Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំដើម្បីជំរុញការបង្កើតលេខាធិការដ្ឋានថ្នាក់ខេត្តក្រុងស្រុក បង្ហាញលទ្ឋផលសកម្មភាពការងារ និងតម្រង់ទិសលើទម្រង់របាយការណ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត

ដោយ Pothe Thun
04/11/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំដើម្បីជំរុញការបង្កើតលេខាធិការដ្ឋានថ្នាក់ខេត្តក្រុងស្រុក បង្ហាញលទ្ឋផលសកម្មភាពការងារ និងតម្រង់ទិសលើទម្រង់របាយការណ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត (ក.រ.ម) បានរៀបចំកិច្ចប្រជុំ ដើម្បីជំរុញការបង្កើតលេខាធិការដ្ឋាន ថ្នាក់ខេត្តក្រុងស្រុក បង្ហាញលទ្ឋផលសកម្មភាពការងារ និងតម្រង់ទិសលើទម្រង់របាយការណ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត ធ្វើនៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត និង លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយវត្តមាន លោក លោកស្រី ទីចាត់ការរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក សរុបចំនួនប្រមាណជា៧០រូប។

ក្នុងក្នុងមតិស្វាគមន៍របស់ លោក ង៉ាន់ ភិរុណ បានបង្ហាញរបាយការណ៍ថា អនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត សៀមរាប ព្រមទាំងសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាបសរុបចំនួន ៧៦១រូប ស្រី ៦៦រូប បានបែងចែកក្រុមការងារទទួលបន្ទុកក្រុង ស្រុក ដើម្បីក្តាប់រាល់បញ្ហាប្រឈម និងក្តីកង្វល់ ព្រមទាំងឆ្លើយតប និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងនូវបញ្ហា នៅមូលដ្ឋានជាប្រចាំ។

