អភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែចុងឃ្នៀស ដើម្បីត្រៀមរៀបចំ និងអភិវឌ្ឍន៍បន្ថែមទៀត
នាព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រួមនឹងអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែចុងឃ្នៀស ស្ថិតនៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីត្រៀមរៀបចំ និងអភិវឌ្ឍន៍បន្ថែមទៀត។ ក្នុងឱកាសនោះ ឯកឧត្តម ទៀ ...