Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្តសៀមរាប ជម្រុញឲ្យមានការចាប់ផ្តើមរៀបចំកំពង់ផែចុងឃ្នៀសឡើងវិញ

ដោយ Pothe Thun
04/11/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរខេត្តសៀមរាប ជម្រុញឲ្យមានការចាប់ផ្តើមរៀបចំកំពង់ផែចុងឃ្នៀសឡើងវិញ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អភិបាលខេត្តសៀមរាបអះអាងថា ដើមឆ្នាំ២០២២ខាងមុខ កំពង់ផែចុងឃ្នៀស ដែលជាកំពង់ផែដ៏មានសក្តានុពល ក្នុងការស្រូបទាញភ្ញឿវទេសចរធ្វើដំណើរទស្សនាសម្រស់ធម្មជាតិនៃបឹងទន្លេសាប នឹងមានសកម្មភាពកក់ត្រាចំនួនភ្ញៀវឡើងវិញ ជាមួយនឹងការរំពឹងទុកថា កំពង់ផែចុងឃ្នៀស នឹងត្រូវអភិវឌ្ឍន៍ស្របតាបតាមស្តង់ដាកំពង់ផែទេសចរណ៍ បំពាក់ដោយសម្បទាទ្រទ្រង់សេវាកម្មពេញលេញ នាថ្ងៃអនាគត។

កំពង់ផែចុងឃ្នៀស ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដាក់ចេញនូវផែនការជម្រុញ ឲ្យមានការចាប់ផ្តើមជាថ្មី រៀបចំឡើងវិញបន្ទាប់ពីមានភាពអសកម្មក្នុងវិបត្តិកូវីដ-១៩កន្លងមក ដើម្បីត្រៀមលក្ខណៈឲ្យបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញ នាដើមឆ្នាំ២០២២ខាងមុខនេះ ស្របតាមគន្លងប្រក្រតីភាពថ្មី និងត្រូវរៀបចំនីតិវិធីប្រតិបត្តិស្តង់ដាសុវត្ថិភាព ( SOP ) រៀនរស់ជាមួយកូវីដ-១៩ ។ រសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ រួមជាមួយក្រុមការងារដែលមានសមាសភាពចម្រុះពាក់ព័ន្ធ ក្នុងឱកាសចុះផ្ទាល់ដល់កំពង់ផែមួយនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញឲ្យដឹងអំពីផែនការចំពោះមុខ ដែលក្នុងជំហ៊ានដំបូងនេះ គឺចាំបាច់ត្រូវតែមានការជួសជុលបន្ទាន់ផ្លូវចូលតំបន់ចុងឃ្នៀស។ ឯកឧត្តមបញ្ជាក់ថា កំពង់ផែចុងឃ្នៀស គឺជាគោលដៅសំរាប់ការអភិវឌ្ឍន៍នាពេលអនាគត ឲ្យស្របតាមស្តង់ដារកំពង់ផែទេសចរណ៍ ដោយគិតគូរ លើការបំពាក់សម្បទាទ្រទ្រង់សេវាកម្មផងដែរ ។

សម្រាប់ការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព ឬទេសចរណ៍វ៉ាក់សាំង និងទេសចរណ៍ផ្ទៃក្នុង ដែលសៀមរាប-អង្គរ គ្រោងនឹងបើកទទួលភ្ញៀវជាផ្លូវការថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ តំបន់ចុងឃ្នៀស ត្រូវតែបានរៀបចំល្អប្រសើរ សន្តិសុខ សណ្តាប់សាធារណៈ ដែលជាពិសេសនោះ គឺត្រូវបានកំណត់ច្បាស់លាស់ បែងចែកឲ្យមានជាតំបន់បដិសណ្ឋារកិច្ច តំបន់ប្រជាជនរស់នៅ និងតំបន់ផ្សារត្រីជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរំលឹកដែរថា កំពង់ផែចុងឃ្នៀស ស្ថិតនៅក្នុងតំបន់បឹងទន្លេសាប នៃសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ត្រូវបានរដ្ឋបាលខេត្តចូលគ្រប់គ្រងជាបណ្តោះអាសន្ន កាលពីចុងខែសីហាកន្លងមកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដកហូតចេញពីការវិនិយោគរបស់ក្រុមហ៊ុនឯកជន។ បើយោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្តី បានកំណត់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ គ្រប់គ្រងតំបន់កំពង់ផែនេះជាបណ្តោះអាសន្ន។ ជាសំខាន់ ផែនការ១០ចំណុចសម្រាប់ការគ្រប់គ្រងតំបន់នេះ គឺដើម្បីអភិវឌ្ឍន៍ រក្សាតម្លៃផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ តំបន់ចុងឃ្នៀសនេះដែរ គឺជាគោលដៅនៃការអភិវឌ្ឍពហុវិស័យ ដោយមានវិស័យទេសចរណ៍ជាស្នូល ហើយក៏ជាកំពង់ផែដឹកជញ្ជូនផ្លូវទឹក និងជាតំបន់ចែកចាយផលនេសាទទឹកសាបផងដែរ៕

អត្ថបទ និង រូបភាព៖ លោក ងឹន គីមឡេង

Tags: កំពង់ផែចុងឃ្នៀស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំដើម្បីជំរុញការបង្កើតលេខាធិការដ្ឋានថ្នាក់ខេត្តក្រុងស្រុក បង្ហាញលទ្ឋផលសកម្មភាពការងារ និងតម្រង់ទិសលើទម្រង់របាយការណ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត

កិច្ចប្រជុំដើម្បីជំរុញការបង្កើតលេខាធិការដ្ឋានថ្នាក់ខេត្តក្រុងស្រុក បង្ហាញលទ្ឋផលសកម្មភាពការងារ និងតម្រង់ទិសលើទម្រង់របាយការណ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត

គ្រួសារកុមារាក្រីក្រម្នាក់ ដែលមានជីវភាពខ្វះខាត ក្នុងឃុំរុនតាឯកស្រុកបន្ទាយស្រីបានទទួលអំណោយសម្តេចពិជ័យសេនាទៀបាញ់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប 

គ្រួសារកុមារាក្រីក្រម្នាក់ ដែលមានជីវភាពខ្វះខាត ក្នុងឃុំរុនតាឯកស្រុកបន្ទាយស្រីបានទទួលអំណោយសម្តេចពិជ័យសេនាទៀបាញ់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប 

ខេត្តសៀមរាប មានអត្រាអ្នកឆ្លងកូវីដ-១៩ ជិត ២ម៉ឺននាក់ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១

ខេត្តសៀមរាប មានអត្រាអ្នកឆ្លងកូវីដ-១៩ ជិត ២ម៉ឺននាក់ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.