Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរខេត្ដសៀមរាប ជម្រុញឱ្យសិស្សានុសិស្សយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីយកកិត្ដិយសជូនគ្រួសារ និងសង្គមជាតិ 

ដោយ Pothe Thun
27/07/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អាជ្ញាធរខេត្ដសៀមរាប ជម្រុញឱ្យសិស្សានុសិស្សយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីយកកិត្ដិយសជូនគ្រួសារ និងសង្គមជាតិ 
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្ដសៀមរាប បានថ្លែងថា វិស័យអប់រំ មានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ ដល់សង្គមជាតិ និងគ្រួសារ ដែលកុមារ យុវជន និងមនុស្សពេញវ័យ ត្រូវទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត សម្រាប់ចាប់យកជំនាញពិតប្រាកដ និងជំនាញឯកទេសផ្សេងៗ ក្នុងការកសាងអនាគតរបស់ខ្លួនប្រកបដោយគុណភាព ជាពិសេសការកសាងជូនសង្គមជាតិ និងគ្រួសារ។

លោក អុឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានថ្លែងបែបនេះ នៅក្នុងពិធីប្រគល់ពាន់រង្វាន់លើកទឹកចិត្ដជូនសិស្សពូកែលេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី១២ នៅសាលាអន្ដរជាតិភ្យូឆឺរប្រាយ ខេត្ដសៀមរាប នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ។ លោក បានបន្ដថា ការរីកចម្រើនលើវិស័យអប់រំ និងវិស័យផ្សេងៗទៀត នៅទូទាំងប្រទេស ជាពិសេសក្នុងខេត្តសៀមរាប គឺផ្តើមចេញពីឆន្ទ:របស់រាជរដ្ឋាភិបាល ដែលបានកសាងមាតុភូមិកម្ពុជាឱ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយភាពរីកចម្រើនគ្រប់វិស័យ បើទោះបីកម្ពុជា ក៏ដូចជាប្រទេសនៅលើពិភពលោកបានទទួលរងនូវវិបត្តិដោយសារជំងឺកូវីដ-១៩ ក៏ដោយ។

 

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

លោកបានបន្ដទៀតថា ភាពរីកចម្រើនរបស់ប្រទេសជាតិ ប្រកបដោយក្តីមោទន:នេះ បង្ហាញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សម្រាប់ឱ្យប្រជាពលរដ្ឋទទួលបាននូវជីវភាពល្អប្រសើរ។ ជាមួយគ្នានោះ វិស័យអប់រំ មិនមែនត្រឹមតែមានចំណេះដឹងសម្រាប់ខ្លួនម្នាក់ៗប៉ុណ្ណោះទេ តែលទ្ធផលការងារ សីលធម៌ សុជីវធម៌ គុណធម៌ គឺជាលក្ខណ:សម្បត្តិ និងជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន គឺជាពិន្ទុសម្រាប់ធ្វើការវាស់ស្ទង់នូវភាព ជោគជ័យពិតប្រាកដ។ លោកមបានបន្ថែមថា សិស្សានុសិស្សត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្របន្ថែមទៀត លើមុខវិជ្ជាផ្សេងៗ ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ឈានឱ្យទាន់សភាពការណ៍ វិវត្តន៍រីកចម្រើនរបស់សង្គមជាតិ ហើយស្របពេលគ្នានេះដែរ ក៏ត្រូវប្រកាន់ខ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ និងរក្សាសាមគ្គីភាពនៅក្នុងគ្រប់មជ្ឈដ្ឋាន ជីវភាពរស់នៅ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អមានប្រយោជន៍សម្រាប់សង្គជាតិយើង និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

 

ការសិក្សារៀនសូត្រឱ្យក្លាយជាសិស្សពូកែ ជាឱកាសចាប់យកជំនាញ និងអាជីពរបស់ខ្លួនឱ្យពិតប្រាកដសម្រាប់នាពេលអនាគត ជាពិសេសយកស្នាដៃកិត្ដិយសជូនសង្គមជាតិ និងគ្រួសារ។ លោកបានកោតសរសើរដល់សិស្សពូកែចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ដែលបានខិតខំរៀនសូត្រ រហូតបានទទួលលទ្ធផលល្អគាប់ចិត្ដ ដែលនេះបង្ហាញឱ្យឃើញថា មានការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំ និងការលើកកម្ពស់គុណភាពភាពអប់រំ ស្របតាមផែនការយុទ្ធសាស្ត្រក្រសួងអប់រំ យុវជន និងកីឡា និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ថា ការប្រគល់រង្វាន់ជ័យលាភីពេលនេះ មានសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យាថ្នាក់ទី១២ និងជ័យលាភីសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ១ គណិតវិទ្យា ថ្នាក់ទី១០ ព្រមទាំងជ័យលាភីសិស្សពូកែទូទាំងខេត្តសៀមរាប ចំណាត់ថ្នាក់លេខ២ ផ្នែកគណិតវិទ្យាថ្នាក់ទី១២ ឆ្នាំសិក្សា២០២១-២០២២៕

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: វិស័យ​អប់រំសាលាអន្ដរជាតិភ្យូឆឺរប្រាយសិស្ស​ពូកែ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប អបអរសាទរសិស្សពូកែចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី១២

អាជ្ញាធរខេត្តសៀមរាប អបអរសាទរសិស្សពូកែចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី១២

Cinco aplicaciones gratuitas para limpiar el registro de Windows 10

ក្រសួងទេសចរណ៍បើកវគ្គបណ្ដុះបណ្ដាលថ្នាក់តំបន់ដល់គ្រូបង្គោលអាស៊ាន លើស្តង់ដារសហគមន៍ទេសចរណ៍អាស៊ានលើកទី២ នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍បើកវគ្គបណ្ដុះបណ្ដាលថ្នាក់តំបន់ដល់គ្រូបង្គោលអាស៊ាន លើស្តង់ដារសហគមន៍ទេសចរណ៍អាស៊ានលើកទី២ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.