Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្ត របស់មន្ទីរបរិស្ថានខេត្តសៀមរាប

ដោយ Pothe Thun
29/07/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ មន្ទីរបរិស្ថានខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទីសដៅអនុវត្តការងារបន្តសម្រាប់ឆមាសទី២ ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ដោយមានការចូលរួមពីប្រតិភូក្រសួង ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ រួមនឹងលោកលោកស្រី តំណាងរដ្ឋបាលក្រុងស្រុកទាំង១២ ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តជាច្រើនរូប។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារនេះដែរ គឺដើម្បីធ្វើបទបង្ហាញពីសកម្មភាព លទ្ធផលការងារដែលសម្រចបាន និងបញ្ហាដែលបានជួបប្រទះ ក្នុងកំឡុងពេលអនុវត្តផែនការសកម្មភាពឆមាសលើកទី១ ឆ្នាំ២០២២កន្លងមក ដើម្បីជ្រាបជាព័ត៌មាន និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ម្យ៉ាងវិញទៀតអាចទទួលបាននូវអនុសាសន៍ណែនាំល្អៗបន្ថែមទៀត ដែលជាធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពការងារឆ្នាំបន្ត ដើម្បីឲ្យទទួលបាននូវសមិទ្ធិផលថ្មីៗ កាន់តែច្រើន និងកាន់តែប្រសើរឡើងថែមទៀត។

លោក អ៊ឹង គឹមលាង មានប្រសាសន៍ថា ទោះបីជាស្ថិតក្នុងបរិបទ នៃការរាតត្បាតជាសាកលរបស់ជំងឺកូវីដ-១៩ និងបានជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលមកលើប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលជាគោលដៅចម្បងក្នុងវិស័យទេសចរណ៍ក៏ដោយ ក៏មន្ទីរបរិស្ថានខេត្ត បានខិតខំអនុវត្តការងារទទួលបាន លទ្ធផលជាច្រើនគួរជាទីមោទនៈ។ លទ្ធផលទាំងអស់នេះ ពុំមែនផ្តល់អត្ថប្រយោជន៍សម្រាប់តែមន្ទីរបរិស្ថានខេត្តប៉ុណ្ណោះទេ ថែមទាំងបានឆ្លើយតប ទៅនឹងលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តសៀមរាប និងបានផ្តល់ប្រយោជន៍រួមដល់ប្រជាជនទូទាំងខេត្តសៀមរាបផ្ទាល់តែម្តង។ ក្នងុនោះមន្ទីរបរិស្ថានខេត្តបាននឹងកំពុងសម្របសម្រួល ក្នុងការអនុវត្តសកម្មភាពការងារចម្បងៗ មួយចំនួនទៀតពាក់ព័ន្ធ ទៅនឹងការរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ការរៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋនៅតាមបណ្តាតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្នុងនោះបញ្ហាសំរាមក៏ជាបញ្ហាមួយដែលអាជ្ញាធរខេត្ត រួមនឹងស្ថាប័នពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍បិទកិច្ចប្រជុំក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានសម្ដែងការកោតសរសើរចំពោះលទ្ធផលការងារដែលមន្ទីរ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ សម្រេចបានក្នុងរយៈពេលឆមាសទី១ នឹងកំពុងអនុវត្តន៍បន្តសម្រាប់ឆមាសទី២ របស់មន្ទីរបរិស្ថានខេត្តសៀមរាប ទាំងការងាររដ្ឋបាលទូទៅ ជាពិសេសការងារជាអាទិភាពនោះ គឺការងារគ្រប់គ្រងបរិស្ថាន ការងារគ្រប់គ្រងសំរាម ការងារគ្រប់គ្រងព្រៃឈើ ការងារប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងជីវៈចម្រុះ និងជីវៈសុវត្តិភាព ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង ការលើកកម្ពស់ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការ សកល តំបន់ និងជាតិ ព្រមទាំងទិសដៅការងារឆ្នាំខាងមុខ។

ឯកឧត្ដម រដ្ឋលេខាធិការ ក៏បានជំរុញឱ្យមន្ទីរបន្តអនុវត្តនូវប្រសិទ្ធភាពដឹកនាំ សាមគ្គីភាពផ្ទៃក្នុង មានទទួលខុសត្រូវចំពោះតួនាទី និងភារកិច្ចការងារ អោយកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធិផលដូចជាកិច្ចការគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិជាពិសេសការការពារ និងអភិរក្សធនធានធម្មជាតិនៅឧទ្យានជាតិព្រះជ័យវរ័្មន-នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប។ ជាមួយនោះសម្រាប់មន្រ្តីឧទ្យានុរក្សទាំងអស់ ក៏ត្រូវសកហារគ្នាធ្វើការងារជាក្រុម សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ ពេលចុះល្បាត និងធ្វើការរាយការណ៍ជាបន្ទាន់ដល់ថ្នាក់ដឹកនាំ ដើម្បីធ្វើអន្តរាគមន៍ និងចាត់វិធានការដោះស្រាយបញ្ហាបទល្មើសធនធានធម្មជាតិ និងត្រូវគិតពីបញ្ហសុខភាពជាចម្បងផងដែរ៕

អត្ថបទ និង រូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួង​បរិស្ថាន​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតគណ:កម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្រីស្នំ !

កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតគណ:កម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្រីស្នំ !

Required $5 https://sizzling-hot-deluxe-slot.com/ Lowest Put Casinos 2022

រាជរដ្ឋាភិបាលដាក់ចេញផែនការសកម្មភាពគន្លឹះ ដើម្បីជំរុញទាក់ទាញកំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប

រាជរដ្ឋាភិបាលដាក់ចេញផែនការសកម្មភាពគន្លឹះ ដើម្បីជំរុញទាក់ទាញកំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.