លោក ង៉ាន់ ភិរុណបានលើកឡើងថា ទន្ទឹមនឹងការជួបវិបត្តិ នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានពុះពារ ជំនះនូវបញ្ហាប្រឈមជាច្រើន ដែលធ្វើឱ្យរដ្ឋបាលខេត្តអនុវត្តបានដោយជោគជ័យ និងសម្រេចបាននូវ សមិទ្ធផលមួយចំនួន ជាអាទិ៍ រដ្ឋបាលខេត្ត ក្រុង ស្រុក បានចូលរួមទប់ស្កាត់ ណែនាំ ផ្សព្វផ្សាយ និងអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដល់ប្រជាពលរដ្ឋ ដើម្បីធ្វើការទប់ស្កាត់ការឆ្លងជំងឺ កូវីដ-១៩ ជាប់ជាប្រចាំ ជាមួយគ្នានោះអាជ្ញាធរខេត្ត ក៍បានកំណត់តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលជាតំបន់មានការឆ្លងច្រើន ដើម្បីកាត់ផ្តាច់ការឆ្លងជំងឺកូវីដ-១៩ ចេញពីសហគមន៍។ បានរៀបចំអ្នកលក់ដូរស្បៀងអាហារ និងក្រុមការងារដឹកជញ្ជូនទំនិញជាស្បៀងអាហារ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ដែលរដ្ឋបាលខេត្ត ជាអ្នកចំណាយថ្លៃដឹកជញ្ជូន។ បានផ្តល់អំណោយជាស្បៀងអាហារដល់ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ដែលរស់នៅក្នុងតំបន់បិទខ្ទប់។ បានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ-១៩ បានអប់រំណែនាំដល់ម្ចាស់អាជីវកម្មក្នុងផ្សារទាំងអស់ឱ្យស្កែន QR Code ដែលក្រុម ការងារបានរៀបចំ ដើម្បីងាយស្រួលក្នុងស្វែងរកអ្នកមានជំងឺកូវីដ-១៩ និងអ្នកពាក់ព័ន្ធជៀសវាងការបិទផ្សារទាំងមូល។ បន្តសហការលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ឋផ្លូវ ៣៨ខ្សែយ៉ាងសស្រាក់សស្រាំ ពេលនេះសម្រេចបានលទ្ធផល ៨៥.៩៩% ហើយនឹងបញ្ចប់នាដើមឆ្នាំ២០២២ ខាងមុខនេះ ព្រមទាំងបានអនុញ្ញាតឱ្យម្ចាស់អាជីវកម្មបើកដំណើរការឡើងវិញ នូវអាជីវកម្មរបស់ខ្លួន ប៉ុន្តែត្រូវ ស្នើសុំលិខិតអនុញ្ញាត និងត្រូវរៀបចំឲ្យបានត្រឹមត្រូវទៅតាមស្តង់ដារដែលបានកំណត់ ព្រមទាំងរៀន រស់តាមគន្លងថ្មី នៃបរិបទកូវីដ-១៩ ទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម រាជ សុភទ្ទ មានប្រសាសន៍ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្តបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានតាមរយៈវេទិកាសាធារណៈ ហើយក្រុមការងារនេះដែរបង្កើតឡើងដោយផ្តើមចេញពីរាជរដ្ឋាភិបាលអាណត្តិទី៥ ដែលបានកំណត់ទិសដៅគោលនយោបាយនានា និងយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៣ ខណៈដែលក្រោយពីការបោះឆ្នោតសកលឆ្នាំ២០១៣ រាជរដ្ឋាភិបាលពិនិត្យឃើញពីក្តីកង្វល់ជាច្រើនរបស់ប្រជាពលរដ្ឋបានដាក់សម្ពាធមកលើអាជ្ញាធរ ទើបបង្កើតក្រុមការងារនេះឡើងដើម្បីស្រង់ទិន្នន័យលើក្តីកង្វល់ សំណូមពរ និងសំណើររបស់បងប្អូនប្រជាពលរដ្ឋដើម្បីយកមកដោះស្រាយ ជាបន្តបន្ទាប់ក្រុមការងារក៍ទទួលបានប្រសិទ្ឋភាព និងលទ្ឋផលគួរជាទីពេញចិត្ត។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្តនៅបន្តយន្តការការងាររបស់ខ្លួនជាបន្តទៀត ដោយឈរលើគោលការណ៍ ភាពប្រាកដប្រជា ជាក់លាក់និងទទួលខុសត្រូវ ក្រោយពីរាជរដ្ឋាភិបាលអាណត្តិទី៦ បានរៀបចំដាក់ចេញនួវគោលនយោបាយនានា និងយុទ្ឋសាស្រ្តចតុកោណទី៤ ។

ឯកឧត្តម រាជ សុភទ្ឋ មានប្រសសន៍ថា៖ក្រុមការងារ ក.រ.ម ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងក្រោមគោលបំណង៣សំខាន់ៗ ទី១ លើកកំពស់ បង្ខិត និង ផ្សារភ្ជាប់រវាងមន្ត្រីរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋឱ្យកៀកជិតស្និទ្ឋបំផុតតាមរយៈវេទិកាសាធារណៈ តាមរយៈការចុះសួរសុខទុក្ខតាមខ្នងផ្ទះប្រជាពលរដ្ឋ, ទី២ ចង់ឱ្យបណ្តាវិស័យទាំងអស់របស់ថ្នាក់ជាតិពិនិត្យមើលវឌ្ឍនភាព ស្វែងរកការគាំទ្រ និងពិនិត្យកត្តាប្រឈមជាមួយប្រជាពលរដ្ឋអំពីគោលនយោបាយនានា ដែលបានផ្សព្វផ្សយជូនគាត់, ទី៣ ចង់ឱ្យក្រុមការងារនេះធ្វើការបូកសរុបទាំងក្តីកង្វល់ សំណើរ សំណូមពរនានា និងបញ្ហាប្រឈមទាំងឡាយរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការឆ្លើយតបនិងដោះស្រាយ។រីឯតួនាទីរបស់ក្រុមការងារ ក.រ.ម មានបេសកកម្មដើម្បីត្រួតពិនិត្យ និងគាំទ្រគោលនយោបាយនានា និងយុទ្ឋសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម បានលើកឡើងផងដែរអំពីគោលការណ៍គ្រឺះនៃការរៀបចំក្រុមការងារគ្រប់លំដាប់ថ្នាក់។

