គណៈកម្មាធិការអាយស៊ីស៊ី-អង្គរបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣២ ដើម្បីតាមដានការអនុវត្តគម្រោងនានាដែលអ្នកជំនាញការចំពោះកិច្ចបានដាក់ជូន
នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ គណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣២ ដើម្បីតាមដានរាល់អនុសាសន៍ដែលគណៈកម្មាធិការនេះបានដាក់ជូនទៅតាមការដ្ឋានអភិរក្សជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។ កិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដឹកនាំដោយសហប្រធានបារាំងនិងជប៉ុន លោក Guillaume NARJOLLET ទីប្រឹក្សាស្ថានទូតបារាំង និង លោក Kenichi BESSHO អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន ...