Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍បើកវគ្គបណ្ដុះបណ្ដាលថ្នាក់តំបន់ដល់គ្រូបង្គោលអាស៊ាន លើស្តង់ដារសហគមន៍ទេសចរណ៍អាស៊ានលើកទី២ នៅខេត្តសៀមរាប

ដោយ Pothe Thun
29/07/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងទេសចរណ៍កម្ពុជា ដោយបានការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន បានធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្ដុះបណ្ដាលថ្នាក់តំបន់ជូនដល់ គ្រូបង្គោលស្តង់ដាសហគមន៍ទេសចរណ៍អាស៊ានលើកទី២ រយៈពេលពីរថ្ងៃគឺថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាល័យខេត្តសៀមរាប ក្រោមអធិបតី ឯកឧត្តម ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងវត្តមានប្រតិភូក្រសួង ដោយមានសិក្ខាកាមមកពីប្រទេសក្នុងតំបន់សហគមន៍អាស៊ាន សរុបចំនួន ៥៤រូប។

សិក្ខាសាលានេះដែរ ធ្វើឡើងក្នុងគោលបំណងជួយឲ្យសិក្ខាកាមដែលចូលរួមទាំងអស់ ទទួលបាននូវចំណេះដឹង និងមេរៀនកាន់តែទូលំទូលាយ សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃស្តង់ដារទេសចរណ៍សហគមន៍អាស៊ាន ឆ្ពោះទៅរកការស្នើសុំពានរង្វាន់នៅក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៣ ហើយកម្ពុជាក៍ត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗទៀត។

ថ្លែងបើកអង្គសិក្ខាសាលា ឯកឧត្តម ហោ មុនីរ័ត្ន មានប្រសាសន៍ថា រយៈពេល ២ឆ្នាំកន្លងមក ពិភពលោកបានប្រឈមមុខនឹងវិបត្តិកូវីដ-១៩ បង្កើតបញ្ហាប្រឈមយ៉ាងច្រើន លើគ្រប់វិស័យទាំងសេដ្ឋកិច្ចសង្គម ក៍ដូចជាវិស័យទេសចរណ៍ ធ្វើឲ្យជីវិតមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យ ការតភ្ជាប់ពិភពលោកត្រូវបានកាត់ផ្ដាច់ និងអនាគតមិនច្បាស់លាស់។ ដោយសារការចាក់វាក់សាំងជាយុទ្ធសាស្ត្រសំខាន់ក្នុងការបើកឡើងវិញ នូវគ្រប់វិស័យសេដ្ឋកិច្ចសង្គម ប្រទេសកម្ពុជាបានសម្រេច លើការបង្កើតឲ្យមានភាពស៊ាំក្នុងសហគមន៍ដែលនាំទៅ ធម្មតាថ្មីនឹងឈានដល់ការបើកប្រទេសឡើងវិញពេញលេញ ក្នុងបរិបទនៃការរស់នៅតាមបែបគន្លងថ្មីហើយ នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនទីបង្ហាញផ្លូវស្តីពីការលើកកម្ពស់ និងស្ការវិស័យទេសចរណ៍ក្នុងអំឡុងពេលនិងក្រោយជំងឺកូរីដ-១៩ គោលនយោបាយសម្រាប់យុទ្ធសាស្ត្រទេសចរណ៍ក្នុងស្រុក រួមជាមួយនឹងសកម្មភាពផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិផ្សេងៗទៀត។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ថា ក្នុងផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន២០១៦-២០២៥ អាស៊ានមានផែនការស្តារឡើងវិញ ក្រោយកូរីដ-១៩ ជាច្រើន ដូចជា៖ ផែនការការងារកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន កម្មវិធីសិក្សាទូទៅអាស៊ានសម្រាប់ការបណ្ដុះបណ្ដាល និងអប់រំស្តង់ដារគុណភាពអាស៊ានមួយចំនួន រួមទាំងស្តង់ដារទេសចរណ៍សហគមន៍អាស៊ាន ហើយវគ្គបណ្តុះបណ្តាលថ្ងៃនេះជាការប្ដេជ្ញាចិត្តមួយទៀត របស់ថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន ក្នុងការលើកកម្ពស់គុណភាពស្តង់ដារទេសចរណ៍សហគមន៍អាស៊ាន តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោលពីរដ្ឋជាសមាជិក។

បើតាម ឯកឧត្តម ទ្រី ឈីវ ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានឲ្យដឹងថា កម្ពុជាជាអ្នកផ្តួចផ្តើមគំនិត និងត្រូវបានអាស៊ានទទួលយកនៅអំឡុងឆ្នាំ២០១៥ ជាមួយនឹងការផ្តល់រង្វាន់នៅរៀងរាល់ ២ឆ្នាំម្តង នូវវិញ្ញាបនបត្រនិងស្លាកសញ្ញាស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន ទៅដល់ប្រទេសសមាជិកអាស៊ាន។ នៅឆ្នាំ២០១៩ កម្ពុជាក៍ទទួលបានការផ្តល់ទំនុកចិត្តជាថ្មី ដើម្បីធ្វើបច្ចុប្បន្នភាពស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន ទៅតាមបរិបទ និងសេចក្តីត្រូវការក្នុងវិស័យទេសចរណ៍ដូចជាវិធានសុវត្ថិភាព វិធានសុខាភិបាល ដើម្បីបញ្ចូលទៅក្នុងស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន សំដៅឆ្លើយតបបានទៅនឹងបញ្ហាប្រឈម និងសូចនាករនាពេលអនាគតក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចេរភាព ជាពិសេសទេសចរណ៍សហគមន៍។

សូមជំរាបថា សហគមន៍ទេសចរណ៍ គឺ “សំដៅដល់ទីតាំង ឬកន្លែងទាក់ទាញទេសចរណ៍ ដែលរៀបចំដោយសហគមន៍មូលដ្ឋានខ្លួនផ្ទាល់ ឬដោយមានកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព”។ ស្តង់ដារសហគមន៍ទេសចរណ៍អាស៊ានទាមទារឱ្យសហគមន៍បំពេញនូវលក្ខ័ណ ដើម្បីឆ្លងកាត់គណៈកម្មការវាយតម្លៃ នូវសូចនាករគោលចំនួន ១០ចំណុច ដូចជា៖ ១.កម្មសិទ្ធិសហគមន៍ និងការគ្រប់គ្រង ,២.ការរួមចំណែកដល់សុខុមាលភាពសង្គម ,៣.ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ,៤.ការជម្រុញលើកទឹកចិត្តនូវការទំនាក់ទំនងរវាងសហគមន៍និងទេសចរ ,៥.ទេសចរគុណភាពនិងសេវាកម្មមគ្គុទេសក៍ ,៦.គុណភាពម្ហូបអាហារនិងភសជ្ជៈ ,៧.គុណភាពកន្លែងស្នាក់នៅ ,៨.ការអនុវត្តនៃប្រតិបត្តិករទេសចរណ៍សហគមន៍ ,៩.សុវត្ថិភាពនិងអនាម័យ និង១០.ការលើកកម្ពស់ការច្នៃប្រឌិត និងការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងសហគមន៍៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រសួង​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប៊ីចេងក្លែងក្លាយប្រមាណេជិត ២០តោន ត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោល ខណ:ម្ចាស់ទីតាំងខាងលើ ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោស !

ប៊ីចេងក្លែងក្លាយប្រមាណេជិត ២០តោន ត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោល ខណ:ម្ចាស់ទីតាំងខាងលើ ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោស !

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្ត របស់មន្ទីរបរិស្ថានខេត្តសៀមរាប

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្ត របស់មន្ទីរបរិស្ថានខេត្តសៀមរាប

កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតគណ:កម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្រីស្នំ !

កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតគណ:កម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្រីស្នំ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.