ជនជាតិខ្មែរឥស្លាម រៀបចំពិធីស្រហាន់អាហ្គាម៉ានិងទទួលស្វាគមន៍ការមកដល់ខែរ៉ម៉ាដន
កាលពីរសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០១៩នេះនៅវិហារឥស្លាមអាន់នៀកម៉ាស់ដែលស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំក្រុងសៀមរាប បានរៀបចំពិធីអបអរសាទរស្រហាន់អាហ្គាម៉ា និងទទួលស្វាគមន៍ការមកដល់ខែរ៉ម៉ាឌនរបស់បងប្អូនខ្មែរឥស្លាម ។ លោក អែល សៀត អនុប្រធាន សាសនាខ្មែរឥស្លាមខេត្តសៀមរាប បានមានប្រសាសន៍ថា ខែរ៉ាម៉ាឌន គឺជាខែដ៏ពិសិដ្ឋរបស់ឥស្លាម គ្រប់ទិសទីនៅលើសកលលោក ដែលអនុវត្តនៅលើប្រព័ន្ឋលំនាំប្រពៃណីតែមួយ។ លោកបន្តថាបួសរ៉ម៉ាឌន បានតម្រូវលើជនមុស្លិមគ្រប់រូបឲ្យអនុវត្តទាំងចាស់ទាំងក្មេង ប្រុសស្រី សូម្បីកុមារក៏ត្រូវស្ថិតនៅក្នុងការរៀនបួស ...