារបច្ចុប្បន្នវិស័យឌីជីថល ឬតិចណូឡូជី នៅតែមានគម្លាតយ៉ាងខ្លាំងរវាងប្រជាពលរដ្ឋ ឬយុវជននៅតាមតំបន់ដាច់ស្រយាល ដែលពួកគាត់ពុំអាចទទួលបាននូវការចូលរួមជាមួយអ្នកដទៃ ក៏ដូចជាឧក្រិដ្ឋកម្មតាមអ៊ីធឺណិតជាដើម៕

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់ និង លោក យូ វង្ស

Tags: កិច្ចសន្ទនាយុវជនអាស៊ាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្ដសៀមរាប ជម្រុញឱ្យសិស្សានុសិស្សយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីយកកិត្ដិយសជូនគ្រួសារ និងសង្គមជាតិ 

អាជ្ញាធរខេត្ដសៀមរាប ជម្រុញឱ្យសិស្សានុសិស្សយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីយកកិត្ដិយសជូនគ្រួសារ និងសង្គមជាតិ 

អាជ្ញាធរខេត្តសៀមរាប អបអរសាទរសិស្សពូកែចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី១២

អាជ្ញាធរខេត្តសៀមរាប អបអរសាទរសិស្សពូកែចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី១២

Cinco aplicaciones gratuitas para limpiar el registro de Windows 10

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.