ឯកឧត្តមមានប្រសាសន៍បន្តថា ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦ ទាមទារឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តនីមួយៗ ត្រូវរៀបចំបណ្តាញក្រុមការងារឱ្យមានរចនាសម្ព័ន្ឋគ្រប់បណ្តាអង្គភាពស្ថាប័ននានាទៅតាមជំនាញ និងវិស័យសម្រាប់ចុះទៅតាមមូលដ្ឋាននីមួយៗ។ ក្រុមការងារលេខាធិការដ្ឋានថ្នាក់រាជធានី ខេត្តក្រុងស្រុកឃុំសង្កាត់មានតួនាទីនិងភារកិច្ចសំខាន់៣ ទី១ ជាអ្នកសម្រាបសម្រួលរាល់កិច្ចប្រជុំទាំងអស់របស់ក្រុមការងារ ទី២ ការរៀបចំបំពេញបន្ថែមនូវក្រុមការងារទាំងអស់ទៅតាមវិស័យជំនាញ តាមកម្រិតថ្នាក់រាជធានីខេត្តក្រុងស្រុក ឃុំសង្កាត់ និងទី៣ បូកសរុបនូវរាល់របាយការណ៍ទាំងឡាយ របស់ក្រុមការងារសម្រាប់ថ្នាក់នីមួយៗ។ ក្រៅពីភារកិច្ច៣នេះលេខាធិការដ្ឋានអនុវត្តទៅតាមយន្តការនៃសភាពការណ៍ជាក់ស្តែងនៃនយោបាយរបស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំបានបង្ហាញអំពីលទ្ឋផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត និងមតិណែនាំរបស់មន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត និងពិភាក្សាលើរបាយការណ៍សម្រាប់ក្រុមការងារតាមមូលដ្ឋានក្រុងស្រុក និងយន្តការសំខាន់ៗមួយចំនួនដើម្បីប្រមូលធាតុចូលសម្រាប់ ឱ្យយន្តការនៃការងារទាំងអស់ ដំណើរការទៅរលូន៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារកុមារាក្រីក្រម្នាក់ ដែលមានជីវភាពខ្វះខាត ក្នុងឃុំរុនតាឯកស្រុកបន្ទាយស្រីបានទទួលអំណោយសម្តេចពិជ័យសេនាទៀបាញ់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប 

គ្រួសារកុមារាក្រីក្រម្នាក់ ដែលមានជីវភាពខ្វះខាត ក្នុងឃុំរុនតាឯកស្រុកបន្ទាយស្រីបានទទួលអំណោយសម្តេចពិជ័យសេនាទៀបាញ់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប 

ខេត្តសៀមរាប មានអត្រាអ្នកឆ្លងកូវីដ-១៩ ជិត ២ម៉ឺននាក់ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១

ខេត្តសៀមរាប មានអត្រាអ្នកឆ្លងកូវីដ-១៩ ជិត ២ម៉ឺននាក់ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១

រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីដាល់អំបុក​រយៈ​ពេល៣ថ្ងៃ ក្នុងបរិវេណបរិមណ្ឌល(រង្វង់មូល)បន្ទាយស្រី

រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីដាល់អំបុក​រយៈ​ពេល៣ថ្ងៃ ក្នុងបរិវេណបរិមណ្ឌល(រង្វង់មូល)បន្ទាយស្រី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.