Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រួសារកុមារាក្រីក្រម្នាក់ ដែលមានជីវភាពខ្វះខាត ក្នុងឃុំរុនតាឯកស្រុកបន្ទាយស្រីបានទទួលអំណោយសម្តេចពិជ័យសេនាទៀបាញ់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប 

ដោយ Pothe Thun
05/11/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃ០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកបន្ទាយស្រី បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារ:ប្រើប្រាស់ និងថវិកា ដែលជាអំណោយសប្បុរសធម៌របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តសៀមរាប មកប្រគល់ជូនដល់ក្រុមគ្រួសារកុមារាក្រីក្រ ឈ្មោះ គង់ សីហា ស្ថិតនៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាគ្រួសារមួយមានជីវភាពខ្វះខាតខ្លាំង ដោយមានឳពុកម្តាយជាកសិករដើរស៊ីឈ្នួល និងជួលដីស្រែគេធ្វើ មូលហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។

លោក ង៉ាន់ ភិរុណ បានមានប្រសាសន៍ថា ដោយមើលឃើញពីទុក្ខលំបាក របស់កុមារាក្រីក្រ និងក្រុមគ្រួសារ ឈ្មោះ គង់ សីហា ដែលថ្មីៗនេះ សាធារណជនបានដឹង ដោយសារតែកុមារានេះមកសាលារៀន ដើម្បីចូលរៀនថ្ងៃដំបូងរបស់គាត់ គ្មានស្បែកជើងពាក់ និងពាក់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយប្រើថង់ប្លាស្ទិកនោះ ហើយ បន្ទាប់ពីគេបានបង្ហោះផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អង្គការមួយនោះ។ ទើបសម្តេចពីជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានចាត់រូបលោក និងក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកបន្ទាយស្រីនាំអំណោយមួយចំនួនរួមមាន៖ អង្ករ ១០០គ.ក្រ, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកត្រី ៥យួរ, ត្រីខកំប៉ុង ១កេះធំ, មី ១កេះធំ, ម៉ាស់ ៥០០ម៉ាស់, អាកុលលាងដៃ ១០ដប, ទឹកសុទ្ធ ១០យួរ និងថវិកាចំនួន ៤លានរៀល ដើម្បីមកប្រគល់ជូនដល់ក្រុមគ្រួសាររបស់កុមារាគង់សីហា។

ក្នុងឱកាសនោះដែរ លោក ង៉ាន់ ភិរុណ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចពិជ័យសេនាទៀ បាញ់ នូវក្តីអាណិតអាសូរដល់កុមារតូចៗ និងក្រុមគ្រួសារ ជាពិសេស កុមារដែលគ្រួសារមានជីវភាពខ្វះខាត តែតស៊ូក្នុងការសិក្សារៀនសូត្រ ដោមិនបោះបង់ ឬចុះចាញ់ការលំបាកទោះក្នុងកាលៈទេសៈ ក្រីក្រយ៉ាងណាក៏ដោយ។ ចំពោះគ្រឿងឧបភោគបរិភោគ សម្ភារ:ប្រើប្រាស់ និងថវិកា ទាំងអស់នេះ ដែលសម្តេចពិជ័យសេនា បានឧបត្ថម្ភនាពេលនេះ គឺសម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ការរៀបចំស្ថានភាពគ្រួសារឱ្យល្អប្រសើរ និងផ្គត់ផ្គង់ដល់ការរៀនសូត្ររបស់ក្មួយប្រុស និងក្រុមគ្រួសារបន្តទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បន្ថែមពីនេះទៀតលោក ង៉ាន់ ភិរុណ ក៏មានប្រសាសន៍ផ្តាំផ្ញើ និងសូមឱ្យឪពុកម្តាយរបស់កុមារាគង់សីហា ត្រូវធានាឱ្យបានពីអនាគត នៃការសិក្សារបស់កូនៗ ក៏ដូចជាយកឱកាសដ៏កម្រនេះរៀបចំអនាគត់គ្រួសារ និងមុខរបរប្រចាំជីវិតរបស់ខ្លួនឱ្យបានត្រឹមត្រូវ ប្រយត្ន័ប្រយែងផង និងសូមអោយកុមារាគង់ សីហា ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ និងតស៊ូជំនះលើភាពក្រីក្រ លើកស្ទួយកិត្តិយសគ្រួសារ ហ៊ានកែប្រែជោគវាសនារបស់ខ្លួន និងក្លាយជាតំណាង នៃភាពជោគជ័យសម្រាប់ឱ្យកុមារដទៃទៀត ដែលមានជីវភាពលំបាកដូចជាក្មួយអាចសំឡឹងមើលមកក្មួយជានិមិត្តរូបរបស់ពួកគេ និងអាចយកគំរូជាកុមារល្អ យុវជនល្អ នៅក្នុងសង្គមជាតិផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ, លោក ស៊ាន សុផាត
កែសម្រួល៖ លោក លីវ សុខុន

Tags: អំណោយសម្តេចពិជ័យសេនាទៀបាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប មានអត្រាអ្នកឆ្លងកូវីដ-១៩ ជិត ២ម៉ឺននាក់ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១

ខេត្តសៀមរាប មានអត្រាអ្នកឆ្លងកូវីដ-១៩ ជិត ២ម៉ឺននាក់ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១

រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីដាល់អំបុក​រយៈ​ពេល៣ថ្ងៃ ក្នុងបរិវេណបរិមណ្ឌល(រង្វង់មូល)បន្ទាយស្រី

រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីដាល់អំបុក​រយៈ​ពេល៣ថ្ងៃ ក្នុងបរិវេណបរិមណ្ឌល(រង្វង់មូល)បន្ទាយស្រី

អាជ្ញាធរខេត្ដសៀមរាប ណែនាំឱ្យពលរដ្ឋដែលមានសំណង់នៅលើដីចំណីស្ទឹងសៀមរាប ឲ្យឆាប់រុះរើចេញជាបន្ទាន់

អាជ្ញាធរខេត្ដសៀមរាប ណែនាំឱ្យពលរដ្ឋដែលមានសំណង់នៅលើដីចំណីស្ទឹងសៀមរាប ឲ្យឆាប់រុះរើចេញជាបន្ទាន់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.